ស្រុកប្រាសាទបល្ល័ង្ក

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក

១.រូបថតអគារសាលាស្រុក

២.សាវតាអង្គភាព
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដាក់ឱ្យប្រើប្រាស់ដែលមានអភិបាលស្រុក ចំនួន ០៥ រូប រហូត់មកដល់បច្ចុប្បន្ននេះ រួមមាន៖
១.លោក ឈុន ស៊ីនួន (១៩៩១)
២.លោក យក់ អឿន (១៩៩៩)
៣.លោក គឹម អាន (២០១០)
៤.លោក ទូច សុខា (២០១២)
៥.លោក វណ្ណៈ សោភានិត ត្រូវបានកាន់មុខដំណែងជាអភិបាល នៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក ក្នុងឆ្នាំ២០១៧ រហូត់មកដល់បច្ចុប្បន្នេះ ។
៣.ទស្សនៈវិស័យឬចក្ខុវិស័យ
កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដោយជំរុញការកែលម្អស្ថានភាំពសេដ្ឋកិច្ច សង្គមកិច្ច ដែលផ្តលផល ប្រយោជន៍ដល់ការលើកកម្ពស់ជីវភាព ទាំងខាងស្មារតី និងសម្ភារៈដល់ប្រជាជន និងកែលម្អការផ្តល់សេវា សាធារណៈ ឱ្យបម្រើប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ។
៤.គោលដៅ
-បង្កើនចំណូល តាមរយៈការបង្កើនការងារ បង្កើនមុខរបរ និងបង្កើនផលិតភាព ផលិតកម្មកសិកម្ម។
-ប្រជាពលរដ្ឋគ្រប់រូបមានចំណេះដឹង មានសុខភាពល្អ និងទទួលបានសេវាថែរក្សា ការពារដោយសេរីភាព និងសមធម័។
-ធានាការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយ ប្រសិទ្ធភាព និងសមធម័។
-បង្កើនប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរឡើង ។
៥.ទិសដៅ
បន្តខិតខំពង្រឹងស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរឹងមាំ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឱ្យបាន រីកចម្រើន លើមូលដ្ឋាននៃការផ្តល់ចំណេះដឹងអំពីច្បាប់ និងបទពិសោធន៍ ខាងបច្ចេកទេសវិទ្យាសាស្រ្ត ដល់ប្រជាជន ការផ្លាស់ប្តូរទម្លាប់អន់ថយឆ្ពោះទៅកាន់ជឿនលឿន ថែរក្សាវប្បធម័ប្រពៃណីល្អផូរផង់របស់ជាតិ ថែរក្សានិរន្តរភាពនៃបរិស្ថាន ធនធានធម្មជាតិ និងមានការបែងចែកផ្លែផ្កានៃការីចម្រើនប្រកបដោយសមធម័ ហើយភាពក្រីក្រកាន់តែថយចុះដើម្បីឱ្យប្រជាជនគ្រប់រូបបានរស់នៅដោយសុខដុមរមនា និងសុភមង្គល ។
៦.បេសកកម្ម
-លើកកម្ពស់ផលិតភាពវិស័យកសិកម្ម
-បង្កើនការគ្រប់គ្រង អភិរក្សធនធានព្រែឈើ និងសត្វព្រៃ
-សម្រេចឱ្យបានជាទូទៅនូវការអប់រំកំរិតមូលដ្ឋាន
-ប្រជាពលរដ្ឋរស់នៅដោយមានសុខភាពល្អ
-ធានាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព
-ពង្រឹងការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព
៧.រចនាសម្ព័ន្ធគ្រប់គ្រង

៧.១.អំពីអង្កភាពឬការិ.ចំណុះ
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កមានការិយាល័យចំនួន០៣ អង្គភាពចំនួន០១ ដូចជា៖
១.ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
២.ការិយាល័យផែនការនិងគាំទ្រឃុំ
៣.ការិយាល័យអន្តរវិស័យ
៤.អង្គភាពលទ្ធកម្ម
៧.២.អំពីបុគ្គលិក
មន្តី្ររាជការរដ្ឋបាលស្រុកមានចំនួន២៩ រូប ស្រី១២រូប
-អភិបាលស្រុក ០១ រូប
-អភិបាលរងស្រុក ០៤ រូប ស្រី ០១ រូប
-នាយករដ្ឋបាល ០១ រូប ស្រី ០១ រូប
-នាយករងរដ្ឋបាល ០១ រូប ស្រី ០០
-ប្រធានការិយាល័យ ០២ រូប ស្រី ០១ រូប
-អនុប្រធានការិយាល័យ ០៤ រូប ស្រី ០៣ រូប
-មន្រ្តី ១៦ រូប ស្រី ០៦ រូប
៨.ស្ថានភាពទូទៅនៃអង្គភាព
  ៨.១ ភូមិសាស្ត្រ
រដ្ឋបាស្រុកប្រាសាទបល្ល័ង្ក ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបួននៃខេត្តកំពង់ធំ ហើយមានចម្ងាយ ៣២គីឡូម៉ែត្រ ពីទីរួមខេត្តមានព្រំប្រទល់ខាងកើតជាប់នឹងស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ខាងលិចជាប់ នឹងស្រុកស្ទោង ខាងជើងជាប់នឹងស្រុករវៀង ខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងស្រុកកំពង់ស្វាយ។ ផ្ទៃដី សរុបស្រុក១៧៦៦,៣៩ ហតក្នុងនោះផ្ទៃដីស្រែ១៦,៨៤៣ ហត ដីចំការហតដីលំនៅដ្ឋាន ២៧.៧៨៥ហិចតា និងដីព្រៃ ចំនួន១៣២.៦០៤ហិចតា ។
 ៨.២ ប្រជាសាស្រ្ត
ស្រុកចែកជា០៧ឃុំ ស្មើ ៦៤ ភូមិ មានប្រជាជនសរុប ៥៥,៤៧៩នាក់ ស្រី ២៨,៥៨៦ នាក់។ អាយុ១៨ឆ្នាំឡើង ៣៤,៤៧៦នាក់ ស្រី ៦៨.៩៣៦នាក់ គ្រួសារសរុប ១០,៧៨៤គ្រួសារ ស្រុកមានប្រជាជនប្រមាណ ៧៦.៩% ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋក្នុងស្រុក។ ក្រៅពីវិស័យកសិកម្មដែលជាស្នូលនឹងជាចម្បងក៏មានវិស័យផ្សេងៗទៀតដូចជាសិប្បកម្មកែច្នៃ និងមុខរបរបន្ទាប់ បន្សំ ដើម្បីរួមផ្សំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
៨.៣ សកម្មភាពស្នូល
ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
-ការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងតាមតម្លៃរបស់ រដ្ឋបាលកំណត់។
-រាល់លិខិតស្នាមរបស់ថ្នាក់លើ និងថ្នាក់ក្រោម ត្រូវបានចាត់ចែងដោះស្រាយ បានទាន់ពេលវេលា។
-រាល់សំណូមពររបស់ប្រជាជនត្រូវបានដោះស្រាយទាន់ពេលវេលា រួមមានពាក្យបណ្តឹង និងសំណើនានា។
-ឯកសារគ្រប់ប្រភេទត្រូវគ្រប់គ្រងទុកដាក់បានល្អ។
– ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
-បន្តចាត់តាំងកំលាំងអនុវត្តវិធានការបង្កា និងបង្ក្រាបបទល្មើសនានា រួមមានអំពីចោរកម្ម លួចឆក់ ប្លន់ អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើហិង្សាដោយចេតនាការជួញដូរមនុស្ស ការផលិតចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់អាវុធ-គ្រឿងផ្ទុះខុសច្បាប់ ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ និងជនទំនើង-ក្មេងទំនើង។
-គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទមានក្នុងបញ្ជីនិងតាមដានរាល់សកម្មភាពប្រែប្រួលជាប្រចាំ។
-ពង្រឹងការការពារគោលដៅ និងសុវត្ថិភាពថ្នាក់ដឹកនាំ
-ពង្រឹងការគ្រប់គ្រងក្រុមសន្តិសុខភូមិ និងមេក្រុមដប់ខ្នង
-ជម្រុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង
-ពង្រឹងការគ្រប់គ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ត្រួតពិនិត្យការស្នាក់នៅទាំងរយៈពេលវែងនិងរយៈពេលខ្លី
-បន្តបែងចែកកម្លាំងចរាចរណ៍ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងតាមទីប្រជុំជន។
-បន្តធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋទូទៅឲ្យបានទូលំទូលាយ។
-រឹតបន្តឹងការផាកពិន័យលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងដឹកញ្ជូនគ្រប់ប្រភេទ ដែលមិនគ្រប់គ្រាន់ តាមលក្ខណៈបច្ចេកទេស ដោយអនុវត្តតាមវិធានការច្បាប់។
-បន្តអនុវត្តផែនការគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ការងារសេដ្ឋកិច្ច៖
សកម្មភាពចម្បងៗក្នុងផ្នែកសេដ្ឋកិច្ចមាន៖ អាជីវកម្មរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភាគច្រើនប្រកបមុខរបរធ្វើស្រែ ក្រៅពីនេះមានមុខរបរបន្ទាប់បន្សំជាច្រើនទៀតរួមមាន:
១.គ្រួសារមានមុខរបរកសិកម្មជាចម្បង ចំនួន២៨,៨១៦ នាក់ ស្មើ ៨១.០៨ % ២.គ្រួសារមានមុខរបរសេវាកម្មជាចម្បង ចំនួន ៣២០ នាក់ ស្មើ១.០៤ %
៣.គ្រួសារមានមុខរបរធ្វើសិប្បកម្មជាចម្បង ចំនួន ៥១ នាក់ ស្មើ ០.១៧ %
៤.គ្រួសារមានមុខរបរបន្ទាប់បន្សំផ្នែកសេវាកម្ម ចំនួន ៣២០ នាក់ ស្មើ ១.០៤ %
៥.គ្រួសារមានមុខរបរបន្ទាប់បន្សំផ្នែកសិប្បកម្ម ចំនួន ៤២០ នាក់ ស្មើ ១.១០ %
៦.ចំនួនអ្នកធ្វើការចំណាកស្រុកក្នុងស្រុក និងក្រៅប្រទេស មានចំនួន១,៨៧៥ នាក់
ក).អំពីផ្សារ ៖
នៅក្នុងស្រុកមានផ្សារចំនួន ១ កន្លែង ដែលមានសកម្មភាពធ្វើចរាចណ៍ទំនិញទៅមកគឺ:
-ផ្សារសាលាវិស័យ មានទីតាំងស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ក្រៅពីនេះក៏មាន ផ្សារជាច្រើន ទៀតដែលមានលក្ខណៈតូចតាចនៅតាមបណ្តាភូមិ-ឃុំនានា ដែលមានផ្សារខ្លះបានរៀបចំ និងផ្សារខ្លះទៀតពុំ ទាន់បានរៀបឲ្យមានសណ្តាប់ធ្នាប់ល្អនៅឡើយ។
 ខ).ផ្នែកកសិកម្ម
អំពីដំណាំស្រូវ: ស្រុកមានប្រជាពលរដ្ឋប្រមាណ ៨៥ % ប្រកបរបរកសិកម្ម ពីមួយឆ្នាំទៅមួយឆ្នាំប្រព័ន្ធធារា សាស្ត្រត្រូវបានកែលម្អរ និងពង្រីកបន្ថែម ធ្វើឲ្យលទ្ធភាពនៃការស្រោចស្រពដំណាំស្រូវកាន់តែប្រសើរឡើង។ ប្រជាកសិករភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីបង្កើនផលិតភាពដំណាំតាមរយៈការនាំចូលនូវពូជស្រូវថ្មីៗនៅក្នុងស្រុក និងក្រៅស្រុក បច្ចេកទេសប្រើប្រាស់ជីគីមី បច្ចេកទេសធ្វើជីធម្មជាតិ (ជីកុំប៉ុស្ត) ដោយខ្លួនឯង ការប្រើគ្រឿងចក្រភ្ជួរដី(ត្រាក់ទ័រគោយន្តម៉ាស៊ីនបូមទឹកម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនបោកស្រូវ…..)។
អំពីការចិញ្ចឹមសត្វ: នៅឆ្នាំ២០១៦កន្លងទៅនេះ មានគ្រួសារចិញ្ចឹមសត្វគោ.ក្របី សរុបចំនួន៨,០០២ គ្រួសារ ក្នុងនោះគោ ២០,៨៥០ក្បាល និងក្របី ៤,៧៣០ក្បាល។ ចិញ្ចឹមជ្រូកចំនួន ៣២៩២គ្រួសារ (មួយគ្រួសារចិញ្ចឹម ជ្រូកជាមធ្យម៣ក្បាល) សរុបចំនួនជ្រូក៦,៨២៩ក្បាល ចំណែកឯគ្រួសារចិញ្ចឹមមាន់មានចំនួន៧,៥៣៦គ្រួសារ ចំនួនមាន់ ៤០,៨៣៥ក្បាល (គ្រួសារចិញ្ចឹមមាន់លើសពី៣ក្បាលឡើងទៅ) និងប្រជាពលរដ្ឋចិញ្ចឹមទាយក ពងមានចំនួន៤៨៧ គ្រួសារដោយនៅតាមភូមិនានាមានពេទ្យសត្វភូមិដែលបានទទួលការបណ្តុះបណ្តាលជា បឋម និងវគ្គបំពាក់បំប៉នដើម្បីជួយព្យាបាលសត្វនៅក្នុងភូមិ និងជួយចាក់ថ្នាំបង្ការផ្សេងៗដល់សត្វ រួមផ្សំទីតាំង ភូមិសាស្រ្តអំណោយផលល្អ ទីធ្លាធំទូលាយសំរាប់ការចិញ្ចឹមសត្វ និងមានវត្ថុធាតុដើមក្នុងការផ្សំចំណីសត្វធ្វើឲ្យ មុខរបរបងប្អូនមានការរីកចំរើនជាលំដាប់។
 ប្រព័ន្ធធារាសាស្រ្ត: ស្រុកមានប្រព័ន្ធធារាសាស្រ្ត ១កន្លែង គឺប្រព័ន្ធធារាសាស្រ្តអាង ៣០ កញ្ញាដែលមាន លទ្ធភាពស្រោចស្រពទឹកនៅរដូវវស្សា និងប្រំាងបាន ៣៦២ ហ.ត ក្រៅពីនេះនៅមានអាងទឹកតូចៗទំនប់ស្ទាក់ ទឹកប្រព័ន្ធប្រឡាយមួយចំនួនទៀត ។
ការងារឧស្សាហកម្មរ៉ែ និងថាមពល
អំពីថាមពល: ស្ថានីយ៍ចែកចាយអគ្គិសនីពីបណ្តាញឯកជនមានចំនួន២កន្លែងតម្លៃ១៣០០រៀលក្នុងមួយ គីឡូវ៉ាតម៉ោង។ ស្ថានីយ៍ចែកចាយនេះបានគ្របដណ្តប់ស្ទើរគ្រប់ភូមិទូទាំងស្រុក។ ភូមិមួយចំនួនដែលមិនទាន់ មានអគ្គិសនីទៅ ដល់ប្រជាពលរដ្ឋបានប្រើប្រាស់អាគុយ និងមានកន្លែងបញ្ចូលអាគុយចំនួន២២កន្លែង។
អំពីសិប្បកម្ម: មានចំនួន០២មូលដ្ឋាន ក្នុងនោះ : សិប្បកម្មទឹកសុទ្ធមានចំនួន០២កន្លែង ការងារដឹកជញ្ជូនអំពី បណ្តាញគមនាគមន៍: ផ្លូវដែលឆ្លងកាត់ស្រុកមានចំនួន១ខ្សែរ ប្រវែងស៣៦ គីឡូម៉ែត្រពីទីរួមខេត្ត ដល់ព្រំ ប្រតល់ខេត្តព្រះវិហារ ក្រៅពីនេះនៅមានផ្លូវក្រាលក្រួសក្រហមនៅជនបទដែលបានសាងសង់ និង ស្តារឡើង វិញដោយមន្ទីរអភិវឌ្ឍន៍ និងគម្រោងមូលនិធិឃុំផ្លូវក្រាលគ្រួសក្រហម សរុប៧៤,៩៨១គីឡូម៉ែត្រ និងផ្លូវលំដីស សរុប៤៦,៩៩២ម៉ែត្រ ។
អំពីសេវាកម្មលើការដឹកជញ្ជូន: ស្រុកមានការរីកចម្រើននូវមុខរបរដឹកជញ្ជូន ដែលពួកគាត់បានចាប់យកមុខ របរនេះបានជួយឲ្យការធ្វើចរាចរណ៍ទំនិញ ការធ្វើដំណើររបស់ប្រជាជនឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយមាន ភាពងាយស្រួល និងឆាប់រហ័សជាងមុន។
អំពីសេវាកម្មទេសចរណ៍: ស្រុកមានកន្លែងកំសាន្ត១ កន្លែង គឺ អាងទឹក ៣០ កញ្ញា ស្ថិតនៅក្នុងឃុំដូងជា តំបន់ដែលទាក់ទាញភ្ញៀវ រួមទាំងសិស្សចូលមកកំសាន្តនៅពេលមានពិធីបុណ្យម្តងៗ។ ភោជនីយ៍ដ្ឋាន២កន្លែង អាហារតូចៗនិងមានសេវាតុបតែងសម្ផស្សព្រមទាំផលិតផប្រចាំស្រុក។
អំពីសេវាឥណទាន: ស្រុកមានសេវាឥណទានចំនួន ០៧ ស្ថាប័ន ស្មើ ០៣កន្លែង ក្នុងនោះមាន៖
១.ធនាគារអេស៊ីលីដា ២.ហត្ថាកសិករ ៣.អេអ៊ឹមខេ ៤.វិសិនហ្វាន់ ៥.និរន្ត ៦.ធនាគារភូមិ ៧.អម្រឹត ដែលធនាគារឯកជនទាំងនេះចូលមកធ្វើការប្រកួតប្រជែងលើសេវាឥណទាននិងបានបង្កើតការងារធ្វើជួនប្រជាពលរដ្ឋ។
អំពីការវិនិយោគឯកជន: ស្រុកមានក្រុមហ៊ុនដែលកំពុងវិនិយោគលើដំណាំកសិឧស្សាហកម្ម នៅឃុំមាន០៦ ក្រុមហ៊ុន (ដំណាំកៅស៊ូ)
ការងារអប់រំ
-សាលារៀនសរុប ៥០ សាលា ក្នុងនោះមត្តេយ្យសិក្សាសរុប ៤សាលា មាន៦ ថ្នាក់ មានសិស្ស ២៣៥ នាក់ ស្រី១១៧នាក់ គ្រូ០៦នាក់ ស្រី០៥នាក់។
-បឋមសិក្សាសរុប ៤២ សាលា មាន២៧ថ្នាក់ មានសិស្សសរុប ៩២២៥ នាក់ ស្រី ៤៥០៣ នាក់ គ្រូ១៧៩ នាក់ស្រី ៦៧នាក់។
-អនិវិទ្យល័យ សរុប ០៦ សាលា មាន ៣៧ ថ្នាក់ មានសិស្សសរុប ១៥៧៥ នាក់ ស្រី ៨៦៥ នាក់ គ្រូ ១២៩ នាក់ ស្រី២០ នាក់ ។
-វិទ្យាល័យសរុប ០២ សាលា មាន ០៩ ថ្នាក់ មានសិស្ស ចំនួន ៤២៨ នាក់ស្រី ១៩៦ នាក់ ។
ការងារសុខាភិបាល
នៅក្នុងស្រុកមានសេវាសុខភាពដើម្បីព្យាបាល និងសង្រ្គោះអ្នកជម្ងឺ ក្នុងនោះមានមណ្ឌលសុខភាពមានចំនួន០៣កន្លែង មានបុគ្គលិក ១៧ នាក់ ស្រី០៥នាក់ ក្នុងនោះ
– វេជ្ជបណ្ឌិតចំនួន០១នាក់ ស្រី០នាក់
– គិលានុបដ្ឋាកបឋមចំនួន០៧នាក់ ស្រី០៤នាក់
– ទន្តគិលានុបដ្ឋាកមធ្យម០៤នាក់ ស្រី០០នាក់
– ឆ្មបមធ្យមចំនួន០១នាក់ ស្រី០១នាក់
– ឆ្មបបឋមចំនួន០៤នាក់ ស្រី០៤នាក់
អំពីទឹកស្អាត និងអនាម័យ
ការប្រើប្រាស់ទឹកពីប្រភពដែលបានឆ្លងកាត់ប្រព័ន្ធធ្វើទឹកឱ្យស្អាតពុំទាន់មាននៅឡើយ ដូចនេះប្រជាជនប្រើប្រាស់ទឹកពីប្រភព ៖
១.ទឹកអណ្តូងស្នប់ និងអណ្តូងចំរុះ ចំនួន៤,៧១៥ គ្រួសារ (៤៣.៧២%)
២.ទឹកអណ្តូងជីកមានការការពារចំនួន ២,៣០២គ្រួសារ (២១,៣៥%)
៣.ទឹកអណ្តូងជីកមិនមានការការពារចំនួន ៣,៥១៥ គ្រួសារ (៣២.៥៩%)ដែលជាទឹកគ្មានសុវត្ថិភាព ។ចំពោះគ្រួសារមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនចំនួន ៣,៩៩១ គ្រួសារ (៣៧.០១%) ។
ស្ថានភាពយេនឌ័រ
ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការលើកកម្ពស់សិទ្ធិនារីនាពេល បច្ចុប្បន្ននេះក្នុងស័យការងារក្នុងភាពជាអ្នកដឹកនាំតាមទិន្នន័យការិយាល័យកិច្ចការនារីស្រុកក្នុងនោះរួមមាន៖
-ក្រុមប្រឹក្សាស្រុកនារីចំនួន២នាក់
-គណៈអភិបាលស្រុកជានារីចំនួន១នាក់
-ថ្នាក់ដឹកនាំការិយាល័យចំណុះសាលាស្រុកមាននារីចំនួន១នាក់
-ក្រុមប្រឹក្សាឃុំមានចំនួ៤៥នាក់ មាននារីចំនួន០៥នាក់ (អនុប្រធានភូមិ៦នាក់ និងសមាជិកភូមិចំនួន៣៩នាក់) ជាទូទៅ ស្រ្តីត្រូវបានសង្គមទាំងមូលលើកកម្ពស់ទាំងស្មារតី និងបច្ចេកទេសជំនាញវិជ្ជាជីវៈផ្សេងៗជាច្រើន។ រាល់សកម្មភាពទាំងអស់ដែលអនុវត្តទាំងរាជរដ្ឋាភិបាល និងអង្គការជាតិ អន្តរជាតិ តម្រូវឲ្យមាននារីចូលរួមជានិច្ច។
ស្ថានភាពនៃភាពក្រីក្រ
ស្រុកប្រាសាទបល្ល័ង្កជាស្រុកមួយដែលបានអនុវត្តទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងស្រុក ការអនុវត្តយុទ្ធសាស្រ្តនេះត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជាក់ស្តែងបើពិនិត្យតាមសូចនាករវឌ្ឍនភាព ក្នុងការអនុវត្តគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាឃើញថានៅឆ្នាំ២០០៩ អត្រាភាពក្រីក្រក្នុងស្រុកមានចំនួន ៤១.៥% ឆ្នាំ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកនៅត្រឹម ២៤.៦៥ %។
ស្ថានភាពសាសនា
មានវត្តចំនួន ១៨ វត្ត និង អាស្រមចំនួន ៣ ព្រះសង្ឃសរុបចំនួន ២០៤អង្គ (ភិក្ខុចំនួន៣៦អង្គ សាមណេរ ចំនួន១៦៨អង្គ) អាចារ្យវត្តចំនួន៦១នាក់ គណៈកម្មការវត្តចំនួន ១៩០នាក់ សីលវ័ន្ត ៥៦២នាក់ សីលវតី ១១៧០នាក់។
• សាលាធម្មវិន័យមាន១០សាលា មាន១០ បន្ទប់ សមណសិស្សចំនួន១២០អង្គ (ព្រះសង្ឈនិងគ្រហស្ថ) ។
• មានសាលាពុទ្ធិកបឋមចំនួន០៣សាលា មាន ០៣បន្ទប់ សមណសិស្សចំនួន ៣៤អង្គ ។
ស្នាក់ការគ្រិះសាសនាចំនួន២ និងមានបរិស័ទ(ឫុបរិសទ្យ)ចំនួន២០០នាក់ ស្រី ១១០ នាក់ ។
ស្ថានភាពអន្តោប្រវេសន៍ និងបម្លាស់ទី
ឆ្នាំ២០១៩ បានបង្ហាញឲ្យឃើញថាការធ្វើចំណាកស្រុករបស់ប្រជាជន ដើម្បីចេញទៅប្រកបមុខ របរផ្សេងៗ មានចំនួនសរុប ៥,៥២៤នាក់ ស្រី ២៥១៤នាក់ ក្នុងនោះមាន៖
•មនុស្សអាយុ១៨ឆ្នាំឡើងចេញទៅរកការងារធ្វើ(ចំណាកស្រុកក្នុងប្រទេស)ចំនួន២៥៩៣នាក់ស្រី១៣១០នាក់។
•មនុស្សអាយុ១៨ឆ្នាំឡើងចេញទៅរកការងារធ្វើ(ចំណាកស្រុកក្រៅប្រទេស)ចំនួន២៩៣១នាក់ស្រី១២០៤នាក់
។ការលើកម្ពស់សិទ្ធិកុមារនៅក្នុងស្រុកក៏ដូចជាស្រុកនានាទូទាំងខេត្តដែរ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និង ដោយមានកិច្ចសហការជាមួយអង្គការយូនីសេហ្វ អង្គការទស្សនៈពិភពលោក កុមារត្រូវបានលើកកម្ពស់។ កុមារត្រូវបាន ការពារ និងមានឱកាសចូលរៀនចាប់ពីមតេ្តយ្យសិក្សាឡើងទៅ ។
ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន
ភូមិបាល: ស្ថានភាពបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយធ្វើកំណែទម្រង់លើវិស័យដីធ្លី ហើយបានបង្កើតនូវយន្តការគោលនយោបាយកំណែទម្រង់វិស័យរដ្ឋបាលដីធ្លីតាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ហើយថ្មីៗ នេះ ទៀតការចុះបញ្ជីតាមយន្តការ ថ្មីមួយទៀតគឺចុះបញ្ជីតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១ ប.ប បានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាជនជា ច្រើនគ្រួសារផងដែរ។ ជាមួយគ្នានេះផងដែរយើងសង្កេត ឃើញថា បញ្ហាដីធ្លីជាបញ្ហាមួយដែលកំពុងជួបប្រទះ ដូចជាការរំលោភការកាន់កាប់ពុំសមស្រមតាមនីតិវិធីច្បាប់ ដែលជាមូលហេតុធ្វើឲ្យមានផលប៉ះពាល់ និងមាន លក្ខណៈស្មុគស្មាញក្នុងការចុះបញ្ជីដីធ្លី ។
បរិស្ថាន: ស្រុកសំបូរទៅដោយធនធានធម្មជាតិជាច្រើន ដូចជាព្រៃឈើ ស្ទឹង បឹង តំបន់ដីសើម អូរ វាលស្មៅ ធនធានព្រៃឈើ: នៅក្នុងស្រុកប្រាសាទបល្ល័ង្កធនធានព្រៃឈើពុំសូវមាននៅសេសសល់ឡើយ ជាក់ស្តែង ប្រជាពលរដ្ឋបានកាប់ឆ្ការព្រៃដើម្បីយកដីបង្កបង្កើនផលអស់ហើយ ។
វិស័យជលផល: វិស័យជលផលជាវិស័យមួយដើរតួសំខាន់សំរាប់សេដ្ឋកិច្ចសង្គម និងយើងទាំងអស់គ្នាទទួល ស្គាល់ថាធនធាន ជលផលមានសារៈសំខាន់សំរាប់ជាអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ត្រីជា អាហារចាំបាច់លើសពីតម្រូវការសាច់សត្វផ្សេងៗសំរាប់ប្រជាជនយើងហើយត្រីជាប្រភេទអាហារដែលរកបានងាយនៅគ្រប់ទីកន្លែងដូចជានៅតាម ស្ទឹង បឹង ព្រែក អូរ ប្រឡាយ និងនៅតាមវាលស្រែជាដើម។ ដោយសារកំ ណើនប្រជាពលរដ្ឋចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យតម្រូវការធនធានជលផលក៏មានការកើនឡើងដែរ។សហគមន៍នេសាទទូទាំងស្រុកមានចំនួន១សហគមន៍គ្រប់គ្រងលើផ្ទៃដីសរុប២ហ.ត ស្រះចិញ្ចឹមត្រីមាន ចំនួន ៥៦ស្រះនិងស្រះសហគមន៍ចំនួន៤។ ស្ថានភាពនៃការគ្រប់គ្រប់គ្រោះមហន្តរាយ និងកាប្រែប្រួលអាកាសធាតុ។
គ្រោះមហន្តរាយ: មានយន្តការជាច្រើនក្នុងការគ្រប់គ្រងការងារគ្រោះមហន្តរាយ ដូចជា:គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក ឃុំ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយភូមិ។ ការងារដោះស្រាយគ្រោះ មហន្តរាយដោយអនុសាខាកាកបាទក្រហមស្រុក។
ការប្រែប្រួលអាកាសធាតុ: បានផ្សព្វផ្សាយទូលាយអំពីច្បាប់ព្រៃឈើគ្រប់គ្រងណែនាំអំពីជំនាញ និងផលប៉ះ ពាល់អំពីការធ្វើអាជីវកម្មរ៉ែ ថ្ម គ្រួស ខ្សាច់ ដល់អាជីវករទាំងឡាយ ដែលមានមូលដ្ឋាននៅក្នុងស្រុក។
៨.៤ សក្តានុពល
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កបានសម្រេចនូវលទ្ធផល សម្មិផលនានាដូចជា៖
-ពង្រឹងការងាររដ្ឋបាល
-ជំរុញការប្រើប្រាស់បច្ចេកវិទ្យាពត័មានវិទ្យា
-កំណត់តួនាទីភារកិច្ច និងការទទួលខិសត្រូវ របស់មន្រ្តីច្បាស់លាស់
-កែសម្រួលការទទួលយកពត័មាន
-កាត់បន្ថយការិយាធិប្បតេយ្យ
-ពង្រឹងសមត្ថភាពមន្រ្តីតាមជំនាញ និងអភិវឌ្ឍាធនធានមនុស្ស
-ទទួលស្គាល់ និងផ្តល់តម្លៃដល់មន្រ្តីដែលបានបំពេញការងារបានល្អ
-សាងសង និងជួសជុលកន្លែងធ្វើការងារឱ្យបានសមរម្យ និងបំពាក់សម្ភារៈ
-សាងសង និងកែលម្អសាលប្រជុំនិងបំពាក់សម្ភារៈ
-សាងសងអគារមុខការ ។
៨.៥ បញ្ហាប្រឈម
-កង្វះក្របខ័ណ្ឌមន្រ្តី និងមន្ត្រីមានជំនាញបម្រើឲ្យការងារ
៩. អំពីថវិការបស់អង្គភាពប្រចំាឆ្នាំ
-រដ្ឋបាលស្រុកបានទទួលថវិកាពីថ្នាក់ជាតិមានចំនួន ១០៣២,៧៧០,០០០៛ សម្រាប់ឆ្នាំ២០១៩ ខ្ទង់ថវិកានេះស្រុកបានអនុវត្តទៅក្នុង ជំពូក គណនី អនុណនី ដែលបានបែងចែកនៅក្នុងសៀវភៅថវិការបស់ស្រុក ។
១០.អសយដ្ឋាន និងលេខទំនាក់ទំនង
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្កស្ថិតនៅ ភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លេខទូរស័ព្ទទំនាក់ទំនង៖
អភិបាលស្រុក ៖ ០១២ ២២៨ ២៦៨
នាយករដ្ឋបាលស្រុក៖ ០៩២ ៤៣៥ ៦២៤