ស្រុកកំពង់ស្វាយ

១. រូបថតអគាររដ្ឋបាលស្រុក
២.សាវតាអង្គភាព(ប្រវត្តិ)
     រដ្ឋបាលស្រុកកំពង់ស្វាយ ត្រូវបានបង្កើតឡើងតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់សព្វថ្ងៃដែលមាន អភិបាលស្រុក ចំនួន ០៥ រូប រហូត់មកដល់បច្ចុប្បន្ននេះ រួមមាន៖
១. ឆ្នាំ ១៩៧៩ដល់ ១៩៨០ អភិបាលស្រុក លោក ពាន់ លាម
២.ឆ្នាំ ១៩៨១ដល់ ១៩៨២ អភិបាលស្រុក លោក លីវ ឥន្ទ
៣.ឆ្នាំ ១៩៨៣ដល់ ១៩៨៥ អភិបាលស្រុក លោក លី ខាំសាយ
៤.ឆ្នាំ ១៩៨៦ដល់ ១៩៩០ អភិបាលស្រុក លោក ជឹម ឈិន
៥.ឆ្នាំ ១៩៩១ដល់ ១៩៩២ អភិបាលស្រុក លោក អ៊ីវ ធី
៦.ឆ្នាំ ១៩៩៣ដល់ ១៩៩៦ អភិបាលស្រុក លោក អ៊ុច ស៊ន
៧.ឆ្នាំ ១៩៩៧ដល់ ២០០៦ អភិបាលស្រុក លោក សឺន សព្ទ
៨.ឆ្នាំ ២០០៧ដល់ ២០០៩ អភិបាលស្រុក លោក សៀន ស៊ាងហោ
៩.ឆ្នាំ ២០១០ដល់ ២០១៦ អភិបាលស្រុក លោក អ៊ឹម ថន
១០.ឆ្នាំ ២០១៦ដល់ បច្ចុប្បន្ន អភិបាលស្រុក លោក អ៊ុន បុត្ត ត្រូវបានកាន់មុខដំណែងជាអភិបាល នៃគណៈ អភិបាលស្រុកកំពង់ស្វាយ ។
៣.ទស្សនៈវិស័យ ឬចក្ខុវិស័យ
រដ្ឋបាលស្រុកកំពង់ស្វាយគឹជារដ្ឋបាលសាធារណៈមួយ ដែលមានលក្ខណៈអព្យាក្រឹត្សក្នុងការផ្តល់សេវាតម្រូវ ការសេវាសំណូមពរ និងសេវាជាកាតព្វកិច្ចនានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព ដើម្បីបន្តចូលរួមលើក កម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ តាមរយៈការកែលម្អស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវនិរន្តរភាពធនធានធម្មជាតិ និងប្រកបដោយ បរិយាប័ន្ន។
៤.គោលដៅ
ប្រជាពលរដ្ឋទាំង បុរស ស្ត្រី កុមារ ជនពិកា ចាស់ជរា និងស្ត្រីមេម៉ាយ មានលទ្ធភាពដូចគ្នាក្នុងការទទួលបាន នូវសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងបានលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួក គាត់កាន់តែប្រសើរឡើង។
៥.ទឹសដៅ
បន្តខិតខំយកចិតិតទុកដាក់ពង្រឹងស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឱ្យកាន់តែប្រសើរឡើង នៅមូលដ្ឋាននៃការផ្តល់ចំណេះដឹងអំពីច្បាប់ និងបទពិសោធន៍ ខាងបច្ចេកទេស វិទ្យាសាស្រ្ត ដល់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរទម្លាប់ចាស់ឆ្ពោះទៅកាន់ភាពជឿនលឿន ថែរក្សាវប្បធម៌ប្រពៃណីល្អផូរផង់របស់ជាតិ ថែរក្សានិរន្តរភាពនៃបរិស្ថាន ធនធានធម្មជាតិ និងមានការបែងចែកផ្លែផ្កានៃការីចម្រើនប្រកបដោយសមធម៌ ហើយភាពក្រីក្រកាន់តែថយចុះដើម្បីឱ្យប្រជាជនគ្រប់រូបបានរស់នៅដោយសុខដុមរមនា និងសុភមង្គល ។
៦.បេសកកម្ម
កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈ ការបង្កើត ការផ្តល់ និងកាធ្វើឲ្យប្រសើរឡើងនូវ មុខរបរ ផលិតភាពកសិកម្ម មានចំណេះដឹង មានសុខភាពល្អ ផ្តល់សេវាសុខភាពដោយសមធម៌ ធានាការគ្រប់គ្រង ប្រើប្រាស់ដីធ្លី បរិស្ថាន ធនធានធម្មជាតិដោយនិរន្តរភាព ពង្រឹងការគ្រប់គ្រងរដ្ឋបាល ច្បាប់ សន្ថិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែប្រសើរឡើង។
៧.រចនាសម័្ពន្ធគ្រប់គ្រប់គ្រងរដ្ឋបាល

៧.១-អំពីអង្គភាពការិយាល័យ/ចំណុះ
-ការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុ
-អង្គភាពលទ្ធកម្ម
-ការិយាល័យផែនការ និងគាំទ្រឃុំ
-ការិយាល័យអន្តរវិស័យ
៧.២ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក

៨.ស្ថានភាពទូទៅនៃអង្គភាព
៨.១.ភូមិសាស្ត្រ
ស្រុកកំពង់ស្វាយ ជាស្រុកមួយក្នុងចំណោមស្រុកទាំង ៧ និងក្រុង ១ នៃខេត្តកំពង់ធំ ដែលស្ថិតនៅភាគខាងជើងនៃខេត្តកំពង់ធំ ស្រុកមានផ្លូវជាតិ ២ខ្សែឆ្លងកាត់ គឺផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៦២ ហើយមានស្ទឹង ២គឺស្ទឹងសែន និងស្ទឹងព្រៃប្រស់ ដែលហូរទៅកាន់បឹងទន្លេសាប។ ស្រុកកំពង់ស្វាយ មានលក្ខណៈភូមិសាស្រ្ត ដូចខាងក្រោម៖
– ខាងជើងជាប់នឹងស្រុកប្រាសាទបល្ល័ង្ក
– ខាងត្បូងជាប់ក្រុងស្ទឹងសែន និងស្រុកកំពង់លែង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
– ខាងកើតជាប់នឹងស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក
– ខាងលិចជាប់ នឹងស្រុកស្ទោង ។
ស្រុកកំពង់ស្វាយ មានចំនួន១១ឃុំ គឺ : ឃុំជ័យ ឃុំដំរីស្លាប់ ឃុំកំពង់គោ ឃុំកំពង់ស្វាយ ឃុំនីពេជ ឃុំផាត់សណ្តាយ ឃុំសានគរ ឃុំត្បែង ឃុំត្រពាំងឫស្សី ឃុំក្តីដូង និងឃុំព្រៃគុយ ។ មានគ្រួសារសរុប២៣ ៧០៩គ្រួសារ ប្រជាពលរដ្ឋសរុប ១០៨ ៥៣៣នាក់ ស្រី៥៥ ៥៥៧នាក់។
 ផ្ទៃដីសរុប ១៣៩,៤៦១ហត
 ផ្ទៃដីព្រៃឈើសរុប ៣៩,៨៦៧.៤០ហត
 ផ្ទៃព្រៃសហគមន៍ សរុប ៦,១៤៨.៨៥ហត
 ផ្ទៃដីបង្កបង្កើនផលសរុប ៧១,៩៥០ហត
៨.២.ប្រជាសាស្រ្ត
ស្រុកចែកជា១១ ឃុំ ស្មើ៩៧ភូមិ មានប្រជាជនសរុប ១០៨ ៥៣៣នាក់ ស្រី៥៥ ៥៥៧នាក់។ អាយុ១៨ឆ្នាំឡើង៦៤ ៥៧០នាក់ ស្រី ៣៣ ៦៦៩នាក់ គ្រួសារសរុប២៣ ៧០៩គ្រួសារ ។
ក្នុងចំណោមប្រជាជនអាយុ១៨ឡើងមាន៦៤ ៥៧០នាក់ហើយមាន៥១,៩៤១នាក់ដែលបានប្រកបមុខរបរ កសិកម្មជាចម្បង (៩៥.៦%),មនុស្សមានមុខរបរធ្វើសិប្បកម្មជាចម្បង១៩៥នាក់(០.០៣%), គ្រួសារមានមុខរបរសេវាកម្ម ជាចម្បង ៧,១០៨នាក់ (១៣.៧%)។ មនុស្សដែលទទួលបានប្រាក់ខែឫុប្រាក់ប្រចាំថ្ងៃមាន ៥,៣៣៩នាក់ (៨.៩៦%) ចំនួនមនុស្សដែលចេញទៅរកស៊ីក្នុងស្រុកមាន ៩,៣៦៣នាក់ (១៤.៩%) អ្នកចេញទៅរកស៊ីក្រៅស្រុក និងក្រៅប្រទេសមាន ៤,៥៤២នាក់ (៧.២%)។
៨.៣.សកម្មភាពស្នូល
• ការផ្តល់សេវាសារធារណៈ
• ការរៀបចំផែនការអភិវឌ្ឍន៍
• ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល
• ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
• រៀបចំវេទិការក្រុមប្រឹក្សា
• រៀបចំការងារអភិវឌ្ឍន៍ស្រុក
• ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម
• ពង្រឹងសមត្ថភាពនិង និង អភិវឌ្ឍន៍ធនធានមនុស្ស
• ការងាររដ្ឋបាល និង ហិរញ្ញវត្ថុ
• ការងារលទ្ធកម្ម
• ការងារពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
• សិក្សាប៉ាន់ប្រម៉ាណ គ្រោះមហន្តរាយ
• ការងារបុគ្គលិក/ ការងារលើកក្របខ័ណ្ឌប្រចាំឆ្នាំ និង ការតម្លើងឋានន្តរស័ក ជួនមន្រ្តី
• ការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ
• សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក
៨.៤.សក្កានុពល
• មានក្រុមប្រឹក្សា
• មានថ្នាក់ដឹកនាំស្រុក
• មានបុគ្គលិកមានជំនាញនិងបច្ចេកទេស
• ថវិកាដែលវិភាជពីរដ្ឋាភិបាល
• មានតំបន់ទេសចរណ៍
• មានព្រៃឈើ
• មានប្រព័ន្ធធារាសាស្រ្ត
• មានអង្គការក្នុងស្រុក និងក្រៅស្រុក
• មានដីសម្រាប់បង្ករបង្កើនផល
• មានបឹង ត្រពាំង ស្ទឹង ព្រែក អូរ…
• មានអង្គការក្នុងស្រុក និងក្រៅស្រុក
៨.៥-បញ្ហាប្រឈម
– អាគាររដ្ឋបាលសាលាស្រុកចាស់ទ្រុឌទ្រោម
– ចំណេះដឹងរបស់មន្រ្តីនៅមានកម្រិត
– ថវិកាសម្រាប់អនុវត្តការងារនៅមានកម្រិត
– ការផ្តល់សេវាររដ្ឋបាលមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ
– ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ
– ការគ្រប់គ្រងតំបន់ទេសចរណ៍មិនទាន់បានល្អ
– មន្រ្តីបំរើការងារក្នុងរដ្ឋបាលស្រុកមិនទាន់គ្រប់ចំនួន
៩.អំពីថវិកា
-រដ្ឋបាលស្រុកបានរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំ២០២០ ទៅតាមខ្ទង់ថវិកា ដែលបានអនុវត្តតាម ជំពូក គណនី អនុណនី ដែលមាន៖
ចំណូល
-ចំណូលពីថ្នាក់ជាតិៈ ១.៤៣៧.០៩០.០០០រៀល
-ចំណូលពីសេវារដ្ឋបាលៈ ២.២៥០.០០០រៀល
ចំណាយ
-ជំពូក៦០: ១៣៤.០០០.០០០រៀល
-ជំពូក៦១: ២២៩.០០០.០០០រៀល
-ជំពូក៦២: ១៣០.០០០.០០០រៀល
-ជំពូក៦៤: ៨៩១.៩៦០.០០០រៀល
-ជំពូក៦៩ចំណាយមិនបានគ្រោងទុក: ៧១.០០០.០០០រៀល
១០-អាសយដ្ឋាននិងលេខទំនាក់ទំនង(លេខទូរស័ព្ទអង្គភាពឬ អភិបាលស្រុក)
អាស័យដ្ឋានរបស់រដ្ឋបាលស្រុក ស្ថិតនៅក្នុងភូមិព្រៃព្រាល(ខ)ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លេខទូរស័ព្ទទំនាក់ទំនងៈ លោកអភិបាលស្រុកៈ ០៩២ ៤៥៥ ៥៦៧
លោកនាយរដ្ឋបាលសាលាស្រុកៈ ០៧៧ ៨០៦ ៨០១