សេចក្តីជូនដំណឹង ស្តីពីការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ក្នុងខេត្តកំពង់ធំលើកទី១៥

1384

រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណៈជន និងអ្នកទទួលការទាំងអស់ឲ្យបានជ្រាបថា រដ្ឋបាលខេត្តនឹងរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០១៧ លើកទី១៥ តាមកាលបរិច្ឆេទ និងទីកន្លែង ដូចខាងក្រោម៖

ស្រុកសណ្តាន់៖ ចំនួន០៤ឃុំ=០៤គម្រោង (ឃុំសូចិត្រ ឃុំទំរីង ឃុំមានរិទ្ធ ឃុំដងកាំបិត) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅសាលាឃុំមានរិទ្ធ វេលាម៉ោង ០៩:១០ នាទីព្រឹក។

ចំពោះសំណើសុំដេញថ្លៃ អាចរកបាននៅលើគេហទំព័ររបស់ គ.ជ.អ.ប តាមរយៈអាសយដ្ឋាន http://bid.ncdd.gov.kh/#search ឬគេហទំព័ររបស់រដ្ឋបាលខេត្តកំពង់ធំ www.kampongthom.gov.kh ឬនៅសាលាឃុំសាម៉ី និងទីចាត់ការផែនការនិងវិនិយោគខេត្ត រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ !

Download (PDF, 276KB)