សេចក្តីជូនដំណឹង ស្តីពីការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់​ក្នុងខេត្តកំពង់ធំ លើកទី២២

212

រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណៈជន និងអ្នកទទួលការទាំងអស់ឲ្យបានជ្រាបថា រដ្ឋបាលខេត្តនឹងរៀបចំការដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧ លើកទី២២ តាមកាលបរិច្ឆេទ និងទីកន្លែង ដូចខាងក្រោម៖
• ស្រុកបារាយណ៍៖ ចំនួន០៣ឃុំ=០៣គម្រោង (ឃុំបល្ល័ង្ក ឃុំបឹង និងឃុំបារាយណ៍) នៅថ្ងៃទី២២/១២/២០១៧ នៅសាលាឃុំបល្ល័ង្ក វេលាម៉ោង ០៩:១០ នាទី ព្រឹក។
បញ្ជាក់៖ ការដេញថ្លៃសម្រាប់ឃុំទាំង៣នេះ គឺជាការដេញថ្លៃលើកទី២ បន្ទាប់ពីលទ្ធផលនៃការដេញថ្លៃលើកទី១ ត្រូវបានលុបចោល ដោយាសារមានភាពមិនប្រក្រតីក្នុងដំណើរការដេញថ្លៃ។
ចំពោះសំណើសុំដេញថ្លៃ អាចរកបាននៅលើគេហទំព័ររបស់ គ.ជ.អ.ប តាមរយៈអាសយដ្ឋាន http://bid.ncdd.gov.kh/#search ឬគេហទំព័ររបស់រដ្ឋបាលខេត្តកំពង់ធំ http://kampongthom.gov.kh នៅសាលាឃុំសាម៉ី និងទីចាត់ការផែនការនិងវិនិយោគខេត្ត រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ !

Download (PDF, 579KB)