ស្រុកបារាយណ៍

ស្រុកបារាយណ៍   ជាស្រុកមួយរបស់ខេត្ដកំពង់ធំ    ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ដែលមានចម្ងាយ​ពី​ទីរួមខេត្តកំពង់ធំ ៥៣ គ.ម​  មានឃុំចំនួន ១៨​ ឃុំ និង ភូមិចំនួន ១៨៨ភូមិ ​ ។

រចនាសម្ព័ន្ធរដ្ឋបាលស្រុកបារាយណ៍

Google Map here.

ភូមិសាស្ត្រ

          ស្រុកបារាយណ៍ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបីនៃខេត្តកំពង់ធំ    ហើយមានចម្ងាយ៥៣គីឡូម៉ែត្រពីទីរួមខេត្ត  មានព្រំប្រទល់ខាងកើតជាប់នឹងស្រុកចំការលើ  ស្រុកស្ទឹងត្រង់  ខេត្តកំពង់ចាមខាងលិចជាប់នឹងស្រុកកំពង់លែង និងស្រុកជល់គិរីខេត្តកំពង់ឆ្នាំង       ខាងជើងជាប់នឹងស្រុកសន្ទុក  ខេត្តកំពង់ធំ   និងខាងត្បូងជាប់នឹងស្រុកជើងព្រៃ  ស្រុកព្រៃឈរ  និងស្រុកបាធាយខេត្តកំពង់ចាម ។ផ្ទៃដីសរុបទូទាំងស្រុក១៣៦.០០០ ហត(១.៣៦០គ.ម) ក្នុងនោះផ្ទៃដីស្រែ៣៣.០៦៥ ហត​  ដីចំការ៨.៩៧៥ហតដីលំនៅដ្ឋាន ៦.០៦៩ ហ.ត   ដីគុម្ពោត ៤៧.១៤៤ ហត  និងដីព្រៃលិចទឹក ៤០.៧៤៧ ហត។​

ប្រជាសាស្រ្ត

ស្រុកចែកជា១៨ឃុំ  ស្មើ ១៨៨ ភូមិ  មានប្រជាជនសរុប ១៩៦.៦៦៦ នាក់  ស្រី ១០០.៩៦១ នាក់។ អាយុ១៨ឆ្នាំឡើង១៣២.៦៧៥ នាក់  ស្រី ៦៨.៩៣៦ នាក់  គ្រួសារសរុប ៤១.៨៣៥ គ្រួសារ  ផ្ទះ៣៧.២៥០ក្នុងនោះខ្មែរឥស្លាមមាន២ភូមិ   ស្មើ ៨៣៩ គ្រួសារ  មានមនុស្សសរុប ៣.៧៨៧ នាក់  ស្រី ១.៩២១ នាក់។ ស្រុកមានប្រជាជនប្រមាណ ៧៦.៩ %  ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្ម         ដែលជា វិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក។       ក្រៅពីវិស័យកសិកម្មដែលជា ស្នូលនឹងជាចម្បងក៏មានវិស័យផ្សេងៗទៀតដូចជាសិប្បកម្មកែច្នៃ  និងមុខរបរបន្ទាប់បន្សំ    ដើម្បីរួមផ្សំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

              ការងាររដ្ឋបាលទូទៅ

              -ការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា  និងតាមតម្លៃរបស់ រដ្ឋបាលកំណត់។

               -រាល់លិខិតស្នាមរបស់ថ្នាក់លើ   និងថ្នាក់ក្រោម  ត្រូវបានចាត់ចែងដោះស្រាយ បានទាន់ពេលវេលា។

              -រាល់សំណូមពររបស់ប្រជាជនត្រូវបានដោះស្រាយទាន់ពេលវេលា រួមមានពាក្យបណ្តឹងនិងសំណើនានា។

              -ឯកសារគ្រប់ប្រភេទត្រូវគ្រប់គ្រងទុកដាក់បានល្អ។

              ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

             -បន្តចាត់តាំងកំលាំងអនុវត្តវិធានការបង្កា  និងបង្ក្រាបបទល្មើសនានា  រួមមានអំពីចោរកម្ម  លួច ឆក់  ប្លន់  អំពើមនុស្សឃាត   អំពើហិង្សាក្នុងគ្រួសារ   អំពើរំលោភសេពសន្ថវៈ    អំពើហិង្សាដោយចេតនាការជួញដូរមនុស្ស    ការផលិតចែកចាយ  និងការប្រើប្រាស់គ្រឿងញៀន    ការប្រើប្រាស់អាវុធ-គ្រឿងផ្ទុះខុសច្បាប់    ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ   និងជនទំនើង-ក្មេងទំនើង។

              -គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទមានក្នុងបញ្ជី  និងតាមដានរាល់សកម្មភាពប្រែប្រួលជាប្រចាំ។

              -ពង្រឹងការការពារគោលដៅ  និងសុវត្ថិភាពថ្នាក់ដឹកនាំ

              -ពង្រឹងការគ្រប់គ្រងក្រុមសន្តិសុខភូមិ និងមេក្រុមដប់ខ្នង

              -ជម្រុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង

              -ពង្រឹងការគ្រប់គ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់   ត្រួតពិនិត្យការស្នាក់នៅ  ទាំងរយៈពេលវែង  និងរយៈពេលខ្លី។

              -បន្តបែងចែកកម្លាំងចរាចរណ៍ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ  និងតាមទីប្រជុំជន។

              -បន្តធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋទូទៅឲ្យបានទូលំទូលាយ។

              -រឹតបន្តឹងការផាកពិន័យលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ  និងដឹកញ្ជូនគ្រប់ប្រភេទ  ដែល

មិនគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេស   ដោយអនុវត្តតាមវិធានការច្បាប់។

              -បន្តអនុវត្តផែនការគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ការងារសេដ្ឋកិច្ច

          សកម្មភាពចម្បងៗក្នុងផ្នែកសេដ្ឋកិច្ចមាន៖    អាជីវកម្មរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភាគច្រើន

ប្រកបមុខរបរធ្វើស្រែ     ក្រៅពីនេះមានមុខរបរបន្ទាប់បន្សំជាច្រើនទៀតរួមមាន:

          ១.គ្រួសារមានមុខរបរកសិកម្មជាចម្បង                ចំនួន ៦៦.៨៣៥ នាក់ ស្មើ ៧៦.៩ %

          ២.គ្រួសារមានមុខរបរសេវាកម្មជាចម្បង               ចំនួន ១៩.១២០ នាក់          ស្មើ ២២ %

៣.គ្រួសារមានមុខរបរធ្វើសិប្បកម្មជាចម្បង           ចំនួន ៩២៥ នាក់                ស្មើ ១.១ %

៤.គ្រួសារមានមុខរបរបន្ទាប់បន្សំផ្នែកកសិកម្ម        ចំនួន ២៩.៣១៤ នាក់          ស្មើ ៧៨.១០ %

៥.គ្រួសារមានមុខរបរបន្ទាប់បន្សំផ្នែកសេវាកម្ម      ចំនួន ២ នាក់                     ស្មើ ២០ %

៦.គ្រួសារមានមុខរបរបន្ទាប់បន្សំផ្នែកសិប្បកម្ម      ចំនួន ៤២០ នាក់                ស្មើ ១.១០ %

៧.ចំនួនអ្នកធ្វើការចំណាកស្រុកក្នុងស្រុក​ និងក្រៅប្រទេស  មានចំនួន ១៦.២៩២ នាក់

          ក).អំពីផ្សារ  ៖​  នៅក្នុងស្រុកមានផ្សារចំនួន ៥  ដែលមានសកម្មភាពធ្វើចរាចណ៍ទំនិញទៅមកគឺ:

-ផ្សារតាំងគោក         មានទីតាំងស្ថិតនៅក្នុងភូមិតាំងគោក          ឃុំសូយោង

-ផ្សាររំលង               មានទីតាំងស្ថិតនៅភូមិរំចេក                    ឃុំទ្រៀល

-ផ្សារបារាយណ៍       មានទីតាំងនៅភូមិក្រសាំងជ័យ                 ឃុំបារាយណ៍

-ផ្សារកំពង់ថ្ម            មានទីតាំងស្ថិតនៅភូមិត្រស់                    ឃុំបល្ល័ង្ក

-ផ្សារក្រវ៉ា                មានទីតាំងស្ថិតនៅភូមិក្រវ៉ា                      ឃុំក្រវ៉ា                    ក្រៅពីនេះក៏មានផ្សារជាច្រើនទៀតដែលមានលក្ខណៈតូចតាចនៅតាមបណ្តាភូមិ-ឃុំនានា    ដែល

មានផ្សារខ្លះបានរៀបចំ និងផ្សារខ្លះទៀតពុំទាន់បានរៀបឲ្យមានសណ្តាប់ធ្នាប់ល្អនៅឡើយ។

          ខ).ផ្នែកកសិកម្ម  ៖

        អំពីដំណាំស្រូវ :   ស្រុកមានប្រជាពលរដ្ឋប្រមាណ ៨៥ % ប្រកបរបរកសិកម្ម  ពីមួយឆ្នាំទៅមួយឆ្នាំ

ប្រព័ន្ធធារាសាស្ត្រត្រូវបានកែលម្អរ  និងពង្រីកបន្ថែម     ធ្វើឲ្យលទ្ធភាពនៃការស្រោចស្រពដំណាំស្រូវកាន់

តែប្រសើរឡើង។    ប្រជាកសិករភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីបង្កើនផលិតភាព

ដំណាំតាមរយៈការនាំចូលនូវពូជស្រូវថ្មីៗនៅក្នុងស្រុក និងក្រៅស្រុក  បច្ចេកទេសប្រើប្រាស់ជីគីមី   បច្ចេក

ទេសធ្វើជីធម្មជាតិ (ជីកុំប៉ុស្ត) ដោយខ្លួនឯង     ការប្រើគ្រឿងចក្រភ្ជួរដី    (ត្រាក់ទ័រគោយន្ត  ម៉ាស៊ីនបូមទឹក

ម៉ាស៊ីនច្រូតស្រូវ   ម៉ាស៊ីនបោកស្រូវ…..)  ។

          អំពីការចិញ្ចឹមសត្វ  :   នៅឆ្នាំ២០១៦កន្លងទៅនេះ      មានគ្រួសារចិញ្ចឹមសត្វគោ.ក្របី   សរុបចំនួន

១៧.៤២១ គ្រួសារ (៣ក្បាល/គ្រួសារ)  ក្នុងនោះគោ ៤៨.៦៨១ ក្បាល   និងក្របី ៣.៧៨៧ ក្បាល។  ចិញ្ចឹម

ជ្រូកចំនួន ២.៥៧២ គ្រួសារ  (មួយគ្រួសារចិញ្ចឹមជ្រូកជាមធ្យម៣ក្បាល) សរុបចំនួនជ្រូក៧.៧១៧ក្បាល។

ចំណែកឯគ្រួសារចិញ្ចឹមមាន់មានចំនួន២៥.៤៨៣គ្រួសារ   ចំនួនមាន់ ១៣៨.៣៣៣ក្បាល   (គ្រួសារចិញ្ចឹម

មាន់លើសពី៣ក្បាលឡើងទៅ)        និងប្រជាពលរដ្ឋចិញ្ចឹមទាយកពងមានចំនួន៤៨៧គ្រួសារ​    ចំនួនទា

១៣.៩៥៦ក្បាល   ដោយនៅតាមភូមិនានាមានពេទ្យសត្វភូមិដែលបានទទួលការបណ្តុះបណ្តាលជាបឋម

និងវគ្គបំពាក់បំប៉នដើម្បីជួយព្យាបាលសត្វនៅក្នុងភូមិ  និងជួយចាក់ថ្នាំបង្ការផ្សេងៗដល់សត្វ  រួមផ្សំទីតាំង

ភូមិសាស្រ្តអំណោយផលល្អ   ទីធ្លាធំទូលាយសំរាប់ការចិញ្ចឹមសត្វ     និងមានវត្ថុធាតុដើមក្នុងការផ្សំចំណី

សត្វធ្វើឲ្យមុខរបរបងប្អូនមានការរីកចំរើនជាលំដាប់។

ជាងជួសជុល :      នៅទូទាំងស្រុកមានជាងជួសជុលរថយន្តចំនួន ៣៣ កន្លែង    ស្មើ ៣៣ គ្រួសារ

ជាងជួសជុលម៉ូតូ និងកង់ចំនួន ១២៦ កន្លែង     មានចំនួនមនុស្សបំរើការងារ ១៧៤ នាក់   ស្រី ៥៨ នាក់។

ប្រព័ន្ធធារាសាស្រ្ត :    ស្រុកមានប្រព័ន្ធធារាសាស្រ្ត ២ កន្លែង    គឺប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត  និង

ប្រព័ន្ធអូស្វាយ    ដែលមានលទ្ធភាពស្រោចស្រពទឹកនៅរដូវវស្សាបាន ២៥.៦៩០ ហ.ត  និងនៅរដូវប្រាំង

បាន ៧.៦៤៦ហ.ត  ។    ក្រៅពីនេះនៅមានអាងទឹកតូចៗទំនប់ស្ទាក់ទឹកប្រព័ន្ធប្រឡាយមួយចំនួនទៀត។

ការងារឧស្សាហកម្មរ៉ែ  និងថាមពល

អំពីថាមពល: ស្ថានីយ៍ចែកចាយអគ្គិសនីពីបណ្តាញជាតិមានចំនួន៥កន្លែងតម្លៃ៨០០រៀលក្នុងមួយ

គីឡូវ៉ាតម៉ោង។   ស្ថានីយ៍ចែកចាយនេះបានគ្របដណ្តប់ស្ទើរគ្រប់ភូមិទូទាំងស្រុក។     ភូមិមួយចំនួនដែល

មិនទាន់មានអគ្គិសនីទៅដល់ប្រជាពលរដ្ឋបានប្រើប្រាស់អាគុយ    និងមានកន្លែងបញ្ចូលអាគុយចំនួន៧៩

កន្លែង។

          អំពីសិប្បកម្ម :   មានចំនួន២៥មូលដ្ឋាន    ក្នុងនោះ :  ស្ថានីយ៍ទឹកស្អាត៤កន្លែង   សិប្បកម្មទឹកសុទ្ធ

មានចំនួន១៥កន្លែង   សិប្បកម្មទឹកកកមាន២កន្លែង   សិប្បកម្មទឹកត្រី.ទឹកស៊ីអ៊ីវចំនួន១កន្លែង     សិប្បកម្ម

កែច្នៃផលអនុផលព្រៃឈើមានច្បាប់ចំនួន៥កន្លែង។

          អំពីផ្នែកធនធានរ៉ែ :   មាន៤កន្លែង   ក្នុងនោះ  : ស្ថានីយ៍បូមខ្សាច់២កន្លែង   ម៉ាស៊ីនកិនថ្ម២កន្លែង។

ការងារដឹកជញ្ជូន

          អំពីបណ្តាញគមនាគមន៍ :   ផ្លូវក្រាលកៅស៊ូមាន ៩ ខ្សែ   មានប្រវែងសរុប ៩៨.៨៣ គីឡូម៉ែត្រ  ក្នុង

នោះរួមមាន៖

+ផ្លូវជាតិដែលបានឆ្លងកាត់ស្រុកមានចំនួន ២ ខ្សែមានប្រវែងសរុប ៥១ គីឡូម៉ែត្រ   គឺ:

-ផ្លូវជាតិលេខ៦      ចាប់ពីស្ពានកំពង់ថ្ម  ឃុំបល្ល័ង្គដល់ឃុំសំពងជ័យ   ស្រុកជើងព្រៃ    ខេត្ត

កំពង់ចាមមានប្រវែង ៣៦ គីឡូម៉ែត្រ។

                    -ផ្លូវជាតិលេខ៧១     ចាប់ពីស្ពានកំពង់ថ្ម   ឃុំបល្ល័ង្គដល់ភូមិតាប្រុក  ស្រុកចំការលើ    ខេត្ត

កំពង់ចាមមានប្រវែង ១៥ គីឡូម៉ែត្រ។

          +ផ្លូវខេត្តមានចំនួន ៤ ខ្សែប្រវែងសរុប ៤០.៣៤ គីឡូម៉ែត្រ   ក្នុងនោះ  ៖

-ផ្លូវ ២៦៤​A    ពីផ្សាររំលង   ឃុំទ្រៀលដល់ព្រំប្រទល់ស្រុកចំការលើ   ខេត្តកំពង់ចាម   មាន

ប្រវែង ៤.០០០ ម៉ែត្រ។

-ផ្លូវលេខ២៦៤    ពីផ្សារតាំងគោក   ឃុំសូយោងដល់ព្រំប្រទល់ស្រុកចំការលើ     ខេត្តកំពង់

ចាម    មានប្រវែង ៩.៣៤០ ម៉ែត្រ។

-ផ្លូវលេខ២៦៣    ពីផ្សារបារាយណ៍ដល់ភូមិចតុលោក  ឃុំបារាយណ៍   មានប្រវែង ២.០០០

ម៉ែត្រ។

                    -ផ្លូវលេខ២៧១៨  ពីផ្លូវជាតិលេខ៧១  ឃុំបល្ល័ង្កដល់ឃុំបាក់ស្នា  មានប្រវែង២៥,០០០ម៉ែត្រ

          +ផ្លូវលំក្រាលកៅស៊ូមានចំនួន ៣ ខ្សែ   ប្រវែង ៧៤៩០ ម៉ែត្រ   ក្នុងនោះ ៖

-ផ្លូវក្រាលកៅស៊ូ   ចាប់ពីភូមិត្រពាំងស្វាយ   ឃុំបល្ល័ង្កទៅឃុំត្នោតជុំ     មានប្រវែង ៣.៥០០

ម៉ែត្រ។

                    -ផ្លូវក្រាលកៅស៊ូចាប់ពីផ្លូវជាតិលេខ៦  ឃុំបារាយណ៍ដល់ឃុំឈូកខ្សាច់មានប្រវែង ១.៥៩០

ម៉ែត្រ​​​   និង

                    -ផ្លូវក្រាលកៅស៊ូចាប់ពីភូមិថ្មី ទៅភូមិឈូក  ឃុំទ្រៀល  មានប្រវែង ២.៤០០ ម៉ែត្រ

ក្រៅពីនេះក៏មានផ្លូវលំតភ្ជាប់ពីស្រុកទៅឃុំពីឃុំទៅភូមិ    ប្រភេទផ្លូវលំក្រាលគ្រួសក្រហម    ប្រវែង

៣៩២.៧៩៥ ម៉ែត្រ   ក្នុងនោះ  ៖

                    -ផ្លូវប្រភេទទី១: ដែលមានទទឹង៨ម៉ែត្រ  (គ្មាន)

                    -ផ្លូវប្រភេទទី២:   មានទទឹង៦ម៉ែត្រក្រាលគ្រួសក្រហមពីស្រុកទៅឃុំប្រវែង ១៨.៦០០ Km

-ផ្លូវប្រភេទទី៣:  ដែលមានទទឹង៥ម៉ែត្រពីឃុំមួយទៅឃុំមួយ   មានប្រវែង១០៨.៨៦០ម៉ែត្រ

-ផ្លូវប្រភេទទី៤  : ដែលមានទទឹង៤ម៉ែត្រពីឃុំមួយទៅភូមិមួយ  មានប្រវែង ២៦៥.៣៣៥ Km

រួមមាន៖

                             +ផ្លូវក្រាលគ្រួសក្រហមមានប្រវែង ២៣១.៩៣២ គីឡូម៉ែត្រ

                             +ផ្លូវដីសមានប្រវែង ៣៣.៤០៣ គីឡូម៉ែត្រ

យ៉ាងណាមិញផ្លូវដែលបានសាងសង់រួចត្រូវបានសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនរបស់ប្រជាជនទាំងតំបន់ជនបទនិងទីរួមប្រជុំជន។

          អំពីសេវាកម្មលើការដឹកជញ្ជូន :   ស្រុកមានការរីកចម្រើននូវមុខរបរដឹកជញ្ជូន    ដែលពួកគាត់បាន

ចាប់យកមុខរបរនេះបានជួយឲ្យការធ្វើចរាចរណ៍ទំនិញ  ការធ្វើដំណើររបស់ប្រជាជនឆ្លងកាត់ពីតំបន់មួយ

ទៅតំបន់មួយមានភាពងាយស្រួល  និងឆាប់រហ័សជាងមុន។            ជាក់ស្តែងនៅក្នុងស្រុកមានទោចក្រ

ក្រយានយន្តចំនួន ២១.៥៩១ គ្រឿង    រថយន្តដឹកទំនិញមានចំនួន ៥១៧ គ្រឿង     រថយន្តដឹកអ្នកដំណើរ

មានចំនួន ៧៤២ គ្រឿង   ហើយក្រៅពីនេះទៀតមានត្រីចក្រកយានយន្ត ១៤២ គ្រឿង  និងទូកម៉ាស៊ីនដឹក

ទំនិញរួមជាមួយអ្នកដំណើរចំនួន ៣៧ គ្រឿង។

        អំពីសេវាពាណិជ្ជកម្ម   :  គឺជាសេវាមួយដែលនៅក្នុងស្រុកដែលមានប្រជាជនសរុប៤.៦៧២គ្រួសារ (៨.៣៧%)  បានប្រកបមុខរបរនេះ។   នៅក្នុងផ្សារទាំង៥មានតែផ្សារ៣ប៉ុណ្ណោះដែលមានដំបូលប្រក់ត្រឹម

ត្រូវ   ឯផ្សារ២ទៀតពុំទាន់មានដំបូលប្រក់នៅឡើយ   ហើយផ្សារទាំងនេះមានការលក់ដូរទំនិញជាច្រើន។

ហើយតាមឃុំ  និងបណ្តាភូមិមានផ្សារលក់តូចៗសម្រាប់ប្រជាជនលក់ដូរទំនិញ        តែលក្ខណៈពិសេស

កសិផលដែលប្រមូលបានសំខាន់ៗ        ត្រូវបានឈ្មួញកណ្តាលចូលទិញដល់ភូមិដ្ឋានប្រជាពលរដ្ឋផ្ទាល់   ចំណែកឯទំនិញក្រៅស្រុកមួយចំនួនត្រូវបានអ្នកផលិត   ឬឈ្មួញកណ្តាលដឹកជញ្ជូនយកទៅលក់ដល់ភូមិ

ដ្ឋានរបស់ពួកគាត់ផងដែរ។

          អំពីសេវាកម្មទេសចរណ៍:         ស្រុកមានរមណីយដ្ឋានវប្បធម៌  និងរមណីយដ្ឋានទេសចរណ៍កែច្នៃ

ចំនួន៥កន្លែងគឺ:     រមណីយដ្ឋានបឹងសំរិត    រមណីយដ្ឋានវត្តគុកនគរ    រមណីយដ្ឋានទំនប់១មករា     រម

ណីយដ្ឋានអាងទឹកអូរស្វាយ    និងភូមិខ្មែរ     ដែលបានបង្កើតមុខរបរបន្ថែមជូនប្រជាពលរដ្ឋនៅក្នុងតំបន់

នោះដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។    សេវាទេសចរណ៍ផ្សេងៗរួមមានផ្ទះសំណាក់ ៩ កន្លែង មាន

៦០បន្ទប់  ភោជនីយ៍ដ្ឋាន៤កន្លែង អាហារតូចៗនិងមានសេវាតុបតែងសម្ផស្សព្រមទាំផលិតផប្រចាំស្រុក។

          អំពីសេវាឥណទាន :   ស្រុកមានសេវាឥណទានចំនួន ១០ ស្ថាប័ន   ស្មើ ២៥ កន្លែង     ស្ថាប័នទាំង

នោះមាន   ១.ធនាគារអេស៊ីលីដា    ២.ស្ថាបនា    ៣.ហត្ថាកសិករ   ៤.អេអ៊ឹមខេ    ៥.អម្រិត    ៦.ប្រាសាក់

៧.វិសិនហ្វាន់   ៨.និរន្ត    ៩.ធនាគារភូមិ   និង១០.អេ ភី អេ   ដែលធនាគារឯកជនទាំងនេះចូលមកធ្វើការ

ប្រកួតប្រជែងលើសេវាឥណទាននិងបានបង្កើតការងារធ្វើជួនប្រជាពលរដ្ឋ។

អំពីការវិនិយោគឯកជន  :     ស្រុកមានក្រុមហ៊ុនផ្នែកទូរគមនាគមន៍   និងពត៌មានវិទ្យា   ផ្នែកសុខា

ភិបាល​   ផ្នែកពាណិជ្ជកម្ម  និងការវិនិយោគលើសេវាកម្មធនាគារ  និងមីក្រូហិរញ្ញវត្ថុ     ក្រុមហ៊ុនវិនិយោគ

លើដំណាំស្រូវប្រាំងដែលបានដំណើរការមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយអាជ្ញាធរដែនដីនៅក្នុងស្រុកទាំងមូល។

ការងារអប់រំ

          -សាលាបឋមសិក្សាមាន ៨៨ សាលា    ចែកចេញជា ១៣ កម្រង    អនុវិទ្យាល័យមាន ១៣ សាលា វិទ្យាល័យមាន ៦ សាលា    ក្នុងនោះបុគ្គលិកសរុបចំនួន ១.១៤៩ នាក់    ស្រី ៥២៦ នាក់។

          -ថ្នាក់មត្តេយ្យមាន ៩១ ថ្នាក់    មានសិស្ស ៣.៥៦៣ នាក់   ស្រី១.៨០៤ នាក់   គ្រូ ១៥៧ នាក់។

          -ថ្នាក់បឋមសិក្សាមានអាគារថ្មចំនួន ១៥៩ ខ្នង    ត្រូវជា ៦៩៣ បន្ទប់       អាគារឈើចំនួន ១៤​ ខ្នង ត្រូវជា ៤០ បន្ទប់   និងស្មើ ៧១៧ ថ្នាក់   មានសិស្សសរុប ២៨.១៩៣ នាក់    ស្រី១៣.៨០២ នាក់។

          -ថ្នាក់មធ្យមសិក្សាមានអាគារថ្មចំនួន ៦០ ខ្នង    ត្រូវជា ៣២៤ បន្ទប់    ស្មើនិង ២៤៣ ថ្នាក់      មាន សិស្សសរុប ១១.២៩៩ នាក់    ស្រី ៥.៨៣១ នាក់  ។

ការងារសុខាភិបាល

          នៅក្នុងស្រុកមានសេវាសុខភាពដើម្បីព្យាបាល និងសង្រ្គោះអ្នកជម្ងឺ  ក្នុងនោះមានមន្ទីរពេទ្យបង្អែក

ចំនួន១កន្លែង  និងមណ្ឌលសុខភាពមានចំនួន១៦កន្លែង  មានបុគ្គលិក ១០៣ នាក់  ស្រី៩៤នាក់ ក្នុងនោះ

          – វេជ្ជបណ្ឌិតចំនួន១៥នាក់                       ស្រី២នាក់

          – ទន្តបណ្ឌិតចំនួន៣នាក់                         ស្រី១នាក់

          – ឲសថការីចំនួន៣នាក់                          ស្រី៣នាក់

          – គិលានុបដ្ឋាកបឋមចំនួន២៧នាក់            ស្រី៧នាក់

          – គិលានុបដ្ឋាកបឋមចំនួន២៨នាក់             ស្រី១៥នាក់

          – ទន្តគិលានុបដ្ឋាកមធ្យម៤នាក់                ស្រី២នាក់

          – ព្យាបាលដោយចលនាមធ្យម១នាក់         ស្រី១នាក់

          – ឆ្មបមធ្យមចំនួន២៩នាក់                        ស្រី២៩នាក់

          – ឆ្មបបឋមចំនួន២៨នាក់                         ស្រី២៨នាក់

          – គ្រូពេទ្យធ្មេញ៧នាក់                             ស្រី៣នាក់

          – ផ្នែកមន្ទីពិសោធន៍៤នាក់                        ស្រី០

          – ផ្នែកថែទាំ១នាក់                                  ស្រី០

          – គណនេយ្យ៦នាក់                               ស្រី០

          – ជំនួយការផ្សេងៗ១៥នាក់                     ស្រី០

អំពីទឹកស្អាត និងអនាម័យ

          ការិយាល័យអភិវឌ្ឍន៍ស្រុក    បានជួយដល់ប្រជាជននូវអណ្តូងចម្រុះ       ចំនួន ១៤.០៦៨ អណ្តូង

អណ្តូងស្នប់ ៣.០៥៧ អណ្តូង   អណ្តូងជីកមានការការពារ ៤.៣៥៩ អណ្តូងនិងអណ្តូងជីកមិនមានការពារ

៦.៦៥២ អណ្តូង។       មានស្ថានីយទឹកស្អាតចំនួន ៤ កន្លែង  ឃុំបារាយណ៍មាន ២ កន្លែង    ឃុំបឹងមាន ១

កន្លែង   ឃុំបល្ល័ង្កមាន ១ កន្លែង    ហើយមានអ្នកទទួលផលសរុប  ៤.៣៥២  គ្រួសារ។     ម្យ៉ាងទៀតបាន

ចុះផ្សព្វផ្សាយអប់រំអំពីសុខភាពអនាម័យ   និងការថែទាំបង្គន់     និងអណ្តូងទឹកដល់ប្រជាជននៅក្នុងស្រុក

ព្រមទាំងបង្កើតគណៈកម្មការថែទាំអណ្តូងនិងអនាម័យប្រចាំភូមិឃុំនីមួយៗ។

ស្ថានភាពយេនឌ័រ

          ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការលើកកម្ពស់សិទ្ធិនារីនាពេល បច្ចុប្បន្ននេះ

ក្នុងវិស័យការងារក្នុងភាពជាអ្នកដឹកនាំតាមទិន្នន័យការិយាល័យកិច្ចការនារីស្រុកក្នុងនោះ រួមមាន :

              -ក្រុមប្រឹក្សាស្រុកនារីចំនួន២នាក់

              -គណៈអភិបាលស្រុកជានារីចំនួន១នាក់

              -ថ្នាក់ដឹកនាំការិយាល័យចំណុះសាលាស្រុកមាននារីចំនួន៦នាក់  (ប្រធាន១នាក់   អនុ៥នាក់)

              -ថ្នាក់ដឹកនាំការិយាល័យអង្គភាពជំនាញជុំវិញស្រុកមាននារីចំនួន៦នាក់  (អនុ៦នាក់)

              -ក្រុមប្រឹក្សាឃុំមានចំនួ១៤៦នាក់  មាននារីចំនួន៣២នាក់  (មេឃុំជាស្រី្ត១នាក់   ជំទប់ទី១៤នាក់

ជំទប់ទី២ចំនួន២នាក់ )

              -ថ្នាក់ដឹកនាំភូមិជានារីសរុបចំនួន១១៥នាក់(មេភូមិ៤នាក់  អនុប្រធានភូមិ១៦នាក់  និងសមាជិក

ភូមិ៩៥នាក់ )  យ៉ាងណាមិញស្រ្តីនៅក្នុងស្រុកត្រូវបានលើកទឹកចិត្តនិងលើកកម្ពស់ទាំងផ្នែកស្មារតីជំនាញ

បច្ចេកទេស  និងវិជ្ជាជីវៈផ្សេងៗទាំងនៅក្នុងរាជរដ្ឋាភិបាល   ព្រមទាំងអង្គការនៅក្នុងស្រុកដែលចុះមកភូមិ

គោលដៅតម្រូវឲ្យមានស្រ្តីចូលរួមភាគច្រើន។

ស្ថានភាពនៃភាពក្រីក្រ

          ស្រុកបារាយណ៍ជាស្រុកមួយដែលបានអនុវត្តទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល           ស្តីពី

គោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងស្រុក        ការអនុវត្តយុទ្ធសាស្រ្តនេះត្រូវបានកាត់បន្ថយជាបន្ត

បន្ទាប់តាមសូចនាករវឌ្ឍនភាពក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស៍កម្ពុជានៅថ្នាក់ក្រោមជាតិ។  ជាក់ស្តែង

ក្នុងដើមឆ្នាំ២០១២ដោយផ្អែកទៅតាមទិន្នន័យអត្រាភាពក្រីក្រក្នុងស្រុកមានចំនួន២៤%   ហើយឆ្នាំ២០១៦

អត្រាភាពក្រីក្រក្នុងស្រុកត្រូវបានធ្លាក់ចុះមកត្រឹម២១ %។          មូលហេតុដែលនាំឲ្យមានភាពក្រីក្រមកពី

ប្រជាជនមួយចំនួនមានដីតិចតួចសម្រាប់ធ្វើស្រែចំការ    ទិន្នផលដែលបានមកត្រឹមតែផ្គត់ផ្គង់គ្រួសារ  និង

ខ្លះទៀតគ្មានដីធ្វើស្រែចំការពឹងផ្អែកទៅលើការស៊ីឈ្នួលនឹងធ្វើកម្មករ    ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ  និង

មួយចំនួនទៀតធ្វើចំណាកស្រុក។       ហើយប្រជាជនក្រីក្រភាគច្រើនគឺខ្វះការច្នៃប្រឌិត   ខ្វះការយល់ដឹង

ពីវិធីពន្យាកំណើត  និងការរស់នៅដោយគ្មានអនាម័យបណ្តាលឲ្យកើតជម្ងឺជាញឹកញាប់។

ស្ថានភាពសាសនា

          សាសនាដែលប្រជាជនកំពុងប្រតិបត្តិមានចំនួន ៣   ក្នុងនោះរួមមាន :       សាសនាព្រះពុទ្ធ   មាន

វត្តចំនួន៧០វត្ត  និងអាស្រមចំនួន ៨     ព្រះសង្ឃសរុបចំនួន ៧៥៩ អង្គ     មន្រ្តីសង្ឃ ៤​ អង្គ    ចៅអធិការ

ចំនួន៧០អង្គ   ភិក្ខុចំនួន ១៧៣ អង្គ   សាមណេរចំនួន ៥៨៦ អង្គ   អាចារ្យ ២០៧ នាក់   គណៈ​កម្មការវត្ត

ចំនួន ៤៥១ នាក់   ដូនជី ៨២ នាក់    តាជី ៥៧ នាក់    និងក្មេងវត្ត ១​៩ នាក់។       សាលាធម្មវិន័យមាន ៥

សរុបសមណសិស្ស ៨០ អង្គ    សាលាពុទ្ធិកបឋមសិក្សាមាន ២២ ខ្នង     ស្មើ ២៥ បន្ទប់    សមណសិស្ស

សិស្សសរុប ៤១៤ អង្គ  និងសាលាពុទ្ធិកអនុវិទ្យាល័យ១ខ្នង   ស្មើ ៣ បន្ទប់  សមណសិស្សសរុប៥៧អង្គ។

សាសនាឥស្លាមមាន១និកាយ  គឺនិកាយសាហ្វ៊ីអ៊ីវិហារ២   បរិស័ទ្ធសរុប​ ៣.៨០១ នាក់  ស្រី១.៩៤៥នាក់។

សាសនាគ្រីស្តមាន២និកាយគឺ    កាតូលិក  និងប្រូតេស្តង់    មានវិហាចំនួន ៣ កន្លែង   និងស្នាក់ការថ្វាយ

បង្គំចំនួន ២១ កន្លែង    មានក្រុមជំនុំធំៗ១១     មានបរិស័ទចំនួន ១.៤១៩ នាក់    ស្រី ៨៤៧ នាក់ ។

ស្ថានភាពអន្តោប្រវេសន៍ និងបម្លាស់ទី

              ដោយយោងទៅលើទិន្នន័យភូមិ.ឃុំនាឆ្នាំ២០១៦កន្លងមកនេះ     បានបង្ហាញឲ្យឃើញថាការ​ធ្វើ

ចំណាកស្រុករបស់ប្រជាពលរដ្ឋ    ដើម្បីចេញទៅប្រកបមុខរបរផ្សេៗទូទាំងស្រុក             មានចំនួនសរុប

១៦.២៩២ នាក់    ក្នុងនោះចេញទៅរកស៊ី    ឬធ្វើជាកម្មករក្រុមហ៊ុនរោងចក្រមានមុខរបរច្បាស់លាស់មួយ

ចំនួន  និងមួយចំនួនទៀតចេញទៅរកស៊ីមិនមានមុខរបរច្បាស់លាស់      និងមានមុខរបរត្រឹមត្រូវជាបញ្ហា

ប្រឈម  និងងាយទទួលរងគ្រោះឧបាយកលបោកបញ្ឆោតពីជនខិលខូចមួយចំនួន       ដូចជាការជួញដូរ

ផ្លូវភេទ  ជួញដូរមនុស្ស   ជួញដូរកុមារ   និងការប្រើប្រាស់គ្រឿងញៀនជាដើម។

ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

              ភូមិបាល :        ស្ថានភាពបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយធ្វើកំណែ

ទម្រង់លើវិស័យដីធ្លី    ហើយបានបង្កើតនូវយន្តការគោលនយោបាយកំណែទម្រង់វិស័យរដ្ឋបាលដីធ្លីតាម

រយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ  និងការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ  ហើយថ្មីៗ នេះ ទៀតការចុះបញ្ជីតាមយន្តការថ្មីមួយទៀតគឺចុះបញ្ជីតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១  ប.ប បាន

ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាជនជាច្រើនគ្រួសារផងដែរ ។      ជាមួយគ្នានេះផងដែរយើងសង្កេត ឃើញថា   បញ្ហាដីធ្លីជាបញ្ហាមួយដែលកំពុងជួបប្រទះ      ដូចជាការរំលោភការកាន់កាប់ពុំសមស្រមតាមនីតិវិធីច្បាប់    ដែលជាមូលហេតុធ្វើឲ្យមានផលប៉ះពាល់  និងមានលក្ខណៈស្មុគស្មាញក្នុងការចុះបញ្ជីដីធ្លី ។

              បរិស្ថាន  :    ស្រុកសំបូរទៅដោយធនធានធម្មជាតិជាច្រើន      ដូចជាព្រៃលិចទឹក   ទន្លេ   ស្ទឹង

បឹង  តំបន់ដីសើម   អូរ  វាលស្មៅ  ព្រមទាំងមានការគ្រប់គ្រង់កាកសំណល់មានទីតាំងចាក់សំរាមបណ្តោះ

អាសន្ន   មានទីលានចាក់សំរាមនៅតាមតំបន់ទីប្រជុំជន   និងនៅតាមរមណីដ្ឋានមួយចំនួនផងដែរ    ប៉ុន្តែ

ដោយមានការរីកចម្រើនលើផ្នែករោងចក្រសិប្បកម្មស្ថានីយ៍ប្រេង  និងជាងជួសជុលជាច្រើនកន្លែងដូចជា:

រោងចក្រម្សៅមី១កន្លែង   រោងចក្រក្តាបន្ទះ១កន្លែង   សិប្បកម្មមធ្យមមានចំនួន២២កន្លែង    ស្ថានីយ៍ប្រេង

មានចំនួន ៣៩ កន្លែង   ជាងជួសជុលរថយន្ត ៣៩ កន្លែង    ជាងជួសជុលម៉ូតូ ១១៨ កន្លែង។

              ធនធានព្រៃឈើ   :       នៅក្នុងស្រុកបារាយណ៍ធនធានព្រៃឈើពុំមាននៅសេសសល់ឡើយ  ជាក់ស្តែងកន្លងមករាជរដ្ឋាភិបាលបានកាត់ផ្ទៃដីគម្របព្រៃទាំងនោះជូនប្រជាពលរដ្ឋអស់ហើយ។

វិស័យជលផល

              វិស័យជលផលជាវិស័យមួយដើរតួសំខាន់សំរាប់សេដ្ឋកិច្ចសង្គម     និងយើងទាំងអស់គ្នាទទួល

ស្គាល់ថាធនធានជលផលមានសារៈសំខាន់សំរាប់ជាអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ត្រីជាអាហារចាំបាច់លើសពីតម្រូវការសាច់សត្វផ្សេងៗសំរាប់ប្រជាជនយើង        ហើយត្រីជាប្រភេទអាហារ

ដែលរកបានងាយនៅគ្រប់ទីកន្លែងដូចជានៅតាម   ស្ទឹង  ទន្លេ   បឹង   ព្រែក   អូរ   ប្រឡាយ   និងនៅតាម

វាលស្រែជាដើម។     ដោយសារកំណើនប្រជាពលរដ្ឋចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យតម្រូវការ

ធនធានជលផលក៏មានការកើនឡើងដែរ។         ដូចនេះហើយទើបគណៈកម្មការអភិវឌ្ឍន៍ស្រុកសហការ

ជាមួយការិយាល័យជំនាញបង្កើតសហគមន៍នេសាទបានចំនួន១សហគមន៍  នៅភូមិចតុលោក  ភូមិពោធិ៍

ពីរ  និងភូមិបាណក    ដែលមានគណៈកម្មការ ១១ នាក់   ស្រី០នាក់   មានសមាជិកសរុប ៦២០នាក់

(២សហគមន៍នេសាទទៀតកំពុងរៀបចំបង្កើត)  និងសហគមន៍ជម្រកត្រីចំនួន ៤ កន្លែង   រួមមាន :

              -សហគមន៍ជម្រកត្រីអាងទឹកសម្តេចហ៊ុនសែនទន្លេជុំ          គណៈកម្មការ ៩ នាក់   ស្រី ១ នាក់   សមាជិក ១៧៧ នាក់។

              -សហគមន៍ជម្រកត្រីអាងទឹកជីវភាព  គណៈកម្មការ ៩ នាក់  ស្រី ២ នាក់  សមាជិក ១៧៥ នាក់

              -សហគមន៍ជម្រកត្រីអូរស្វាយ   គណៈកម្មការ ១១ នាក់   ស្រី ៣ នាក់   សមាជិក ៣៤៥ នាក់។

              -សហគមន៍ជម្រកត្រីត្រពាំងវែង   គណៈកម្មការ ៩ នាក់   ស្រី ២ នាក់   សមាជិក ៣២៧ នាក់។

ស្ថានភាពនៃការគ្រប់គ្រប់គ្រោះមហន្តរាយ និងកាប្រែប្រួលអាកាសធាតុ

              គ្រោះមហន្តរាយ  :   មានយន្តការជាច្រើនក្នុងការគ្រប់គ្រងការងារគ្រោះមហន្តរាយ    ដូចជា :

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក.ឃុំ  និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយភូមិ។   ការ

ងារដោះស្រាយគ្រោះមហន្តរាយដោយអនុសាខាកាកបាទក្រហមស្រុក។

              ការប្រែប្រួលអាកាសធាតុ  :     បានផ្សព្វផ្សាយទូលាយអំពីច្បាប់ព្រៃឈើគ្រប់គ្រងណែនាំអំពី

ជំនាញ  និងផលប៉ះពាល់អំពីការធ្វើអាជីវកម្មរ៉ែ  ថ្ម  គ្រួស  ខ្សាច់  ដល់អាជីវករទាំងឡាយ   ដែលមានមូល

ដ្ឋាននៅក្នុងស្រុក។