វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសណ្តាន់ ប្រចាំឆ្នាំ២០១៧

86

កំពង់ធំ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលស្រុកសណ្តាន់បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសណ្តាន់ ប្រចាំឆ្នាំ២០១៧ នៅក្នុងឃុំសុចិត្រ ក្រោមអធិបតីភាព លោក ប៉ែន និន ប្រធានក្រុមប្រឹក្សាស្រុក និង លោក ជុំ វីរៈ អភិបាលរងស្រុកសណ្តាន់ ដែលមានសមាសភាពចូលរួម សរុបចំនួន១៥៣នាក់ ស្រី៤៩នាក់ ក្នុងនោះប្រជាពលរដ្ឋនិងអាជ្ញាធរឃុំ ភូមិ សរុប១២១នាក់ ស្រី៤៣នាក់។ ប្រធានបទសម្រាប់វេទិការនេះគឺ៖
1. បញ្ហាព្រៃឈើ
2. បញ្ហាទំនាស់ដីធ្លី
3. ការផ្តល់សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ ៕