វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សាស្រុកប្រចាំឆ្នាំ២០១៧ នៅក្នុងឃុំឈើទាល

260

រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលស្រុកសណ្តាន់ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកប្រចាំឆ្នាំ២០១៧ នៅក្នុងឃុំឈើទាល ក្រោម​អធិបតីភាពលោក ប៉ែន និន ប្រធានក្រុមប្រឹក្សាស្រុក
សមាសភាពចូលរួមក្នុងវេទិកានេះមាន៖
១. សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាល នាយករដ្ឋបាល ប្រធាន អនុប្រធាន និងមន្រ្តី អង្គភាព ការិយាល័យពាក់ព័ន្ធ ជុំវិញស្រុកសរុបចំនួន ៣៦នាក់ ស្រី ០៦នាក់
២. មេឃុំ ស្មៀនឃុំ ប្រធានភូមិ និងប្រជាពលរដ្ឋមកពីភូមិផ្សេងៗនៅក្នុងឃុំ សរុប ១១០នាក់ ស្រី ៥៥នាក់។

វេទិកាដែលរៀបចំឡើងក្នុងឃុំឈើទាលនេះ ក្នុងគោលបំណង៖
១. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធិផលដែលក្រុមប្រឹក្សាស្រុកសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
២. ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
៣. ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍ការងាររបស់ក្រុមប្រឹក្សា
៤. ទទួលអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ជាពិសេសបញ្ហាដែលពាក់ព័ន្ធនឹងប្រធានបទខាងក្រោម៖
៤.១ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
– ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
– ភូមិឃុំមានសុវត្ថិភាព
៤.២ ការងារសេដ្ឋកិច្ច
– កសិកម្ម
– ដីធ្លី
– ព្រៃឈើ
– សហគមន៍
៤.៣ ការងារសង្គមកិច្ច
– ការអភិវឌ្ឍន៍មូលដ្ឋាន
– ការងារអប់រំ
– ការងារសុខាភិបាល
ជាលទ្ធផល សំណួរដែលទទួលបានក្នុងវេទិកាមានចំនួន ១៨សំណួរ និងចំនួន ២សំណូមពរ ។