សេចក្តីជូនដំណឹង ស្តីពីការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់​ក្នុងខេត្តកំពង់ធំ លើកទី២០

166

រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណៈជន និងអ្នកទទួលការទាំងអស់ឲ្យបានជ្រាបថា រដ្ឋបាលខេត្តនឹងរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧ លើកទី២០ តាមកាលបរិច្ឆេទ និងទីកន្លែង ដូចខាងក្រោម៖
• ស្រុកបារាយណ៍៖ ចំនួន០២ឃុំ=០២គម្រោង (ឃុំគគីធំ និងឃុំចើងដើង) នៅថ្ងៃទី០៦/១២/២០១៧ នៅសាលាឃុំគគីធំ វេលាម៉ោង ០៩.១០ នាទី ព្រឹក។
ចំពោះសំណើសុំដេញថ្លៃ អាចរកបាននៅលើគេហទំព័ររបស់ គ.ជ.អ.ប តាមរយៈអាសយដ្ឋាន http://bid.ncdd.gov.kh/ ឬគេហទំព័ររបស់រដ្ឋបាលខេត្តកំពង់ធំ http://kampongthom.gov.kh/ នៅសាលាឃុំសាម៉ី និងទីចាត់ការផែនការនិងវិនិយោគខេត្ត រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ !

Download (PDF, 333KB)