ស្រុកបា្រសាទសំបូរ

និម្មិត​សញ្ញា​តំណាង​រដ្ឋបាល​ស្រុក​ប្រាសាទសំបូរ 

  បរិបទ​របស់​ស្រុក​ប្រាសាទសំបូរ

រចនាសម័្ពន្ធ​រដ្ឋបាល  និង​ផែនទី

ស្រុក​ប្រាសាទសំបូរ   ជា​ស្រុក​មួយ​ក្នុងចំណោម​ក្រុង ស្រុក​ទាំង០៨ នៃ​ខេត្តកំពង់ធំ ដែលមាន​ព្រំប្រទល់​ខាងជើង​ទល់នឹង ស្រុក​ប្រាសាទ​បល្ល័ង្ក ខាងត្បូង​ទល់នឹង ស្រុក​សន្ទុក ខាងលិច​ទល់នឹង ស្រុក​កំពង់​ស្វា​ល ខាងកើត​ទល់នឹង​ស្រុក​សណ្តាន់ ។

រចនាសម្ព័ន្ធ​រដ្ឋបាល​ស្រុក​ប្រាសាទសំបូរ

 

ស្ថា​ន​ភាពទូទៅ​របស់​ស្រុក​ប្រាសាទសំបូរ

ស្រុក​ប្រាសាទសំបូរ គឺជា​ស្រុក​មួយ​ដែលមាន​ព្រំប្រទល់​ខាងជើង​ជាប់​ស្រុក​ប្រាសាទ​បល្ល័ង្ក និង​ស្រុក សណ្តាន់ ខាងត្បូង​ជាប់​ស្រុក​សន្ទុក ខាងលិច​ជាប់ និង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ប្រាសាទ​បល្ល័ង្ក និង​ខាងកើត​ជាប់ និង​ស្រុក​សណ្តាន់ ចម្ងាយ​ពី​ទីរួមខេត្ត​មក​ទីរួមស្រុក ៣៥គីឡូម៉ែត្រ ។ ស្រុក​មាន​ផ្ទៃដី​សរុប ៧៣៧.៧៩គ.មក្នុងនោះ ផ្ទៃ​ដីព្រៃ ៦៥,៤៦៣ហិកតា (ក្នុងនោះ​ផ្ទៃដី​ព្រៃលិចទឹក ២,១១៧ហិកតា) ផ្ទៃដី​បង្កបង្កើនផល ២០,៩៦១ហិកតា ផ្ទៃដី​សាងសង់​លំនៅដ្ឋាន ៤,៣៣៤ហិកតា ស្រុក​មាន ៥ឃុំ ស្មើនឹង ៦៦ភូមិ ចំនួន​គ្រួសារ​សរុប ១០,៥៨៣គ្រួសារ ប្រជាពលរដ្ឋ​សរុប ៤៥,៧០៥នាក់ ស្រី ២៣,២៣៨នាក់។

ក្នុង​ឆ្នាំ២០១៦នេះ ក៍​ដូច​ឆ្នាំ​មុនៗដែរ​គណៈ​អភិបាលស្រុក​បាន​យកចិត្តទុកដាក់​អនុវត្ត​គោ​លន​យោ បាយ យុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​ទិសដៅ​ក្រសួងមហាផ្ទៃ ដើម្បី​លើកកម្ពស់​សន្តិសុខ សុវត្ថិភាព​សង្គម ព្រមទាំង​កា​រលើ​ស្ទួយ​ការអភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ សំដៅ​លើក កម្ពស់​អភិបាលកិច្ច​ល្អ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ ជោគជ័យ​លើ​គ្រប់​វិស័យ​ដែល​យើង​សម្រេចបាន​ក្នុង​ឆ្នាំ២០១៦នេះ គឺជា​សមិទ្ធិផល​ថ្មី​បន្ថែម​លើ សមិទ្ធិផល ដែល​យើង​សម្រេចបាន​ពី​ឆ្នាំ​មុនៗកន្លងទៅ ដែល​ជាការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ។

  1. ស្ថានភាព​សេដ្ឋកិច្ច

១.អាជីវកម្ម

          លើ​វិស័យ​អាជីវកម្ម​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ប្រាសាទសំបូរ ភាគច្រើន​ប្រកប​មុខ រ​បបរ​ធ្វើស្រែ ក្រៅពីនេះ​នៅមាន​មុខរបរ​បន្ទាប់បន្សំ​ជាច្រើន​ទៀត​រួមមាន៖

             ស្ថានភាព​មុខរបរ​ចំបង (អាយុ ១៨ឆ្នាំ​ឡើង)

១. មុខ​របរកសិកម្ម​ជាចម្បង​មាន​ចំនួន២១,២៩១នាក់ ស្មើ ៨៩.១%
២. មុខរបរ​ជា​សេវាកម្ម​ជាចម្បង​មាន​ចំនួន២,៤១៨នាក់ ស្មើ ១០.១%
៣. មុខរបរ​ធ្វើ​សិប្បកម្ម​ជាចម្បង​មាន​ចំនួន ១៩០នាក់ ស្មើ ០.៨%
៤. ចំនួន​គ្រួសារ​ដែលជា​មន្រ្តីរាជការ​មាន​ចំនួន ២.៦%
៥. គ្រួសារ​ដែលជា​បុគ្គលិក​កម្មករ​ក្នុង​ក្របខណ្ឌ​ឯកជន៣.២%
៦. គ្រួសារ​ដែលមាន​មុខរបរ​មិន​ច្បាស់លាស់​ចំនួន ៤,០០%

អំពី​ផ្សា​រៈ នៅ​ក្នុងស្រុក​ប្រាសាទសំបូរ មាន​ផ្សារ​ចំនួន១ ដែលមាន​សកម្មភាព​ធ្វើ​ចរាចរណ៍​លើ​ទំនិញ គឺ​ផ្សារ​កំពង់ឈើទាល ។

បញ្ហា​ប្រឈម

  • ផ្សារ​មាន​ទីធ្លា​តូចចង្អៀត​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ និង​ខ្វះ​អនាម័យ​លើ​ចំណីអាហារ
  • ការលក់ដូរ​តាម​ចិញ្ចើមផ្លូវ​បង្ក​ឱ្យ​មានការ​រាំង​ស្ទះចរាចរណ៍
  • ខ្វះ​ធុង​សម្រាប់​ដាក់​ស​ម្រាម
  • ខ្វះ​កន្លែង​ស្តុក​សំរាម

២.កសិកម្ម

ក.ដំណាំស្រូវ នៅក្នុង​ឆ្នាំ២០១៦នេះ​ផ្ទៃដី​ធ្វើស្រែ​សរុប​មាន​ចំនួន ៣០,៦០២ ហិចតា ក្នុងនោះ​មាន៖

១.ផ្ទៃដី​ស្រូវវស្សា​មាន​ចំនួន២៧,៤៩០ហត ទទួលបាន​បរិមាណ​ផល​ស្រូវវស្សា ៤៣,៥៣៥តោន និង​ទិន្នផល​ស្រូវ​មធ្យម១.៨ត/ហត
២.ផ្ទៃដី​ស្រូវ​រដូវប្រាំង៣,១១២ហត ទទួលបាន​បរិមាណ​ផល​ស្រូវប្រាំង ៦,៨៤៧តោន និង​ទិន្នផល ស្រូវ​មធ្យម២.៩ ត/ហត ។

 កសិករ​ភាគច្រើន​បាន​ចាប់អារម្មណ៍ ខ្ពស់ជាង​មុន ចំពោះ​កម្មវិធី​បង្កើន​ផលិតភាព​កសិកម្ម។ ជាមួយ​ការចាប់អារម្មណ៍​នេះ​មាន​ការនាំ​ចូលមក​ក្នុងស្រុក​នូវ​ពូជស្រូវ​ថ្មីៗ ជីគីមី​ព្រមទាំង​គ្រឿងយន្ត​ផងដែរ ។

.ដំណាំ​កសិឧស្សាហកម្ម និង​ដំណាំរួមផ្សំ  ៖

            ក្នុង​ឆ្នាំ២០១៦នេះ ដំណាំ​កសិ-ឧស្សាហកម្ម​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​បាន​ពង្រីក វិសាលភាព​នៃ​គម្រប​បៃតង​ឡើងវិញ​នៅក្នុង​តំបន់​ព្រៃ​រេចរិល ដែល​ជួយ​កាត់បន្ថយ​ដល់​ការប្រែប្រួល​អាកាសធាតុ ។ ក្រៅពីនេះ​នៅមាន​ដំណាំរួមផ្សំ​ជា​លក្ខណៈ​គ្រួសារ រួម​មានៈ

១. ដំណាំ​ពោត ១០៤ហិចតា ទទួលបាន​បរិមាណ ១៩៣.៨តោន  និង​ទិន្នផល​ជាមធ្យម១.៩ត/ហ
២.ដំណាំ​ដំឡូងមី១,៣០២ហិចតា ទទួលបាន​បរិមាណ៧,៨១០តោន និង​ទិន្នផល​ជាមធ្យម៦ត/ហត
៣.ដំណាំ​ឪឡឹក        ៤៥ហិចតា
៤.ដំណាំ​សណ្តែកបាយ៤ហិចតា ទទួលបាន​បរិមាណ៨តោន  និង​ទិន្នផល​ជាមធ្យម២ត/ហត
៥.ដំណាំ​ដំឡូងជ្វា ០ហិចតា  ទិន្នផល​ជាមធ្យម០ ត/ហត
៦.ដំណាំ​សណ្តែកដី១៨ហិចតា ទទួលបាន​បរិមាណ៣៣តោន  និង​ទិន្នផល​ជាមធ្យម១.៨ត/ហត
៧.សណ្តែកសៀង១២ហិកតា ទទួលបាន​បរិមាណ១២តោន  និង​ទិន្នផល​ជាមធ្យម១ត/ហត
៨.ដំណាំ​បន្លែ​គ្រប់មុខ ៥០ ហិចតា

  បញ្ហា​ប្រឈម

  • គុណភាព​ផលិតផល​របស់​សហគមន៍​នៅមាន​កំរិត
  • ខ្វះ​ទី​ផ្សា​រលក់​កសិផល និង​តម្លៃ មិនមាន​ស្ថេរភាព
  • ការយល់​ដឹងពី​បច្ចេកទេស​ដាំដុះ ថែទាំ ការប្រើប្រាស់​ជីគីមី ជីធម្មជាតិ នៅមានកម្រិត
  • ដី​ខ្សោះ​ជីជាតិ
  • សត្វល្អិត​បំផ្លាញ
  • ខ្វះ​ប្រព័ន្ធ​ស្រោចស្រព
  • ជួប​គ្រោះធម្មជាតិ

   គ.ការ​ចិញ្ចឹមសត្វ​លក្ខណៈ​គ្រួសារ និង​កសិដ្ឋាន ៖

  • គ្រួសារ​ចិញ្ចឹម​គោ (៥៤.៤%) ចំនួន​គោ​សរុប១៧,៤៥៤ក្បាល
  • គ្រួសារ​ចិញ្ចឹម​ក្របី (១២.៣%) ចំនួន​ក្របី​សរុប ៣,៨៥២ក្បាល
  • គ្រួសារ​ចិញ្ចឹម​ជ្រូក (៣៤.៧%) ចំនួន​ជ្រូក​សរុប ៧,៣២៦ក្បាល
  • គ្រួសារ​ចិញ្ចឹម​មាន់ (៧៨.៩%) ចំនួន​មាន់​សរុប ៤៤,០៦៥ក្បាល
  • កសិដ្ឋាន​ចិញ្ចឹម​មាន់ មាន ៧កន្លែង

ក្រៅពីនេះ​ប្រជាជន​យើង​មាន​ចិញ្ចឹម​ទា យក​សាច់ ស៊ុត នៅតាម​ភូមិ មាន​ពេទ្យសត្វ​ភូមិ ដែល​បានទទួល ការបណ្តុះបណ្តាល ដើម្បី​ផ្តល់​ប្រឹក្សា​ដល់​ប្រជាជន ជួយ​ចាក់​ថ្នាំបង្ការ និង​ជួយ​ព្យាបាល ជម្ងឺ​សត្វ ។

បញ្ហា​ប្រឈម

  • ខ្វះ​បច្ចេកទេស​ក្នុងការ​ចិញ្ចឹមសត្វ
  • ខ្វះ​ថវិកា
  • ការ​ចញ្ចឹម​សត្វ​មិនទាន់​ឆ្លើយតបទៅនឹង​តម្រូវការ

ការងារ​នេ​សា​ទៈ ស្រុក​ប្រាសាទសំបូរ មាន​ដែន​នេសាទ​តាម​បណ្ដោយ​ស្ទឹងសែន ចាប់ពី​ព្រំប្រទល់​ស្រុក​កំពង់ស្វាយ​ដល់​ព្រំប្រទល់​ស្រុក​សណ្ដាន់ ។ មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន ២០ ស្រះ និង​សហគមន៍​អភិរក្ស​បឹង​មាន​ចំនួន៤កន្លែង ។

 

៣.ធនធានទឹក

ក្នុងស្រុក​មាន​ប្រ​ព័ន្ឋ​ធារាសាស្រ្ត​ដូចជា​ទំនប់​ប្រឡាយ និង​មាន​ទ្វារ​ទឹក​សំរាប់​បង្កបង្កើនផល​ស្រូវ វស្សា និង​ស្រូវប្រាំង​គឺ៖

  • – ­ប្រឡាយទឹក​បេង ឃុំ​ស្រើង មាន​ប្រវែង ១៧០០ម៉ែត្រ និង​ទ្វារ​ទឹក ១កន្លែង លូ ២កន្លែង
  • – ប្រឡាយទឹក អូរ​ចេក​មាន​ប្រវែង ៥៩១៥ម៉ែត្រ និង​ទ្វារ​ទឹក ១កន្លែង
  • – ទ្វារ​ទឹក​មាន ៨កន្លែង ៖
    • ឃុំ​តាំងក្រសៅ មាន៥កន្លែង អូរ​តាកែ ព្រែកតា​ធា អូរ​បឹងរលំ អូរ​អណ្ដែង និង​បឹង​ប្រាំង
    • ឃុំ​សំបូរ មាន១កន្លែង ព្រែកតាទេព
    • ឃុំ​ឈូក មាន២កន្លែង ឈូកស្ទឹង និង​ទឹកអណ្តូង

បញ្ហា​ប្រឈម

  • នៅ​ឃុំ​សំបូរ ឈូក គោល ស្រើង មាន​ប្រព័ន្ធធារាសាស្រ្ត ប៉ុន្តែ​បំរើ​ឱ្យ​ការ​បង្កបង្កើនផល​ស្រូវ​មិនទាន់ គ្រាប់​គ្រាន់ ព្រោះ​ទំនប់​មួយចំនួន​មាន​ការខូចខាត រីឯ​ប្រឡាយ​ខ្លះ​រាក់​មិនបាន​ស្តារឡើងវិញ ។

៤.ឧស្សាហកម្ម​រ៉ែ និង​ថាមពល

   ស្រុក​ប្រាសាទសំបូរ មាន​ស្ថានីយ៍​អគ្គិសនី​ឯកជន​មាន​ចំនួន ១កន្លែង នៅ​ភូមិ​សំបូរ ដែល​ផលិត អានុ​ភា​ពត​ម្លើង មាន​ចាប់ពី ២២០ដល់៣៨០KW ថ្លៃ​លក់​ពី ២,១០០៛ ក្នុង ១ KW/h។

១. អគ្គិសនី៖ មិនទាន់បាន​ពង្រីក​បណ្តាញ​ឲ្យ​ដល់​គ្រប់​ភូមិ​ក្នុងស្រុក ។ ភូមិ​ដែល​មិនទាន់មាន​បណ្តាញ អគ្គីសនី ប្រជាជន​ប្រើប្រាស់​អាគុយ​និង​បន្ទះ​សូឡា (ពន្លឺព្រះអាទិត្យ) ។ ទូទាំង​ស្រុក​មាន​កន្លែង​សាក​អាគុយ សរុប​ចំនួន២០កន្លែង ។

ស្ថានីយ៍​ប្រេងឥន្ធនៈ មាន ៧ កន្លែង ដែល​ផ្គត់ផ្គង់​ជូន​ប្រ​ពលរដ្ឋ​ក្នុងស្រុក​បច្ចុប្បន្ន។

បញ្ហា​ប្រឈម

  • ថាមពលអគ្គីសនី​មានតម្លៃ​ខ្ពស់

                  ២. ស្ថានីយ៍​ផលិត​ទឹកស្អាត ៖ មាន៦កន្លែង នៅ​ភូមិ​អូរគ្រូកែ ភូមិ​សំបូរ ឃុំ​សំបូរណ៍ ភូមិ​កំពង់ឈើទាល ឃុំ​តាំងក្រសៅ ភូមិ​បាក់ស្រី ឃុំ​គោល ភូមិ​ទំនប់ ឃុំ​ស្រើង ភូមិ​ត្រពាំងសាលា ឃុំ​ឈូក ។

បញ្ហា​ប្រឈម

  • គ្មាន​បណ្តាញ​ទឹកស្អាត
  • ប្រជាជន​នៅតែ​ប្រើប្រាស់​ទឹក​មិន​ស្អាត

៣. ទីតាំង​ផលិតកម្ម និង​សេវាកម្ម

ក.ទីតាំង​ផលិតកម្ម

  • ម៉ាស៊ីនកិនស្រូវ​ខ្នាត​ធំ ១កន្លែង
  • ម៉ាស៊ីនកិនស្រូវ​ខ្នាតតូច ៣២៤កន្លែង
  • សិប្បកម្ម​ផលិត​ពី​ផ្តៅ ឬស្សី ល្ពាក់ ចំនួន ៤ កន្លែង
  • សិប្បកម្ម​ផលិត​គ្រឿង​សង្ហា​រឹម​ពី​ឈើ ចំនួន ១០ កន្លែង
  • សិប្បកម្ម​ឡឥដ្ឋ​មាន​ចំនួន ៦កន្លែង
  • ការ​ធ្វើអាជីវកម្ម​ផ្តល់​ថាមពល ១កន្លែង
  • សិប្បកម្ម​ផលិត​ពី​ដែក អា​លុយ​មី​ញូម ៤កន្លែង
  • សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ ១កន្លែង
  • សិប្បកម្ម​កែច្នៃ ឬ​វិច​ខ្ចប់​គ្រាប់ធញ្ញជាតិ ១កន្លែង

ខ.ទីតាំង​សេវាកម្ម

  • លក់​គ្រឿងបរិភោគ និង​ទំនិញប្រើប្រាស់ ៣៤កន្លែង
  • លក់​ខោអាវ ស្បែកជើង គ្រឿងក្រអូប ២៦កន្លែង
  • លក់​គ្រឿងអលង្ការ ៣កន្លែង
  • លក់​គ្រឿង​សង្ហា​រឹម (តុ ទូ កៅអី) ៦កន្លែង
  • លក់​សម្ភារៈ​សំណង់ ១០កន្លែង
  • លក់​សម្ភារៈ​សិក្សា និង​កីឡា ៧កន្លែង
  • សេវាកម្ម​ខ្នាតតូច (កាត់សក់ ) ១២កន្លែង
  • អាជីវកម្ម​ខ្នាតតូច ( លក់​បាយ គុយ​ទាយ) ៧កន្លែង
  • ភោជនីយដ្ឋាន ១កន្លែង
  • ជួសជុល​ឬ​លក់​កង់ ម៉ូតូ ចំនួន ៤៧ កន្លែង
  • ជួសជុល គ្រឿងយន្ត​និង​ឧប​ករ​ណ៏​កសិកម្ម ចំនួន ៨ កន្លែង
  • ជួសជុល​គ្រឿង​អេឡិចត្រូនិក ចំនួន ២០ កន្លែង
  • ឱសថស្ថាន​រង ១កន្លែង
  • បន្ទប់​ថែទាំ​វេជ្ជសាស្រ្ត ៩កន្លែង
  • ផ្ទះសំណាក់​សហគមន៍ ៨កន្លែង

៥.គមនាគមន៍

ស្រុក​ប្រាសាទសំបូរ​មាន​ផ្លូវគមនាគមន៍​ជាច្រើន​ដែល​ជួសជុល​កសាងឡើង​ដោយមាន​ការគាំទ្រ​ពី​ដៃគូ​អាជ្ញា ធរ​ឃុំ និង​មាន​ការរួមចំណែក​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​ផ្លូវ​ដែលមាន​ក៍​មិនទាន់​គ្រប់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឡើយ ។

បញ្ហា​ប្រ​ឈមៈ

១.ផ្លូវ​ក្រាល​ក្រួស​ក្រហម​មិនអាច​ធានា​ការដឹកជញ្ជូន​ធ្ងន់ៗ
២.សហគមន៍​មិនទាន់បាន​ចូលរួម​ក្នុង​ការថែទាំ​ផ្លូវ
៣.ផ្លូវ​មាន​ការខូចខាត​ច្រើន​កន្លែង
៤.ការផ្សព្វផ្សាយ​ច្បាប់ ទប់ស្កាត់​ការដឹក​លើស​ទម្ងន់​ដល់​ភូមិ ឃុំ​មិនទាន់បាន​ទូលាយ
៥.ការចាក់ដី​លំនៅស្ថាន​ខ្ពស់ជាង​ផ្លូវ ជាហេតុ​នាំ​ឲ្យ​ខូច​ផ្លូវ
៦.ការសាងសង់​រំលោភ​លើដី​ចំណីផ្លូវ បណ្តាល​មាន​ការរាំងស្ទះ ដល់​ចរាចរណ៍ ។
៦.អំពី​សេវាកម្ម

ក. សេវាកម្ម​ទេសចរណ៍

ស្រុក​ប្រាសាទសំបូរ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត និង​ធម្មជាតិ​ចំនួន៣កន្លែង ហើយ​មានផ្ទះ​សហគមន៍ ដែល​ជួយ​សំ​រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​សហគមន៍ និង​មាន​អាហារដ្ឋាន ចំនួន៤កន្លែង​សម្រាប់​ជួយ​សម្រួល​ដល់​ការបរិភោគ ។

  • តំបន់​ទេសចរណ៍​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​សំបូរ​ព្រៃគុហ៍​ដែល​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ
  • តំបន់​ទេសចរណ៍​រមនីយ​ដ្ឋាន​ធម្មជាតិ​ភ្នំ​បា​រៀង​ដែល​ស្ថិតនៅ​ឃុំ​គោល
  • តំបន់​ទេសចរណ៍​រមនីយ​ដ្ឋាន​ធម្មជាតិ​ធ្នួស​តាព្រហ្ម ស្ថិតនៅ​ឃុំ​ស្រើង
  • ផ្ទះសំណាក់​សហគមន៍​មាននៅ​ភូមិ​អូ​គ្រូ​កែ និង​ភូមិ​សំបូរ
  • អាហារដ្ឋាន​មាន​ចំនួន៧កន្លែង​នៅ​ភូមិ​សំបូរ និង​នៅ​តំបន់​រមណី​ដ្ឋាន​ព្រៃគុក
  • កន្លែង​លក់​វត្ថុ​អនុ​ស្សាវរីយិ៍​សម្រាប់​សហគមន៍​មាន​ផ្តៅ ល្ពាក់ ស្ថិតនៅក្នុង​រមណី​ដ្ឋាន​សំបូរ​ព្រៃគុហ៍ ហើយ​ជា​រៀងរាល់​ឆ្នាំមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ចូលមក​ទស្សនា​ជាបន្តបន្ទាប់ ។

បញ្ហា​ប្រឈម

  • សេវា​ទេ​ចរណ៍​មិនទាន់​បានល្អ​ក្នុងការ​ទំនាក់​ទំនងការ​បំរើ​ភ្ញៀវ និង​អនាម័យ​ជាដើម
  • ការអភិវឌ្ឍន៍​រមណី​យ៍​ដ្ឋាន​មិន​បានល្អ
  • ផ្ទះសំណាក់​ពុំទាន់​សម​ស្របទៅតាម​តម្រូវការ និង​តាម​ស្តង់ដារ

ខ.សេវាកម្ម​ពាណិជ្ជកម្ម

ប្រជាជន​អាយុ១៨ឆ្នាំ​ឡើង​ចំនួន២,៥២៥នាក់ ស្មើនឹង១១.១០% បាន​ប្រកប​មុ​ខរ​បរក្នុង​សេវាកម្ម​នេះ ស្រុក​មាន​ផ្សារ​លក់ដូរ​ពេញ១ថ្ងៃ​មាន​ចំនួន១កន្លែង និង​មាន​ផ្សារ​ខ្នាត​តូចៗជាច្រើន​ទៀត។ ក្រៅពីនេះ ឃុំ ភូមិ មួយចំនួន​បានរៀបចំ​ផ្សារ​តូចៗជូន​ប្រជាជន​លក់ដូរ ហើយ​នៅតាម​ឃុំ​និមួយៗភាគច្រើន​មាន​កន្លែង​លក់ដូរ​នៅ​លើដី ចំណីផ្លូវ ឬ​នៅតាម​ផ្ទះ។ កសិផល​សំខាន់ៗ ត្រូវបាន​ឈ្មួញកណ្តាល​ចូល​ទិញ​ដល់​ភូមិស្ថាន និង​មាន​ទំនិញ​មួយចំនួន ត្រូវបាន​អ្នក​ផលិត ឬ​អ្នកជំនួញ​ដឹកជញ្ជូន​យកទៅ​លក់ដូរ​នៅតាម​ជនបទ ។

បញ្ហា​ប្រឈម

១.ផ្សារ​មាន​ទីធ្លា​តូចចង្អៀត លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ និង​ខ្វះ​អនាម័យ​លើ​ចំណីអាហារ ។
២.មាន​ការលក់ដូរ​តាម​ចិញ្ចើមផ្លូវ។

សេវា​ឥណទាន

នៅ​ក្នុងស្រុក​មាន​សេវាកម្ម​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន៥ស្ថាប័ន ក្នុងនោះ​ចំនួន​អ្នក​ខ្ចីលុយ​ធានា​គារ និង​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ១០៥២នាក់ ។

ក-គ្រឹះស្ថាន​ធនាគារ ៖ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ១កន្លែង
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន៤កន្លែង៖

១.វិ​សិន​ហ្វា​ន់
២.ប្រា​សាក់
៣.ហត្ថា​កសិករ
៤. អេ​អឹម​ខេ

បញ្ហា​ប្រឈម

– ក្រុមហ៊ុន​ឬ​ធនាគារ​មួយចំនួន មិន​បានធ្វើការ​សិក្សាស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ  ចំពោះ​ប្រជាជន​ដែល​ខ្ចីប្រាក់​ធ្វើ​ឲ្យ​មានការ​ត្រួតស៊ីគ្នា គ្មាន​លទ្ធភាព​សង​ត្រូវលក់​ដី ធ្វើ​ចំណាកស្រុក និង​ធ្លាក់ខ្លួន​ក្រលំបាក ។
–  អា​ជី​កម្ម​ចងការប្រាក់ គ្មាន​ច្បាប់ (ការប្រាក់​ខ្ពស់)

   II.        ស្ថានភាព​សង្គមកិច្ច

១.ការអប់រំ
ក្នុង​ឆ្នាំ​សិក្សា២០១៦នេះ​បុគ្គលិក​អប់រំ​មាន​ចំនួន៤៩៩នាក់ ស្រី១៩៩នាក់ ដែល​ក្នុងនោះ៖
១-បុគ្គលិក​មត្តេយ្យ​សិក្សា ​សរុប  ១៦នាក់                  ​ស្រី១៥ នាក់
២-បុគ្គលិក​បឋមសិក្សា     ​សរុប  ២៤៣នាក់     ​ស្រី១១៧ នាក់
៣-បុគ្គលិក​អនុវិទ្យាល័យ  ​សរុប  ២០២នាក់      ស្រី៧១ នាក់
៤-បុគ្គលិក​វិទ្យាល័យ                 ​សរុប  ៥៤នាក់                  ​ស្រី១០ នាក់
៥-បុគ្គលិក​ការិយាល័យ    សរុប  ១៦នាក់                  ​ស្រី៣ នាក់

+សាលារៀន សរុប ៤៨ សាលា ក្នុងនោះ

១-មត្តេយ្យ​សិក្សា   (រដ្ឋ) សរុប២១កន្លែង សិស្ស ៦០៩នាក់ ស្រី២៩៦ នាក់ (សហគមន៍) សរុប៩ថ្នាក់ សិស្ស ២៣២នាក់ ស្រី១១៧ នាក់
២-បឋមសិក្សា                ​សរុប ៤១ សាលា     ​មាន ២៤៥ថ្នាក់
៣-អនុវិទ្យាល័យ             ​សរុប ៦សាលា         ​មាន ៣៣ថ្នាក់
៤-វិទ្យាល័យ                    ​សរុប ១សាលា        ​មាន ២០ថ្នាក់

+សិស្ស សរុប ៩៤៨៧នាក់ (ស្រី ៤៧៤៥នាក់) ក្នុងនោះ

១-សិស្ស​មត្តេយ្យ​សិក្សា​សរុប      ១៤១២នាក់   ​ស្រី៦៧១នាក់ (រដ្ឋ៦០៩នាក់ និង​សហគមន៍២៣២)
២-សិស្ស​បឋមសិក្សា                 ​សរុប  ៥៩៧៩នាក់   ​ស្រី២៨៩៦ នាក់
៣-សិស្ស​អនុវិទ្យាល័យ    ​សរុប  ១៧៧៩នាក់  ​ស្រី៩៦៩នាក់
៤-សិស្ស​វិទ្យាល័យ           ​សរុប  ១៦៩នាក់      ​ស្រី៩៤នាក់

បញ្ហា​ប្រឈម

  • គ្រូ​មួយចំនួន មា​នទី​លំ​នៅក្រៅ​ស្រុក
  • ឳ​ពុក​ម្តាយ​ទាញ​កូន​ឲ្យ​ជួយ​ធ្វើការងារ​ពួកគាត់ ។
  • ខ្វះ​គ្រូបង្រៀន​កំរិត​បឋមសិក្សា​ចំពោះ​តំបន់​ដាច់ស្រយាល ។
  • ការធ្វើ​ចំណាកស្រុក​របស់​អាណាព្យាបាល ។
  • ខ្វះ​អគារសិក្សា​ចំនួន៧ខ្នង

២. សុខភាព​អនាម័យ

          ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រាសាទសំបូរ មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ចំនួន ៤,៩១៣គ្រួសារ ស្មើនឹង៤៦.៤% នៃ​គ្រួសារ​សរុប​ក្នុងស្រុក ក្រៅពីនេះ គ្រួសារ៥៣.៦% ទៀត​បន្ទោបង់​បង្គន់​ពុំមាន​អនាម័យ ។ គ្រួសារ​មួយចំនួនធំ បាន​ប្រើ​ទឹកស្អាត​សម្រាប់​បរិភោគ ប៉ុន្តែ​គ្រួសារ​មួយចំនួន​តូច​ទៀត​នៅតែ​ទទួលទានទឹក​មិន​ស្អាត​ដដែល ។ ពេល​ចេញទៅ​វាល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​គ្មាន​សុវត្ថិភាព ។

៣.សុខាភិបាល

នៅ​ក្នុងស្រុក​ប្រាសាទសំបូរ មាន​មណ្ឌុល​សុខភាព​ចំនួន៣កន្លែង ដើម្បី​ពិនិត្យ​ព្យាបាល អ្នកជំងឺ និង​សម្រាលកូន គឺ​មណ្ឌល​សុខភាព​សំបូរ (ភូមិ​កំពង់ឈើទាល ឃុំ​សំបូរ ) មណ្ឌល​សុខភាព​ឈូក (ឈូកស្ទឹង ឃុំ​ឈូក ) មណ្ឌល​សុខភាព​តាំងក្រសៅ (ភូមិ​ទឹកអណ្តូង ឃុំ​តាំងក្រសៅ ) និង​មាន​ពេទ្យឆ្មប​បានផ្តល់​សេវា សុខាភិបាល​ជូន​ប្រជាជន​គ្រប់ច្រកល្ហក តាមរយៈ​មន្រ្តី​សុខាភិបាល យើង​មាន​សម្ភារៈ​សម្រាប់​ព្យាបាល។ មណ្ឌុល សុខភាព​សំបូរ មាន​កន្លែង​សម្រាប់​អ្នកជំងឺ​ដេក និង​មាន​រថយន្ត​ដឹក​សង្រ្គោះបន្ទាន់​ដើម្បី​បំរើ​សុខភាព​ជូន​ប្រជាជន ។

        ក.មន្ត្រី​ទាំង៣មណ្ឌល​សុខភាព​មាន​ចំ​នួ​នស​រុបៈ២៧នាក់/ស្រី១៩ នាក់ ក្នុងនោះ​មាន៖

១.គិលានុបដ្ឋាក​បឋម      ​ចំនួន ១១     នាក់    ​ស្រី០៨          នាក់
២.គិលានុបដ្ឋាក​មធ្យម     ​ចំនួន  ០៧     នាក់    ​ស្រី០២         នាក់
៣.ឆ្មប​មធ្យម                            ​ចំនួន០៥       នាក់    ​ស្រី០៥ នាក់
៤.ឆ្មបបឋម                    ​ចំនួន ០៤      នាក់    ​ស្រី ០៤ នាក់

បញ្ហា​ប្រ​ឈមៈ

១.ខ្វះ​ឱសថ និង​សម្ភារៈ​បរិក្ខារ​ពេទ្យ
២.ខ្វះ​ធនធានមនុស្ស​ដែលមាន​ឯកទេស
៣.នៅមាន​សម្រាលកូន​ដោយ​ឆ្មប​បុរាណ
៤.កុមារ​មួយចំនួន​ខ្វះ​អាហារូបត្ថម្ភ
៥.ស្រ្តី​ក្នុង​សហគមន៍​មាន​ចំ​ណះ​ដឹង​ស្តីពី​ការថែទាំ​កុមារ និង​ទារក​មាន​កំរិត
៦. ជម្ងឺឆ្លង(ជម្ងឺ​អេដស៍ របេង គ្រុនចាញ់ គ្រុនឈាម និង​ជម្ងឺឆ្លង​ដទៃទៀត) នៅ​បន្ត​កើតមាន
៧. សេវា​សុខភាព​សាធារណៈ មិនទាន់​មានដំណើរ​ការល្អប្រសើរ​នៅឡើយ
៨.ខ្វះ​ហេដ្ឋា​រចនាសម្ព័ន្ឋ(អាគារ)
៩.អាគារ​មណ្ឌល​សុខភាព​មាន​សភាព​តូចចង្អៀត
១០.សមត្ថភាព​ឆ្មប​នៅ​មណ្ឌល​សុខភាព​នៅមាន​កំរិត
១១.ស្រ្តី​នៅ​សហគមន៍​មួយចំនួន​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​ទិញ​ពី​សេវា​ឯកជន​និង​ប្រើ​មិនបាន​ត្រឹមត្រូវ
១២.មណ្ឌុល​សុខភាព នៅ​ឃុំ​តាំងក្រសៅ​មិនទាន់មាន​របង
១៣.ខ្វះ​មណ្ឌុល​សុខភាព នៅ​ឃុំ​គោល និង​ស្រើង
៤..ស្ថានភាព​យេនឌ័រ

អនុវត្តតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការលើកកម្ពស់​សិទ្ធិនារី​នាពេល​បច្ចុប្បន្ននេះ​ស្រុក​មាន  ថ្នាក់ដឹកនាំ​ជា​នារី​មាន  ៖

  • ក្រុមប្រឹក្សា​ស្រុក​ជា​នារី​មាន ចំនួន ២ នាក់ ។
  • គណៈ​អភិបាល​ជា​នារី​មាន ចំនួន ១នាក់ ។
  • ថ្នាក់ដឹកនាំ​ការិយាល័យ ប្រធានការិយាល័យ​ជា​នារី ០១នាក់ ។
  • ក្រុមប្រឹក្សាឃុំ​សរុប៣៩នាក់ មាន​នារី​ចំនួន៨នាក់
  • ថ្នាក់ដឹកនាំ​ភូមិ​ជា​នារី​សរុប​ចំនួន៦០នាក់ (ប្រធាន​ភូមិ៣ នាក់ អនុ​ប្រធានភូមិ១៥នាក់ និង​ស​មា​ជិ​កភូមិ ចំនួន៤២ នាក់)

ជាទូទៅ​ស្រ្តី​ត្រូវបាន​សង្គម​ទាំងមូល​លើកកម្ពស់​ទាំង​ស្មារតី និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗជាច្រើន រាល់​សកម្មភាព​ទាំងអស់​ដែល​អនុវត្ត​ទាំង​រាជរដ្ឋាភិបាល និង​អង្គការ​ជាតិ អន្តរជាតិ​តម្រូវ​ឲ្យ​មាន​នារី​ចូលរួម​ជានិច្ច ។

បញ្ហា​ប្រឈម

១.ការយល់ដឹង​របស់​នារី​មួយចំនួន​នៅមាន​កំរិត ទាំង​ជំនាញ និង​បច្ចេកទេស
២.ស្រ្តី​នៅ​ជនបទ​មិនទាន់មាន​ការផ្លាស់ប្តូរ​ផ្នត់គំនិត ទំនៀមទម្លាប់​ប្រពៃណី​ពី​បុរាណ
៣.ស្រ្តី​វ័យក្មេង​មួយចំនួន​បានធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ការងារ​ធ្វើ ។
៥. ស្ថានភាព​សា​សនាៈ

នៅ​ទូទាំង​ស្រុក​មាន​សាសនា ២ដែល​កំពុង​ធ្វើសកម្មភាព

        ១.សាសនា​ព្រះ​ពុទ្ធៈ

មាន​វត្ត​ចំនួន ២០ វត្ត  និង អាស្រម​ចំនួន ១ ព្រះសង្ឃ​សរុប​ចំនួន ៧៨អង្គ (ភិក្ខុ​ចំនួន៣៦អង្គ សាមណេរ ចំនួន៤២អង្គ) អាចារ្យវត្ត​ចំនួន៥៣នាក់ គណៈកម្មការ​វត្ត​ចំនួន ៩៣នាក់ ស្រី២២នាក់ ឧបាសក ១៩០នាក់ ឧបាសិកា ២០៩នាក់ ក្មេង​វត្ត ៥នាក់ សិស្ស​ស្នាក់​នៅក្នុង​វត្ត ៧នាក់។

          ផ្នែក​ការសិក្សា(ព្រះពុទ្ធសាសនា)

-សាលា​ធម្មវិន័យ​មាន៣សាលា មាន៣បន្ទប់ សមណ​សិស្ស​ចំនួន១៥.អង្គ
-មាន​សាលា​ពុទ្ធិក​បឋម​ចំនួន១សាលា មាន ១បន្ទប់ សមណ​សិស្ស​ចំនួន ១២ អង្គ

២.គ្រិះ​សា​សនាៈ

វិហារ​គ្រឹះ​សា​សានា​ចំនួន៥ កន្លែង

បញ្ហា​ប្រ​ឈមៈ

ទោះបី​មាន​ការខិតខំ​ពង្រឹងគុណភាព និង​ការលើកកម្ពស់​ការគោរព​ប្រតិបត្តិ​ផ្នែក​ជំនឿ​សាសនា យ៉ាងណាក្តី ក៏​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​ស្រុក​កំពុង​យកចិត្តទុកដាក់ និង​ដោះស្រាយ​រួមមាន៖

១.ការថយចុះ​នូវ​ការគោរពវិន័យ​ក្នុង​ជួរ​ព្រះពុទ្ធសាសនា(ព្រះ​សង្ឈ) ។
២.ការដណ្តើម​លាភសក្ការៈ និង​មុខមាត់​ក្នុង​ជួរ​ព្រះ​សង្ឈ និង​អាចារ្យ គណៈកម្មការ​វត្ត ។
៣.ភាពមិន​ទុកចិត្ត​គ្នា​រវាង​គណៈ​សង្ឈ ជាមួយ​អាចារ្យ គណៈកម្មការ​វត្ត ។

 III.ស្ថានភាព​នៃ​ការប្រើប្រាស់​ដីធ្លី ការគ្រប់គ្រង​ធនធានធម្មជាតិនិងបរិស្ថាន

        ១. អាកាសធាតុ

       អាកាសធាតុ​មាន​ការប្រែប្រួល ។ សីតុណ្ហភាព​ជាមធ្យម​ប្រចាំ​ឆ្នាំមាន​ពី២៦.៧ ទៅ៣៤.៣អង្សា​សេ។ កំពស់​ទឹកភ្លៀង​ប្រចាំឆ្នាំ​ជាមធ្យម​ពី១០០០ទៅ១,៥១៨.៨ម.ម របាយ​ទឹកភ្លៀង​មិន​ស្មើគ្នា នេះ​បណ្តាល​ឲ្យ​មាន​បញ្ហា លើ​វិស័យ​កសិកម្ម ។ ជាទូទៅ​ទឹកជំនន់​តែង​កើតមាន ក្នុងអំឡុង​ខែសីហា និង​តុលា ហើយ​ភាពរាំងស្ងួត​កើតមាន ជាច្រើន​ខែ​ក្នុង​រដូវក្តៅ​ដែលជា​ការរំខាន​ដល់​ដំណាំ​កសិកម្ម

២. កា​ប្រើប្រាស់​ដីធ្លី

ផ្ទៃដី​សរុប ៧៣៧.៧៩ Km2 ក្នុងនោះ​ចែកជា៖

១.ផ្ទៃ​ដីព្រៃ         ​ចំនួន ៦៥៤៦៣  ហ.ត  ព្រៃលិចទឹក ចំនួន ២១១៧ហ.ត
២.ផ្ទៃដី​ដាំដុះ  ចំនួន ២០៩៦១  ហ.ត
៣.ផ្ទៃដី​លំនៅដ្ឋាន         ​ចំនួន ៤៣៣៤ ហ.ត

អនុវត្តតាម​បទបញ្ជា​លេខ ០១.បប បាន​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥១ប័ណ្ណ ចុះបញ្ជី​លក្ខណៈ ជា​ប្រព័ន្ធ​ចំនួន ៣២៤ក្បាលដី សរសេរ​ទម្រង់​បាន ៣០២ក្បាលដី បញ្ចូល​ទិន្នន័យ​បាន ២៩៨ក្បាលដី គូស​ក្បាលដី បាន ១៧៤ក្បាលដី

          បញ្ហា​ប្រឈម

  • – ចំនួន​ប្រជាជន​កើនឡើង
  • – ភាគច្រើន​ប្រជាជន​មិនទាន់មាន​ប័ណ្ណ​កម្ម​សិទ្ធ

        ក.ការងារ​ជលផល

         អ្នក​ប្រកបរបរ​នេសាទ​បន្ទាប់បន្សំ​មាន៥០នាក់ ស្មើនឹង០.០២% សហគមន៍​នេសាទ​ទូទាំង​ស្រុក​មាន ចំនួន៣សហគមន៍​គ្រប់គ្រង​លើ​ផ្ទៃដី​សរុប២០ហ.ត​ស្រះ​ចិញ្ចឹម​ត្រី​មាន​ចំនួន៥៦ស្រះ និង​ស្រះ​សហគមន៍​ចំនួន៤ ។

វិស័យនេះ​នៅ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ជាអាទិ៍​គឺ ៖

  • ការទន្ទ្រាន​កាន់កាប់​ដី​ព្រៃលិចទឹក
  • ការប្រើប្រាស់​ជីគីមី ថ្នាំ​គីមី និង​ការប្រព្រឹត្ត​បទល្មើស​នេសាទ​បានធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ជលផល ។
  • ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់

        ខ.អំពី​ផល អនុផល​ព្រៃឈើ

          សហគមន៍​ព្រៃឈើ​សរុប​ចំនួន១៤កន្លែង ដែល​គាំ​ទ្រដោយ​អង្គការ​ដៃ​គូរ​ចំនួន ២គឺ អង្គការ​ESSD និង​អង្គ​កា​រម្លប់ បៃតង ក្នុងនោះ​អង្គការ ESSD គាំទ្រ​សហគមន៍​ព្រៃឈើ​ចំនួន ០៧កន្លែង លើ​ផ្ទៃដី ៧៩០៤ហិចតា ដែល​បច្ចុប្បន្ន​អង្គការ​នេះ បានបញ្ចប់​គម្រោង​ហើយ និង​អង្គ​កា​រម្លប់​បៃតង គាំទ្រ​ព្រៃ​សហគមន៍​ចំនួន ០៧កន្លែង​ដែរ លើ​ផ្ទៃដី ១២៨៧ហិចតា។ ដោយឡែក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក បាន​ថែទាំ និង​បណ្តុះ​កូនឈើ​កកោះ ចំនួន ២១០០ដើម បណ្ដុះ​កូនឈើ​ហូប​ផ្លែ សម្រាប់​ដាំ និង​ចែកជូន​ប្រជាជន​ជា​លក្ខណៈ​គ្រួសារ ។

បញ្ហា​ប្រឈម មាន​ជាអាទិ៍​គឺ ៖

  • ការរុករាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ
  • ការ​លួច​ប្រមាញ់​សត្វព្រៃ
  • លំហូរ​ចូល​ប្រជាជន​ពីក្រៅ​ខេត្ត បានធ្វើ​ឲ្យ​ប្រជាជន​នៅនឹងកន្លែង មាន​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​ដី ព្រៃឈើ​ដែល​ខ្លួន​ធ្លាប់​រស់នៅ និង​ប្រកបមុខរបរ ។

 IV. ស្ថានភាព​នៃ​ការគ្រប់គ្រង​គ្រោះមហន្ដរាយ និង​ការប្រែប្រួល​អាកាសធាតុ

១.គ្រោះមហន្តរាយ

នៅក្នុង​ឆ្នាំ២០១៦នេះ គ្រោះមហន្តរាយ​ផ្សេងៗមាន​ដូចខាងក្រោម ៖

១.ការបំផ្លិចបំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន២លើកបណ្តាល​ឲ្យ​រលំ​ផ្ទះ១ខ្នងទំហំ៤x៥ម៉ែត្រនិង​ប៉ះពាល់​ផ្ទះ១២ខ្នង។២.គ្រោះ​អគ្គីភ័យ​កើតឡើង​ចំនួន០៥លើក​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន០៥ខ្នង មាស២ដំ​ឡឹង ស្រូវ៣៨២ថាំង ប្រាក់​បាត ១០,០០០បាត ប្រាក់​ដុល្លា ៥០០ដុល្លា ប្រាក់រៀល ៤,០០០,០០០រៀល នឹង​សម្ភារៈ​ប្រើប្រាស់​មួយ ចំនួន​ទៀត។៣.គ្រោះទឹកជំនន់​បាន​បណ្តាល​ឲ្យ​លិចលង់​ផលដំណាំ​របស់​ប្រជាជន ២០០ គ្រួសារ។
៤.រន្ទះបាញ់ ៤លើក ស្លាប់​មនុស្ស ១នាក់ របួស ៤នាក់ និង​ស្លាប់​ក្របី ២ក្បាល ។

បញ្ហា​ប្រ​ឈមៈ

  • មិនមាន​រថយន្ត​អគ្គីភ័យ ដូចនេះ​ការ​ពន្លត់អគ្គីភ័យ​មិនបាន​ទាន់ពេលវេលា ។
  1. ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ

ជាទូទៅ​សភាពការណ៍​សន្តិសុខ​ក្នុង​ភូមិសាស្រ្ត​ស្រុក​មាន​លក្ខណៈ​ល្អប្រសើរ ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍន៍ ការវិនិយោគ ទេសចរណ៍​បាន​ដំណើរ​ការល្អ ។ កំលាំង​នគរបាល​គ្រប់​ថ្នាក់ បាន​យកចិត្តទុកដាក់​លើកកម្ពស់​ស្មារតី ប្រុងប្រយ័ត្ន​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ​រួម​ក្នុង​ភូមិសាស្រ្ត​ទាំង​សន្តិសុខ​មូលដ្ឋាន​និង​កិច្ចការ ពារ​ការចាត់តាំង​ប្រារព្ធ​ពិធី​របស់​ស្រុក បណ្តា​ឥស្សរ​ជនជាតិ អន្តរជាតិ​សំខាន់ៗ ឲ្យ​បាន​ដំណើរការទៅ​ប្រកបដោយ​សុវត្ថិភាព ។

លក្ខណៈ​សភាពការណ៍​រួម៖

  • គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២៣លើក ស្លាប់​មនុស្ស​ចំនួន ២នាក់ របួស​មនុស្ស២៦នាក់ ខូច​រថយន្ត​ចំនួន៦គ្រឿង ខូចខាត​ម៉ូតូ១៩គ្រឿង កង់១គ្រឿង ។
  • ករណី​បង្ក​របួសស្នាម​កើតឡើង​ចំនួន ២លើក របួស​មនុស្ស២នាក់
  • ករណី​ចោរលួច កើតឡើង​ចំនួន ១១លើក បាត់​ម៉ូតូ ១១គ្រឿង
  • ករណី​ឃាតកម្ម កើតឡើង​ចំនួន១លើក ស្លាប់​មនុស្ស ១នាក់
  • ករណី​ខ្យល់​កន្ត្រាក់ កើតឡើង​ចំនួន ២លើក រលំ​ផ្ទះ ១ខ្នង ទំហំ៤x៥ម៉ែត្រ និង​ប៉ះពាល់​ផ្ទះ ១២ខ្នង
  • ករណី​អគ្គី​ស​ភ័យ​កើតឡើង​ចំនួន ៥លើក ឆេះ​ផ្ទះ៥ខ្នង មាស ២តំ​ឡឹង ស្រូវ៣៨២ថាំង បា្រក់​បាត១០,០០០បាត ប្រាក់​ដុល្លា៥០០ដុល្លា ប្រាក់រៀល៤,០០០,០០០រៀល និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួនទៀត
  • ករណី​រន្ទះបាញ់​កើតឡើង​ចំនួន៤លើក ស្លាប់​មនុស្ស ១នាក់ របួស៤នាក់ និង​ស្លាប់​ក្របី២ក្បាល
  • ករណី​លង់​ទឹ​កកើតឡើង​ចំនួន ៣លើក ស្លាប់​មនុស្ស ៣នាក់
  • ករណី​ចងក​ធ្វើអត្តឃាត កើតឡើង​ចំនួន៣លើក ស្លាប់​មនុស្ស ៣នាក់
  • ករណី​បាក់​ដើមឈើ កើតឡើង​ចំនួន១លើក បណ្តាល​ឲ្យ​មនុស្ស​របួស ១នាក់

ក.ការងារ​សន្តិសុខ ៖

  • ពង្រឹង​ភ្នាក់ងារ​ផ្តល់​ពត៌មាន​ចំនួន ២២៥នាក់ លើ១៣២ភូមិ ១០ឃុំ
  • ពង្រឹង​ក្រុម​សន្តិសុខ​ប្រជា​ការពារ​ភូមិ​បាន​ចំនួន៦៣២នាក់ លើ១៣២ភូមិ លើ១៣២គោលដៅ លើ ១០ឃុំ ។
  • ចេញ​ល្បាត​គ្រប់​រូបភាព ប្រើប្រាស់​កំលាំង​សរុប​ចំនួន ២៤៧នាក់ រថយន្ត ៣៧គ្រឿង ម៉ូតូ១១៧ គ្រឿង ធ្វើសកម្មភាព ១២៨លើក លើ៦៤គោលដៅ ។
  • ចេញ​ការពារ​ប្រតិភូ​ជាតិ និង​អន្តរជាតិ ប្រើប្រាស់​កម្លាំងសរុប ១៥២នាក់ រថយន្ត ៤០គ្រឿង ម៉ូតូ ៤០គ្រឿង ធ្វើសកម្មភាព ២៣លើក លើ១៤គោលដៅ ។

ខ.ការបង្ការ​ទប់ស្កាត់​ភេរវកម្ម ៖

អនុវត្តតាម​គោល​ការណែនាំ​របស់​ស្នងការ​នគ​បាល​ខេត្ត អធិការ​នគ​បាល​ស្រុក​បាន​កសាង​ផែនការ ជាក់ស្តែង​ដើម្បី​ទប់ស្កាត់​អំពើ​បទល្មើស​ផ្សេងៗក្នុង​ភូមិសាស្រ្ត​ស្រុក ក្នុង​នោះបាន​គ្រប់គ្រង​មុខសញ្ញា​គ្រប់​ប្រភេទ និង​កសាង​បណ្តាញ​ព័ត៌មាន​មូលដ្ឋាន សំដៅ​បំរើ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេលវេលា។

គ.កា​ងារ​អន្តោប្រវេសន៍ ៖

បានធ្វើ​ការផ្សព្វផ្សាយ​លិខិតបទដ្ឋាន​របស់​រាជរដ្ឋាភិបាល ដល់​មូលដ្ឋាន ស្ថាប័ន សិប្បកម្ម ក្រុមហ៊ុន​វិនិយោគ​ម្ចាស់​អាជីវកម្ម​ដែលមាន​មូលដ្ឋាន​ក្នុងស្រុក​សំដៅ​ពង្រឹង​ប្រសិទ្ធិភាព ក្នុង​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ ​ដែល​បាន​ចេញចូល​ស្នាក់​នៅក្នុង​ភូមិសាស្រ្ត​ស្រុក។ ជាក់ស្តែង​ជនអន្តោប្រវេសន៍​ដែល​មក​ស្នាក់​នូវ​ឆ្នាំ២០១៦មាន៖
ជនជាតិ​វៀតណាម​ចំនួន៤នាក់​ស្រី១នាក់(កម្មករ​ចំការកៅស៊ូ ហ្កូ​ស្វាយ​ស៊ុន)

  • ជនជាតិ​ថៃ​ចំនួន១នាក់ ស្នាក់នៅ​ឃុំ​សំបូរណ៍ (គ្រប់គ្រង​សាលា​វិទ្យាស្ថាន​បច្ចេកទេស)
  • ជនជាតិ​អាមេរិក​ចំនួន ១នាក់ ស្នាក់នៅ​ឃុំ​សំបូរណ៍ (គ្រូពេទ្យ​ស្ម័គ្រចិត្ត មណ្ឌុល​សុខភាព​សំបូរ)

 ឃ.ការបង្ក្រាប​បទល្មើស ៖

 នៅ​ឆ្នាំ២០១៦បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន ០៨លើក ប្រៀបធៀប ឆ្នាំ២០១៥ ថយចុះ៨០% ក្នុងនោះ​មាន៖

  • បទឧក្រិដ្ឋ (ប្លន់ ឃា​ដ​កម្ម រំលោភ​សេពសន្ថវៈ ប៉ុនប៉ង​រំលោភ) មាន​ចំនួន ១៨លើក
  • ប​ទម​ជ្ឈឹម (ចោរកម្ម.ទំនាស់.បៀតបៀន​កេរ៍្តខ្មាស់.ឆបោក.ហិង្សា​ក្នុង​គ្រួសារ) មាន​ចំនួន ១២លើក

កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន ៦ ករណី​ព្រហ្ម​ទ័ណ្ឌ ចាប់​ឃាត់ខ្លួន​ជនល្មើស​ចំនួន ៦ នាក់។

ង.គ្រឿងញៀន៖

នៅក្នុង​ទូទាំង​ស្រុក គ្មាន​សកម្មភាព​គ្រឿងញៀន

 ច.គ្រោះថ្នាក់​ចរាចរ ៖ 

នៅក្នុង​ឆ្នាំ២០១៦នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២៣លើក ស្លាប់​មនុស្ស​ចំនួន ២នាក់ របួស​មនុស្ស២៦នាក់ ខូច​រថយន្ត​ចំនួន៦គ្រឿង ខូចខាត​ម៉ូតូ១៩គ្រឿង កង់១គ្រឿង ។

ឆ. ការគ្រប់គ្រង​អាវុធ និង​ជាតិផ្ទុះ

បាន​ប្រមូល​អាវុធជាតិផ្ទុះ​គ្រប់​ប្រភេទ​និង​គ្រាប់​ផ្ទុះ​ខូចគុណភាព​ចំនួន ១១ គ្រាប់ ។

ជ. ការចាប់រំលោភ (គ្មាន)

ឈ. ការងារ​ផ្នែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

  • បាន​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ចំនួន ១១៨០នាក់ ស្រី ៣៩៩នាក់ ។
  • បាន​ចែកជូន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ១២៥១នាក់ លើ៥ឃុំំ