សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់​ក្នុងខេត្តកំពង់ធំ លើកទី១៤

197

រដ្ឋបាលខេត្ត​កំពង់ធំ មាន​កិត្តិយស​សូមជម្រាប​ជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណៈ​ជន និង​អ្នកទទួលការ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា រដ្ឋបាលខេត្ត​នឹង​រៀបចំ​ការដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ឆ្នាំ២០១៧ លើក​ទី១៤ តាមកាល​បរិច្ឆេទ និង​ទីកន្លែង ដូចខាងក្រោម៖

  • ក្រុង​ស្ទឹងសែន៖ ចំនួន០៣សង្កាត់=០៣គម្រោង (សង្កាត់​កំពង់រទេះ, ដំរីជាន់ខ្លា និង​អូរកន្ធរ) នៅ​ថ្ងៃទី២៥/០៩/២០១៧ នៅ​សាលាសង្កាត់​កំពង់រទេះ វេលា​ម៉ោង ០៩.១០ នាទី ព្រឹក។
  • ស្រុក​បារាយណ៍៖ ចំនួន០១ឃុំ=០១គម្រោង (ឃុំ​ច្រនៀង) នៅ​ថ្ងៃទី២៦/០៩/២០១៧ នៅ​សាលាឃុំ​ច្រនៀង វេលា​ម៉ោង ០៩.១០ នាទី ព្រឹក។
  • ស្រុក​ស្ទោង៖ ចំនួន០១ឃុំ=០១គម្រោង (ឃុំ​ពាមបាង) នៅ​ថ្ងៃទី២៨/០៩/២០១៧ នៅ​សាលាឃុំ​ពាមបាង វេលា​ម៉ោង ០៩.១០ នាទី ព្រឹក។

ចំពោះ​សំណើសុំ​ដេញថ្លៃ អាច​រកបាន​នៅលើ​គេហទំព័រ​របស់ គ.ជ.អ.ប តាមរយៈ​អាសយដ្ឋាន http://bid.ncdd.gov.kh/#search ឬ​គេហទំព័រ​របស់​រដ្ឋបាល​ខេត្តកំពង់ធំ www.kampongthom.gov.kh នៅ​សាលាឃុំ​សង្កាត់​សា​ម៉ី និង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត រៀងរាល់​ម៉ោង​ធ្វើការ។ សូម​អរគុណ !

Download (PDF, 329KB)