សភាពការណ៍ និងស្ថានភាពខេត្តកំពង់ធំ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤ ឆ្នាំ២០១៨

115

១/សភាពការណ៍សន្តិសុខ នយោបាយនិងសណ្តាប់ធ្នាប់សង្គម:
+សម្រាប់ថ្ងៃទី២៥នេះ ក្រុមការងារបានត្រួតពិនិត្យ គឺពុំមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសទេ។
+សភាពការណ៍នយោបាយ៖ មិនមានអ្វីកត់សម្គាល់។
+ការងារអត្តសញ្ញាណប័ណ្ណ៖ បំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានចំនួន ០៥នាក់។
+ការងារគ្រឿងញៀន៖
-ចុះផ្សព្វផ្សាយច្បាប់ស្តីពីគ្រឿងញៀន និងផលប៉ះពាល់នៃគ្រឿងញៀន និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពបានចំនួន ០២លើក នៅស្រុកសន្ទុក និងស្រុកប្រាសាទបល្ល័ង្ក អ្នកចូលរួមចំនួន ៤២៤នាក់។

២/ស្ថានភាពកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបរិស្ថាន៖
+ការងារព្រៃឈើ៖ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅឃុំក្រយា ស្រុកសន្ទុក ចាប់ឃាត់ និងដកហូតបានៈ
-រណាយន្តចំនួន ០១គ្រឿង

៣/ស្ថានភាពអាកាសធាតុ៖
-កំពស់ទឹកស្ទឹងសែន ៦,១៣ម ស្រកចុះ ០,០១ម (កំពស់ទឹកអប្បរមា ៥,៥៧ម)។
-សីតុណ្ហភាព ២២°C-៣៣,៥°C។

៤/ការងារផ្សេងៗ៖
-លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នាថ្ងៃទី២៥កុម្ភ:២០១៨ នៅខេត្តកំពង់ធំដូចខាងក្រោម:
ការិយាល័យលេខ ៨០០១
+ សន្លឹកឆ្នោតប្រើ ៥៨២ សន្លឹក
+ សន្លឹកឆ្នោតបានការ ៥៨១ សន្លឹក
+ សន្លឹកឆ្នោត មិនបានការ ០០ សន្លឹក
+ សន្លឹកឆ្នោត ខូច ០១ សន្លឹក មូលហេតុ ហែកខុសបច្ចេកទេស

សម្លេងសន្លឹកឆ្នោតរបស់គណបក្សនយោបាយ៖
១)គណបក្សប្រជាជនកម្ពុជា:៥៤១/៥៤១
២)គណបក្សហ៊្វុនស៊ិនប៉ិច:៣៦/៣៦
៣)គណបក្សខ្មែររួបរួមជាតិ:៤/៤
រីឯអង្គបោះឆ្នោតពីររូបនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនបានមកបោះឆ្នោតទេ។