សារលិខិតអបអរសាទរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលបានពានរង្វាន់ PRIX DE LA FONDATION ពីអង្គការវេទិកា CRANS MONTANA នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧

183

ឯកឧត្ដម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោកជំទាវ ព្រមទាំង​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ធំ បាន​ថ្លែង​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុងឱកាស​ដែល​សម្តេច ទទួលបាន​ពានរង្វាន់ PRIX DE LA FONDATION ពី​អង្គការ​វេទិកា CRANS MONTANA នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេស្ប៉ាញ នា​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ការផ្តល់ជូន​នូវ​ពានរង្វាន់ PRIX DE LA FONDATION ពី​អង្គការ​វេទិកា CRANS MONTANA របស់​សម្តេច​ក្រឡាហោម ស ខេង គឺជា​កិត្តិយស មិន​ត្រឹមតែ​រូប​សម្តេច​ផ្ទាល់​ប៉ុណ្ណោះទេ តែ​គឺ​សម្រាប់​ប្រជាជាតិ​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល តាមរយៈ​សកម្មភាព ស្នាដៃ និង​ការលះបង់ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​កម្ពុជា របស់​សម្តេច ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ។

ក្នុងឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង ដល់​វត្ថុ​សក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូមជួយ​ប្រោះព្រំ​គាំពារ​ថែរក្សា សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ បុត្រា បុត្រី ចៅៗ ព្រមទាំង ក្រុមគ្រួសារ សូម​បាន​ប្រកប​នូវ​ពុទ្ធពរ​ទាំងបួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

សូម​គោរព​ជូនពរ និង​អបអរសាទរ​ពី ឯកឧត្ដម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោកជំទាវ ព្រមទាំង​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ធំ៖