វេទិកា​​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ប្រចាំឆ្នាំ២០១៧ នៅក្នុង​ឃុំ​ទំរីង

208

នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាល​ស្រុក​សណ្តាន់​បានរៀបចំ​វេទិកា​​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ប្រចាំឆ្នាំ២០១៧ នៅក្នុង​ឃុំ​ទំរីង ក្រោម​អធិបតីភាព​លោក ប៉ែន និន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សណ្តាន់ ដែលមាន​សមាសភាព​ចូលរួម​ដូចជា៖
១).សមាជិក​ក្រុមប្រឹក្សា​ស្រុក គណ​អភិបាល នាយក​រដ្ឋបាល ប្រធាន អនុប្រធាន​ និង​មន្រ្តីអង្គភាព ការិយាល័យ​ពាក់ព័ន្ធ ជុំវិញ​ស្រុក​សរុប​ចំនួន ៣២ នាក់ ស្រី ០៦ នាក់ ។
២).ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​មកពី​ភូមិ​ផ្សេងៗនៅក្នុង​ឃុំ​ទំរីង សរុប ១៤៨ នាក់ ស្រី  ៥៦ នាក់ ។


វេទិកា​នេះរៀបចំឡើង​ក្នុង​គោលបំណង៖
១. ផ្ដល់ពត៌មាន​ដល់​ប្រជាពលរដ្ឋនូវ​សមិទ្ធិផល​ដែល​ក្រុមប្រឹក្សា​សម្រេចបាន​កន្លងមក និង​បញ្ហា​ប្រឈម​នានា
២. ផ្ដល់ពត៌មាន​ដល់​ប្រជាពលរដ្ឋ អំពី​អាទិភាព​នៃ​ការងារ​អភិវឌ្ឍន៍​របស់​ក្រុមប្រឹក្សា​សម្រាប់​ឆ្នាំខាងមុខ
៣. ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ពិភាក្សាលើ​របាយការណ៍​ការងារ​របស់​ក្រុមប្រឹក្សា
៤.ទទួល​អនុសាសន៍ ក៏ដូចជាសំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា​ និងឆ្លើយតប ។

ប្រធានបទ​ដែល​ត្រូវ​ពិភាក្សា​ក្នុង​វេទិកា​នេះ​គឺ៖
១. សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ
២. ភូមិ​ឃុំ​មាន​សុវត្ថិភាព
៣. ការងារ​កសិកម្ម
៤. ដីធ្លី
៥. ព្រៃឈើ
៦. សហគមន៍
៧. ការអភិវឌ្ឍ​មូលដ្ឋាន
៨. ការងារ​អប់រំ
៩. ការងារ​សុខាភិបាល ៕