សារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានទទួលស្គាល់ផ្លូវការជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO នៅទីក្រុង KRAKOW នៃប្រទេសអេស្ប៉ាញ នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧

201

ឯកឧត្ដម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោកជំទាវ ព្រមទាំង​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ធំ បាន​ថ្លែង​អំណរ​សាទរ​យ៉ាង​អស់ពីដួងចិត្ត​ចំពោះ​ការដាក់​បញ្ជូល “តំបន់​ប្រាសាទសំបូរព្រៃគុក” ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ យូណេស្កូ ក្នុង​កិច្ចប្រជុំ​លើក​ទី៤១ នៅ​ទីក្រុង Krakow នៃ​ប្រទេស​ប៉ូឡូញ នា​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧

ការសម្រេច​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត តែង​យកចិត្តទុកដាក់ លើក​កិត្តិយស​ជាតិខ្មែរ​នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ឆ្លុះ​បញ្ជាំង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង ការងារ​អភិរក្ស និង​អភិវឌ្ឍន៍ បេតិកភណ្ឌ​ប្រកបដោយ​ចីរភាព ។

ក្នុងឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង ដល់​វត្ថុ​សក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូមជួយ​ប្រោះព្រំ​គាំពារ​ថែរក្សា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជាទី​ស្រឡាញ់​ទាំងអស់ សូម​បាន​ប្រកប​នូវ​ពុទ្ធពរ​ទាំងបួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

សូម​គោរព​ជូនពរ និង​អបអរសាទរ​ពី ឯកឧត្ដម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោកជំទាវ ព្រមទាំង​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ធំ៖