វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកប្រចាំឆ្នាំ២០១៧ នៅឃុំសំបូរ

196

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក កុច ស៊ុនហូរ ប្រធានក្រុមប្រឹក្សាស្រុក នៅឃុំសំបូរ ។

សមាសភាពចូលរួមមាន៖
១. កុ្រមប្រឹក្សាស្រុក ១១នាក់ ស្រី 0២នាក់ គណះអភិបាល 0៤នាក់ ស្រី 0១នាក់ នាយក-នាយករងរដ្ឋបាល
២. ការិយាល័យជំនាញជុំវិញស្រុក ២០នាក់ ក្រុមប្រឹក្សាឃុំ និងមេភូមិ-អនុភូមិប្រជាពលរដ្ឋ ១៣១នាក់ ស្រី ២៩នាក់ សរុប ១៦៤នាក់ ស្រី ៣២នាក់ ។

វេទិកានេះរៀបចំឡើង ក្រោមប្រធានបទ៖
១- ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ឃុំ ស្រុក
២- សេវាសុខភាពនិងការអប់រំ
៣- ការងារសំណង់(ការចាក់ដី ការសាងសង់លំនៅដ្ឋាន)
៤- ការគ្រប់គ្រងសំរាម
៥- បញ្ហាផ្សេងៗ

វេទិកាដែលរៀបចំឡើងក្នុងឃុំសំបូរ មានគោលបំណង៖
១. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធិផលដែលក្រុមប្រឹក្សាស្រុកសម្រេចបានកន្លងមក និងបញ្ហាប្រឈម នានា
២. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
៣. ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍ការងាររបស់ក្រុមប្រឹក្សា
៤. ទទួលអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប

ជាលទ្ធផលមានសំនួរ និងសំណូមពរចំនួន ០៧ បានលើកឡើងដោយប្រជាពលរដ្ឋ និងបានបកស្រាយរួចរាល់ (រួមមានបញ្ហា ការសាងសង់លនៅដ្ឋាន ការចាក់ដី  នៅតំបន់អភិរក្សប្រាសាទសំបូរព្រៃគុហ៍ ការទុកដាក់សំរាម និងសេវារដ្ឋបាលថ្នាក់ឃុំ-ស្រុក ៕