ស្រុកបារាយណ៍

រដ្ឋបាលស្រុកបារាយណ៍

១.រូបភាពនៃសាលាស្រុកបារាយណ៍

២. សាវតាស្រុកបារាយណ៍
    រដ្ឋបាលស្រុកបារាយណ៍ ត្រូវបានបង្កើតឡើងតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់សព្វថ្ងៃដែលមានឃុំ ចំនួន១៨ឃុំ រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ០៥ អនក្រ.បក ដោយកាត់ឃុំចំនួន៨នៃស្រុកបារាយណ៍ដើម្បីបង្កើតជាស្រុកថ្មីមួយទៀតគឺ ស្រុកតាំងគោកដែលមានឃុំច្រនាង ឃុំពង្រ ឃុំស្វាយភ្លើង ឃុំសូយោង ឃុំជ្រលង ឃុំអណ្តូងពោធិ៍ ឃុំស្រឡៅ និងឃុំទ្រៀល។ ហើយត្រូវបានដឹកនាំ ដោយអភិបាលស្រុក ចំនួន ១១រូប រហូតមកដល់បច្ចុប្បន្ននេះ រួមមាន៖
១.ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ អភិបាលស្រុក លោក កោះ ឆយ
២.ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ អភិបាលស្រុក លោក ងួន ញ៉ិល បច្ចុប្បន្នឯកឧត្តមបណ្ឌិតជាអនុប្រធានទី១ រដ្ឋសភាជាតិ
៣.ឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨២ អភិបាលស្រុក លោក អ៊ុន នឹង
៤.ឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៦ អភិបាលស្រុក លោក សឺន ស័ព្ទ
៥.ឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២ អភិបាលស្រុក លោក វេង សៀកហេង
៦.ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ អភិបាលស្រុក លោក អ៊ុត សំអន
៧.ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៨ អភិបាលស្រុក លោក សុខ ឈាង
៨.ឆ្នាំ២០០៨ ដល់២០០៩ អភិបាលស្រុក លោក សឺន សព្ទ
៩.ឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ អភិបាលស្រុក លោក ហាក់ ម៉ូវសេង បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាស្រុក
១០.ឆ្នាំ២០១២ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ អភិបាលស្រុក លោក ហាក់ ម៉ុងហួត បច្ចុប្បន្នជាអភិបាល ស្រុកតាំងគោក
១១.ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដល់បច្ចុប្បន្ន អភិបាលស្រុក លោក អួង សារឿន ត្រូវបានកាន់មុខដំណែង ជាអភិបាល នៃគណៈ អភិបាលស្រុកបារាយណ៍ ។
៣. ទស្សនៈវិស័យ ឬចក្ខុវិស័យ
ជាស្រុកដែលបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋ និងសេវាសាធារណៈបានល្អ ជូនដល់សាធារណៈជន ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅក្នុងដែនសមត្ថកិច្ចស្រុក។
៤. គោលដៅ
សកម្មភាពដែលស្រុកធ្វើគឺបំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងមានទំនួលខុស ត្រូវខ្ពស់។ ធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត ទាំងការរស់នៅ ទាំងការមកទទួលសេវា ប្រកបមានភាពកក់ក្តៅ មានទំនុកចិត្តខ្ពស់ បំពេញនូវតំរូវការផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាព័ត៌មានទូទៅដែលទាក់ទង នឹងសេវាផ្សេងៗរបស់រដ្ឋបាលស្រុក។ ដោយអនុវត្តន៍ឲ្យស្របទៅនឹងទស្សនៈវិស័យរបស់ស្រុក គឺ “បំរើផល ប្រយោជន៍ប្រជាពលរដ្ឋ និងសេវាសាធារណៈឲ្យបានល្អ” និងខិតខំប្រឹងប្រែងដើម្បីបំរើប្រជាពលរដ្ឋក្នុង ស្រុកបារាយណ៍ ធ្វើឲ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពីសេវានៅរដ្ឋបាលរបស់ស្រុក។
៥. ទិសដៅ
ក្នុងការសម្រេចឲ្យបានតាមគោលដៅដែលបានកំណត់ទុក ស្រុកនិងពង្រឹងនូវសមត្ថភាពមន្រ្តីឲ្យសមស្របជា មន្រ្តីបំរើផលប្រយោជន៍ប្រជាពលរដ្ឋដោយមានទំនាក់ទំនងល្អ មានភាពរួសរាយរ៉ាក់ទាក់ ទន់ភ្លន់ សុភាព រាបសារ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ មានតម្លាភាព និងធ្វើការផ្តល់ព័ត៌មាន តាមការចងដឹងចង់បាន របស់ប្រជាពលរដ្ឋដែលមកទទួលសេវា ពិសេសធនធានដែលទើបនឹងចូលថ្មីបណ្តុះបណ្តាលឲ្យមានសមត្ថភាព ប្រកបដោយគុណភាព។ មានការផ្សព្វផ្សាយ ការបិទនូវផ្ទាំងព័ត៌មាន ផ្ទាំងតំលៃនៃសេវាផ្សេងៗ….ជាដើម។
៦. បេសកកម្ម
ផ្តល់ជូនសាធារណជន ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ដោយគ្មានការរើសអើងជាតិសាសន៍ ឋានៈតួនាទី ពណ៌សម្បុរ អ្នកមានអ្នកក្រ ឬនិនាការនយោបាយណាមួយឡើយ ដោយផ្តល់នូវតម្លាភាព ផ្តល់ឲ្យប្រជាពលរដ្ឋ នូវអ្វីដែលពួកគាត់ចង់បាន និងលើកស្ទួយដល់ជីវភាពរស់នៅ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដោយធ្វើការ ចុះមូលដ្ឋានផ្ទាល់ដើម្បីឲ្យដឹងច្បាស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងធ្វើការផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗដែលជា ប្រយោជន៍ដល់ស្រុក និងសង្គម។
៧. រចនាសម្ព័ន្ធគ្រប់គ្រង
  ៧.១ អំពីការិយាល័យចំណុះ
១.ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
២.ការិយាល័យផែនការ និងគាំទ្រឃុំ
៣.ការិយាល័យអន្តរវិស័យ
៤.អង្គភាពលទ្ធកម្ម
  ៧.២ អំពីបុគ្គលិក
១.លោក អួង សារឿន អភិបាលស្រុក
២.លោក សុទ្ធ ម៉ារី អភិបាលរងស្រុក
៣.លោក ហាត ទៀងបូរិទ្ធ អភិបាលរងស្រុក
៤.លោកស្រី ហាក់ ពុទ្ធិតុសិតា អភិបាលរងស្រុក
៥.លោក ឃន ចាន់ថៃ អភិបាលរងស្រុក
៦.លោក អោក វណ្ណៈ នាយករដ្ឋបាល
៧.លោក កែវ កណ្ណារ៉ា នាយករងរដ្ឋបាល
៨.លោក យ៉ោក បូចាន់ នាយករងរដ្ឋបាល
៩.លោក ឡេង ហេង ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ
១០.លោកស្រី មុំ សុខនីម អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ
១១.លោកស្រី រស់ សុភារម្យ ប្រធានការិយាល័យអន្តរវិស័យ
១២.លោកស្រី ឈុន វី អនុប្រធានការិយាល័យអន្តរវិស័យ
១៣.លោកស្រី គុច ចាន់ស៊ី អនុប្រធានអង្គភាពលទ្ធកម្ម
១៤.លោក ហេង ចតុសម្បត្តិ មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
១៥.លោកស្រី អ៊ឹម សីហា មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
១៦.លោកស្រី កែវ រតនា មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
១៧.លោកស្រី លុត ហុង មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
១៨.លោក មាស រ័ត្ន មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
១៩.លោកស្រី ទឹម ណន មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
២០.លោក វ៉ា ចាន់សុភីន មន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំ
៨. ស្ថានភាពទូទៅអង្គភាព
៨-១ ភូមិសាស្រ្តៈ
ព្រំប្រទល់រដ្ឋបាល៖
+ ខាងកើតជាប់នឹងស្រុកចំការលើ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម
+ ខាងលិចជាប់នឹងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
+ ខាងជើងជាប់នឹងសន្ទុក ខេត្តកំពង់ធំ
+ ខាងត្បូងជាប់នឹងស្រុកតាំងគោកខេត្តកំពង់ធំ
ទំហំផ្ទៃដីសរុប៖ ៨០.២៧៦ ហិកតា
+ ដីកសិកម្ម៖ ៦០.១៤០,៥០ ហិកតា
+ ដីស្រែអំពិល៖ 0 ហិកតា
+ ដីលំនៅដ្ឋាន៖ ៥.៦៤៦ ហិកតា
+ ដីព្រៃ៖ ៨៣៥ ហិកតា
+ ដីព្រៃលិចទឹក៖ ៨.៧៣៣ ហិកតា
+ ដីទំនេរ៖ ០ ហិកតា
+ ប្រភេទដីផ្សេងទៀត៖ ៤.៩២១,៥០ ហិកតា
រដ្ឋបាលស្រុកបារាយណ៍មានឃុំចំនួន ១០ និងភូមិចំនួន ៩៧ ក្នុងនោះ ៖

+ ឃុំបាក់ស្នា មាន ៧ ភូមិគឺ៖ ភូមិបាក់ស្នាក្រោម បាក់លើ អណ្ដោត ដោម ត្រពាំងទូក អូរចំរេះ និងភូមិកំពង់ពោន ។
+ ឃុំបល្ល័ង្គ មាន ១៥ ភូមិគឺ៖ ភូមិត្រស់ ស្រឡៅទូង យាយទៀង បល្ល័ង្ក តាឌុក ព្រៃស្រងែ ត្រពាំងជ្រៃ តាភោគ ព្រៃតាត្រាវ ដូង ជ័យមង្គល ត្រពាំងស្វាយ ដូនដួង បឹងសំរឹទ្ធ និងភូមិបារាយណ៍ជាន់ដែក។
+ ឃុំបារាយណ៍ មាន ១២ ភូមិគឺ៖ ភូមិក្រសាំងជ័យ បារាយណ៍តូច បារាយណ៍ធំ ថ្នល់ថ្មី ថ្នល់ជាតិ ស្វាយ ជីអោក សំរោង អូរសួស្ដី ចតុលោក ពោធិ៍ពីរ និងភូមិបាណក ។
+ ឃុំបឹង មាន ៥ ភូមិគឺ៖ ភូមិបឹងខាងជើង បឹងកណ្ដាល បឹងខាងត្បូង ដូនប៉ែន និងភូមិត្រពាំងឈូក។
+ ឃុំចើងដើង មាន ១០ ភូមិគឺ៖ ភូមិពណ្ណរាយ សំពៅលូន ត្រដែត ពងទឹក ព្រៃដុំ ចើងដើង តាអោង បឹង ពន្លៃ និងភូមិប្រនាគ។
+ ឃុំឈូកខ្សាច់ មាន ១៤ ភូមិគឺ៖ ភូមិឈូកខ្សាច់ តាប្រុក ជាំត្រាច ដូនតុំ ចាន់ល្ហង ក្ដាមហា ឆ្ពេន ថ្មី ប្រាសាទ ផ្លូវទទឹង ផ្លូវទ្រាស សិរីសុខុម សិរីរាជ្យ និងភូមិសង្កែជ្រុំ ។
+ ឃុំចុងដូង មាន ៨ ភូមិគឺ៖ ភូមិទួលដំណាក់ សំរោង ខ្សាច់ល្អិត គូ ទួលសាលា កំប៉ើយ ពពេជ និងភូមិចុងដូង
+ ឃុំគគីរធំ មាន ៩ ភូមិគឺ៖ ភូមិល្បើក ពោន អន្លង់ថ្ម អន្លង់វែង តាពៅ ទូកពីរ វាលធំ វាលស្ពរ និងភូមិត្រពាំងសង្កែ ។
+ ឃុំក្រវ៉ា មាន ៨ ភូមិគឺ៖ ភូមិក្រវ៉ា កំពង់ស្ដេច រលាប ចារ លាវ រូង ស្លាកែត និងភូមិពង្រលីង ។
+ ឃុំត្នោតជុំ មាន ៩ ភូមិគឺ៖ ភូមិត្នោតជុំទី១ ត្នោតជុំទី២ ត្នោតជុំទី៣ ត្នោតជុំទី៤ ព្នៅ ព្រែកក្រោល បន្ទាយចាស់ ថ្មី និងភូមិកងមាស ។
 ទន្លេ ស្ទឹង បឹង ព្រែក អូរ ប្រឡាយ ចំនួន ៦
៨-២ ប្រជាសាស្រ្ត

+ ចំនួនប្រជាជនសរុប៖ ២៦.១៩២ គ្រួសារ មនុស្ស ១១៩.៩៥០ នាក់ ស្រី ៦១.៤៤៦ នាក់
+ អាយុ១៨ឆ្នាំឡើង៖ ៧៦.២៤៣ នាក់ ស្រី ៣៩.៦៩៥ នាក់
+ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៖ ៤០.៥៥២ នាក់ ស្រី ២២.៥៥៨ នាក់
+ ចំណាកស្រុកក្នុងប្រទេស៖ ៣.៦៧៤ នាក់ ស្រី ២.២៣៩ នាក់
+ ចំណាកស្រុកក្រៅប្រទេស៖ ១.១២១ នាក់ ស្រី ៥៩១ នាក់
+ អាត្រាកំណើត៖ ៣,90 %
+ អាត្រាមរណភាព៖ 0,៥៧%
+ ដង់ស៊ីតេប្រជាជន៖ ១៥ នាក់ ក្នុង០១គីឡូម៉ែត្រការ៉េ

៨-៣ សកម្មភាពស្នូល
-សកម្មភាពស្នូលរបស់ស្រុកបារាយណ៍ គឺការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការផ្ដល់សេវាជូនពួកគាត់អោយទាន់ពេលវេលា ។
៨-៤ សក្តានុពលៈ ស្រុកមានរមណីយដ្ឋានទំនប់១មករា និងរមណីយដ្ឋានបឹងសំរឹទ្ធ ដែលជាកន្លែងកំសាន្តគួរអោយទាក់ទាញសម្រាប់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានមកលេងកំសាន្ត ។
៨-៥ បញ្ហាប្រឈមៈ
+សមត្ថភាពមន្ត្រីនៅមានកម្រិតនៅឡើយ
+ប្រជាពលរដ្ឋមិនទាន់យល់ដឹងច្បាស់អំពីច្បាប់ ។
៩. អំពីថវិកាប្រចាំឆ្នាំ
-ថវិការបស់ស្រុកប្រើប្រាស់ទៅលើការអភិវឌ្ឍន៍ និងចំណាយរដ្ឋបាល ។
១០. អាសយដ្ឋាន និងលេខទំនាក់ទំនង (លេខទូរស័ព្ទមន្ទីរ ឬប្រធានអង្គភាព)
-អាសយដ្ឋានស្រុកបារាយណ៍ ភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
-លេខទូរស័ព្ទ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ០៧៧ ៧០ ៦០ ៦០