សូមប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះក្រុម Hacker លើ Facebook

294

ភ្នំពេញៈ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCD) នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អ៊ីមែល សារ​តាមរយៈ​ទូរស័ព្ទដៃ សារ​តាមរយៈ Facebook ឬក៏​តាមកម្ម​វិធី​ផ្សេងៗទៀត​ដែល​តម្រូវ​ឲ្យ​បង​ប្អួន​ចុច​លើ​តំណ​ភ្ជាប់ (Link) ដើម្បី​ចូលទៅ​ផ្លាស់ប្តូរ​អ៊ីមែល និង​ពាក្យសម្ងាត់ ព្រោះនេះ​គឺជា​វិធី​បោកបញ្ឆោត​របស់​ក្រុម Hacker ដើម្បី​លួច​យក​ទិន្នន័យ​របស់​បងប្អូន។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានបញ្ជាក់​ថា ក្រុម Hacker តែងតែ​ប្រើប្រាស់​រូបភាព និង​ពាក្យ​ឲ្យ​ស្រដៀងនឹង​គេហទំព័រ​ដើម ដើម្បី​បន្លំ​បងប្អូន​ដូច​នៅក្នុង​រូប​ខាងក្រោម​នេះ៖
ចំណុច​ទី១: យើង​អាចមាន​ការច្រឡំ​ជាមួយ​ទំព័រ Facebook ឈ្មោះថា App Facebook ប្រសិនបើ​យើង​មិនបាន​យកចិត្តទុកដាក់ ។
ចំណុច​ទី២: គេ​បាន​ប្រើប្រាស់​តំណ​ភ្ជាប់​ផ្សេង​ពី គេហទំព័រ Facebook.com ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានបញ្ជាក់​ទៀត ប្រសិនបើ​លោកអ្នក​ជួបប្រទះ​បញ្ហា​ដូចជា​ការ​លួច(hack) យក Facebook Account ឬ ការបោកប្រាស់​តាម​ប្រព័ន្ធ​បណ្តាញសង្គម​ផ្សេងៗ លោកអ្នក​អាចមក​ដាក់ពាក្យបណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ក្រ​សូង​មហាផ្ទៃ មហាវិថី​ព្រះនរោត្តម ខណ្ឌចំការមន អគារ L
ដោយ: មុនី​រ័ត្ន
(ប្រ​ភពៈ វេប​សាយ​រស្មី​កម្ពុជា ផ្សាយ​ចេញថ្ងៃ​ទី ៤ សីហា ២០១៨)