សិក្ខាសលាផ្សព្វផ្សាយពិយោបល់ស្តីពីការអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពអង់អាចដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់

187

ដើម្បីឆ្លើយតបការលើកឡើង របស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងកម្មវិធីជាតិ១០ឆ្នាំ២០១០-២០១៩ ឆ្លើយតបយេនឌ័រពេញលេញ និងមានផ្នែកមួយស្តីពីការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងនោះក្រសួងកិច្ចការនារី សហការជាមួយលេខាធិការដ្ឋានគ.ជ.អ.ប បានអនុវត្តន៍យ៉ាងសកម្មក្នុងការគាំទ្រ និងអភិវឌ្ឍន៍សមត្ថភាពក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសលាផ្សព្វផ្សាយពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពអង់អាច ដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ ដែលរៀបចំដោយក្រសួងកិច្ចការនារី សហការជាមួយលេខាធិការដ្ឋាន គ ជ អ ប សិក្ខាសាលានេះមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធប្រមាណជាង១០០ នាក់ នៅសណ្ឋាគារក្លរៀស ភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

លោក លី គឹមពាវ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានធ្វើរបាយការណសង្ខេប និងលើកឡើងថាសិក្ខាសាលានេះ គឺចែករំលែក និងពិគ្រោះយោបល់លើរបកគំហើញ ក្នុងការប៉ាន់ប្រមាណតម្រូវការអភិវឌ្ឍន៍សមត្ថភាព និងបង្កើនភាពអង់អាចរបស់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ពិនិត្យនិងកំណត់វិធីសាស្ត្រព្រមទាំលទ្ធភាពនានាក្នុងការគាំទ្រ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងបង្កើនភាពអង់អាច ដល់អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារក្នុងឃុំសង្កាត់ ចែករំលែកមេរៀនបទពិសោធន៍ក្នុងការរៀបចំសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពនិងបង្កើនភាពអង់អាចដល់អ្នកទទួលបន្ទុក កិច្ចការនារីនិងកុមារឃុំ សង្កាត់។

លោកជំទាវ យ៉យ នីតា បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍសមត្ថភាពនឹងពង្រឹងភាពអង់អាចដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់ដ៏មានសារៈសំខាន់ ក្នុងគោលបំណងកំណត់រកបញ្ហាប្រឈម និងតម្រូវការអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ ព្រមទាំងស្វែងរកលទ្ធភាពក្នុងការរៀបចំកម្មវិធីនិងសកម្មភាពជាក់លាក់គាំទ្រដល់ពួកគាត់ក្នុងការបំពេញតួនាទីនិងភារកិច្ចឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រ និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការលើកកម្ពស់យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដោយបានបញ្ជ្រាបយេនឌ័រទៅ ក្នុងគោលនយោបាយ ច្បាប់ ផែនការ និងកម្មវិធីកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលជាពិសេសយុទសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា ដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិងសង្គមជាតិ។

១.ការបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ។ ២.ការធានានូវការការពារសិទ្ធិរបស់ស្ត្រី ព្រមទាំងការចូលរួមពេញលេញ និងស្មើភាពរបស់ស្ត្រីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត។ ៣.ការពង្រឹងយន្តការគណនេយ្យភាពសម្រាប់សមភាពយេនឌ័រ ។
៤.ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងសេដ្ឋកិច្ចនិងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសេចក្តីណែនាំ ស្តីពីការអនុវត្តមុខងាររបស់គណៈកម្មាធិកា រទទួលបន្ទុកកិច្ចការនារី កុមារ ឃុំ សង្កាត់ ក្នុងការអភិវឌ្ឍន៍ពាក់ព័ន្ធ និងសុខភាពមាតា មតេយ្យសហគមន៍ អនាម័យ សមភាពយេនឌ័រ និងកិច្ចការពារកុមារនៅឃុំ សង្កាត់។ ដែលនេះបង្ហាញឱ្យឃើញពីឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកលើកកម្ពស់ការគាំទ្រ និងពង្រឹងភាពអង់អាចដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។