សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់​ក្នុងខេត្តកំពង់ធំ លើកទី១៣

124

រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណៈជន និងអ្នកទទួលការទាំងអស់ឲ្យបានជ្រាបថា រដ្ឋបាលខេត្តនឹងរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧ លើកទី១៣ តាមកាលបរិច្ឆេទ និងទីកន្លែង ដូចខាងក្រោម៖
• ស្រុកសន្ទុក៖ ចំនួន០២ឃុំ=០២គម្រោង (ឃុំបឹងល្វា និងឃុំព្នៅ) នៅថ្ងៃទី១៣/០៩/២០១៧ នៅសាលាឃុំព្នៅ វេលាម៉ោង ០៩.១០ នាទី ព្រឹក។
• ស្រុកប្រាសាទបល្ល័ង្ក៖ ចំនួន០២ឃុំ=០២គម្រោង (ឃុំផានញើម និងឃុំសាលាវិស័យ) នៅថ្ងៃទី១៤/០៩/២០១៧ នៅសាលាឃុំសាលាវិស័យ វេលាម៉ោង ០៩.១០ នាទី ព្រឹក។
ចំពោះសំណើសុំដេញថ្លៃ អាចរកបាននៅលើគេហទំព័ររបស់ គ.ជ.អ.ប តាមរយៈអាសយដ្ឋាន http://bid.ncdd.gov.kh/#search ឬគេហទំព័ររបស់រដ្ឋបាលខេត្តកំពង់ធំ www.kampongthom.gov.kh នៅសាលាឃុំសាម៉ី និងទីចាត់ការផែនការនិងវិនិយោគខេត្ត រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ !

Download (PDF, 336KB)