ស្រុកសណ្តាន់

និម្មិតសញ្ញាតំណាងរដ្ឋបាលស្រុកសណ្ដាន់
បរិបទរបស់ស្រុកសណ្ដាន់
រចនាសម័្ពន្ធរដ្ឋបាល  និងផែនទី
ស្រុកសណ្ដាន់   ជាស្រុកមួយរបស់ខេត្ដកំពង់ធំ    ស្ថិតនៅឆ្ងាយជាងគេ និងតាមបណ្ដោយផ្លូវលំក្រាលកៅស៊ូ ដែលមានចម្ងាយ​ពី​ទីរួមខេត្តកំពង់ធំ ៨៧ គ.ម​  មានឃុំចំនួន ៩ ឃុំ និង ភូមិចំនួន ៨៤ភូមិ ​ ។

ផែនទីស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ភូមិសាស្ត្រ

ស្រុកសណ្ដាន់ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបីនៃខេត្តកំពង់ធំ ហើយមានចម្ងាយ៨៧គីឡូម៉ែត្រពីទីរួមខេត្ត មានព្រំប្រទល់ខាងកើតជាប់នឹងស្រុកសំបូរ ខេត្តក្រចេះ ខាងលិចជាប់ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង ខាងជើងជាប់នឹងស្រុករវាង  ខេត្តព្រះវិហារ  និងខាងត្បូងជាប់ស្រុកប្រសាទសំបូរ  ស្រុកសន្ទុក  ។ផ្ទៃដីសរុបមានចំនួន ៣.១២៤គ.ម២ យោងតាមឯកសារស្ថានភាពស្រុកឆ្នាំ២០១៦ ផ្ទៃដីដាំស្រូវមានចំនួន ១០.៦៨០ ហ.ត។ កសិករភាគច្រើនបានចាប់អារម្មណ៍ ខ្ពស់ជាងមុន ចំពោះកម្មវិធី បង្កើនផលិតភាពកសិកម្ម។

ប្រជាសាស្រ្ត

ស្រុកចែកជា ៩ឃុំ  ស្មើ ៨៤ភូមិ  មានប្រជាជនសរុប ៥៨.០៣៦ នាក់  ស្រី ២៩.៨៧០ នាក់។ អាយុ១៨ឆ្នាំឡើង  ៣២.៨៦៦នាក់  ស្រី  ១៨.០៩៤នាក់  គ្រួសារសរុប ១៣.០៩២ គ្រួសារ និងខ្នងផ្ទះមានចំនួន ៩.៨៣៧ខ្នង ។ស្រុកមានប្រជាជនអាយុ ១៨ឆ្នាំឡើងប្រមាណ ៩៤.៣០ % ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ក្រៅពីវិស័យកសិកម្មដែលជាស្នូលនឹងជាចម្បងក៏មានវិស័យផ្សេងៗទៀតដូចជាសិប្បកម្ម០.១៥%  និងមានមុខរបរសេវាកម្ម ៤.៨២% ។

ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

ក.ការងារសន្តិសុខ ៖

ទូទៅសភាពការណ៍សន្តិសុខក្នុងភូមិសាស្រ្តស្រុកមានលក្ខណៈល្អប្រសើរ ធ្វើឲ្យសកម្មភាព​សេដ្ឋកិច្ច​​សង្គមមានការអភិវឌ្ឍន៍។  កំលាំងនគរបាលគ្រប់ថ្នាក់បានយកចិត្ត​ទុកដាក់​លើក​កម្ពស់ស្មារតីប្រុងប្រយ័ត្នគ្រប់គ្រងសភាពការណ៍សន្តិសុខរួមក្នុងភូមិសាស្រ្តទាំងសន្តិសុខ​មូលដ្ឋាន​​​និងកិច្ចការពារ​ការចាត់តាំងប្រារព្ធពិធីរបស់ស្រុក បណ្តាឥស្សរជនជាតិអន្តរជាតិសំខាន់ៗ ឲ្យបានដំណើរការទៅប្រកប ដោយសុវត្ថិភាព។

ខ.ការបង្ការទប់ស្កាត់ភេរវកម្ម ៖

អនុវត្តតាមគោលការណែនាំរបស់ស្នងការនគបាលខេត្ត អធិការនគបាលស្រុកបានកសាងផែនការជាក់​ស្តែង​ដើម្បី ទប់ស្កាត់អំពើល្មើសផ្សេងៗក្នុងភូមិសាស្រ្តស្រុក ក្នុងនោះបានគ្រប់គ្រង​មុខសញ្ញា​គ្រប់ប្រភេទ និង​កសាង​បណ្តាញ​ព័ត៌មាន​មូលដ្ឋាន សំដៅបំរើការងារទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។

គ.កាងារអន្តោប្រវេស្តន៍ ៖

បានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល ដល់មូលដ្ឋាន ស្ថាប័ន សិប្បកម្ម ក្រុមហ៊ុន​វិនិយោគ ម្ចាស់អាជីវកម្មដែលមានមូលដ្ឋានក្នុងស្រុកសំដៅពង្រឹងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍​ដែល​បានចេញចូលស្នាក់នៅក្នុងភូមិសាស្រ្តស្រុក។ ជាក់ស្តែងតាមរយៈជំរឿនជនបរទេស​ឆ្នាំ២០១៤មាន៖

-មានជនបរទេសបែបអន្តោប្រវេស្តន៍(វៀតណាម)ចំនួន ២៩ នាក់ ស្រី០២ នាក់ របស់ក្រុមហ៊ុន( C R C K)។

 ឃ.បទល្មើសនានា ៖

 នៅឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៩លើក ប្រៀបធៀប ឆ្នាំ២០១៥ ថយចុះ ២៥% ក្នុងនោះមាន៖
-បទឧក្រិដ្ឋកើតឡើងចំនួន៥លើក​​ ,ប្រៀបធៀបនិងឆ្នាំ២០១៦កើនឡើង ៤លើក(អំពើល្មើសសេពសន្ថវៈ)
-បទមជ្ឈឹមកើតមានឡើងចំនួន ៤លើក ប្រៀបធៀបនិងឆ្នាំ២០១៦ កើនឡើង ១លើក
-គ្រោះថ្នាក់ផ្សេងៗ អត្តឃាដចំនួន ១៣លើក ។

ង.គ្រឿងញៀន៖
នៅក្នុងទូទាំងស្រុក គ្មានសកម្មភាពគ្រឿងញៀន

 ច.គ្រោះថ្នាក់ចរាចរ ៖ 

នៅក្នុងឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរមានចំនួន ៥ លើក ប្រៀបធៀប ឆ្នាំមុនមានការកើនឡើងចំនួន ១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៥ នាក់ របួស ៨ នាក់ ខូចរថយន្ត ២ គ្រឿង ម៉ូតូ៧ គ្រឿង ។

ការងារសេដ្ឋកិច្ច

ក).អំពីផ្សារ  ៖​  នៅក្នុងស្រុកមានផ្សារចំនួន ៦ ដែលមានសកម្មភាពធ្វើចរាចណ៍ទំនិញទៅមកគឺ:
-ផ្សារសណ្ដាន់ មានទីតាំងស្ថិតនៅក្នុងភូមិបាជ័យ             ឃុំសណ្ដាន់
-ផ្សារមានជ័យ មានទីតាំងស្ថិតនៅភូមិរនាម                    ឃុំមានជ័យ
-ផ្សារឈើទាល         មានទីតាំងនៅភូមិឈើទាល           ឃុំឈើទាល
-ផ្សារ៩៩                 មានទីតាំងស្ថិតនៅភូមិអូរពកសាមគ្គី          ឃុំមានរិទ្ធ
-ផ្សារលើ                 មានទីតាំងស្ថិតនៅភូមិខោស                   ឃុំទំរីង
-ផ្សារ ៧មករា           មានទីតាំងស្ថិតនៅភូមិខោស                   ឃុំទំរីង  ក្រៅពីនេះក៏មានផ្សារតិចតួច ដែលមានលក្ខណៈជាតូប លក់ដូរនៅតាមបណ្តាភូមិ-ឃុំនានាផងដែល ។

ខ).ផ្នែកកសិកម្ម  ៖

ដំណាំកសិកម្ម ឧស្សាហកម្ម និងដំណាំរួមផ្សំ  ៖

ដំណាំកសិ-ឧស្សាហកម្ម មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបាន​ពង្រីកវិសាលភាពនៃគម្របបៃតង ឡើងវិញនៅក្នុង តំបន់ព្រៃរេចរិល ដែលជួយកាត់បន្ថយដល់ការប្រែ​ប្រួលអាកាសធាតុ។ បច្ចុប្បន្នមាន១០ក្រុមហ៊ុនកំពុងវិនិយោគលើដំណាំកសិ-ឧស្សាហកម្មរយៈពេលយូរលើផ្ទៃដីសរុប ២០៥០០ ហត។ កៅស៊ូដែលដាំដុះរួចហើយមានចំនួន ១៤,៥០០ ហត កៅស៊ូជាលក្ខណៈគ្រួសារមានចំនួន ៣៥.៨៥ហត ។

  • ក្រៅពីនេះមានស្វាយចន្ទីចំនួន ៥៣.៤៧ ហត, អាកាស្យា​ចំនួន ២០ ហត, និងដំណាំឧស្សាហកម្មរយៈពេលខ្លី ដូចជាសណ្តែក​សៀងចំនួន ១០០៧ហត,ដំឡូងមី១២.៣២៦.ហត ពោតចំនួន ២៧​​ ​ហត និងដំណាំរួមផ្សំ ៤៧ ហ.តក្រុមហ៊ុនជាសម្បទានិកដីសេដ្ឋកិច្ចនិងកសិដ្ឋានខ្នាតធំមួយចំនួនបានផ្តល់ភាពជាដៃគូដល់កសិករ​ម្ចាស់ដី​តូចតាច ដោយផ្តល់ការងារ ចែករំលែកបច្ចេកទេស ផ្តល់ពូជ និងការប្រមូលទិញកសិផលពីប្រជាជន ។
  • ឃុំទំរីងតំបន់ដីក្រហមដែលជាកន្លែងដាំដុះផលដំណាំ ល្អដាច់គេក្នុងខេត្តកំពង់ធំ យើងនេះ ក្នុងវិស័យកសិកម្ម ។

.ការចិញ្ចឹមសត្វ

  • គ្រួសារចិញ្ចឹមគោ ៣៩៣១ គ្រួសារ(៣៤.៩២%) ចំនួនគោសរុប ១៣.៤៦១   ក្បាល
  • គ្រួសារចិញ្ចឹមក្របី ១៤៣ គ្រួសារ (៣៤.៤៦%) ចំនួនក្របីសរុប ៥,៤៤១ ក្បាល
  • គ្រួសារចិញ្ចឹមជ្រូក ៣៤៩ គ្រួសារ (១៤.៧២%) ចំនួនជ្រូកសរុប ៧៨.៥៧ក្បាល
  • គ្រួសារចិញ្ចឹមមាន់ ៧៤៧គ្រួសារ(១៧.៣៧%) ចំនួនមាន់សរុប ៥៨,១៨៥ក្បាល

ក្រៅពីនេះប្រជាជនយើងមានចិញ្ចឹមទាយកសាច់ ទាយកពង។ នៅតាមភូមិភាគច្រើនមានពេទ្យសត្វភូមិ ដែល បានទទួលការបណ្តុះបណ្តាលជាបឋម ដើម្បីផ្តល់ប្រឹក្សា​ដល់ប្រជាជន ជួយចាក់ថ្នាំបង្ការនិង ជួយព្យាបាលជម្ងឺសត្វ ។

ជាងជួសជុល: នៅទូទាំងស្រុកមានជាងជួសជុលរថយន្តចំនួន ៣៣ កន្លែង ស្មើ ៣៣ គ្រួសារជាងជួសជុលម៉ូតូ និងកង់ចំនួន ១២៦កន្លែង  មានចំនួនមនុស្សបំរើការងារ ១៧៤ នាក់  ស្រី ៥៨នាក់។

ប្រព័ន្ធធារាសាស្រ្ត :   

ក្នុងស្រុកមានប្រព័ន្ឋធារាសាស្រ្ត​ចំនួន៤គឺ ១.ទំនប់ស្ទាក់ទឹកអូរមៀន ២.អូរទក់ ៣.អាងទឹកអូរក្រញ៉ាក ៤.អូរក្រហមករ អូរក្រហមករ ដែលអាចស្រោចស្រពដីស្រែសរុបផ្ទៃដី ២០៩២ ប្រាំង ៥០វស្សា ២០៤២។ ប្រពន្ធធារាសាស្ត្រអាងទឹកអូរក្រញ៉ាក មាន​លទ្ឋភាពស្រោចស្រព ៧៧១ ហត នៅរដូវវស្សា និងរដូវប្រាំង   ប្រាំង ៤៦ វស្សា៧២៥ ។ ធារាសាស្ត្រអាងទឹកអូរទក់ មាន​លទ្ឋភាពស្រោចស្រព ៣៨១៦ហត នៅរដូវវស្សា និងរដូវប្រាំង ប្រាំង ៣០០ហត ស្រូវវស្សា ២៥១៦ហតធារាសាស្ត្រទំនប់ស្ទាក់ទឹកអូរមៀនមាន​លទ្ឋភាពស្រោច ស្រព ១១០១ ហត នៅរដូវវស្សានិងដូវប្រាំង ប្រាំង ៣៨ វស្សា ១០៧១(បច្ចុប្បន្ន ត្រូវបានដាក់អោយប្រើប្រាស់ ជាស្ថាពរក្រោយពីបាន ជួសជុលរួចរាល់)។

ក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗ ទាំង៣ នេះ នៅមានអាងទឹកតូចៗ ទំនប់ស្ទាក់ទឹក ប្រព័ន្ធប្រឡាយ និងសំណង់​សិល្បការជាច្រើនសើ្ទគ្រប់ឃុំ ។

ការងារឧស្សាហកម្មរ៉ែ  និងថាមពល

អំពីថាមពល:

ស្ថានីយ៍អគ្គិសនីឯកជនមានចំនួន ៥ អានុភាពតម្លើងមានចាប់ពី ៧៥ដល់២០០ KWA មាននៅឃុំមានជ័យ មានរិទ្ធ ទំរីង សណ្តាន់ និងឃុំឈើទាល។ ថ្លៃលក់ពី ២,០០០៛ ទៅ ៣.២៥០៛ ក្នុង ១ KW/h។ ចំនួននាឡិកាស្ទង់​ដែលបានដាក់ប្រើមាន ១៥៧៨ គ្រឿង ចំនួនផ្ទះមានបណ្ដាញ អគ្គីសនីចំនួន ២៧៣០ ផ្ទះ។ ស្ថានីយ៍អគ្គិសនីទាំងនេះ ស្ថិតនៅតាមទីប្រជុំជនសំខាន់ៗប៉ុណ្ណោះ។ ចំណែកនៅតាមភូមិក្នុងតំបន់ជនបទ ដែល មិនទាន់មានបណ្តាញអគ្គិសនីគ្រប់គ្រាន់ប្រជាជនយើងភាគច្រើនបានប្រើប្រាស់អាគុយនិងសូឡា(ពន្លឺព្រះអាទិត្យ) ដែលទូទាំងស្រុកមានកន្លែងសាក​អាគុយសរុបចំនួន៥កន្លែងចំនួនផ្ទះប្រើអាគុយសំរាប់បំភ្លឺចំនួន៥០ទៅ១០០ផ្ទះ។ ដោយបណ្តាញអគ្គិសនីមិនអាចបំរើសេចក្តីត្រូវការបានគ្រប់ទីកន្លែងប្រជាជដែលមានលទ្ធភាពទិញឧបករណ៍អគ្គិសនីប្រើ ដោយពន្លឺព្រះអាទិត្យមានចំនួន១៥១៦ផ្ទះ។ ផលិតកម្មភាគច្រើនប្រើប្រាស់ថាមពលប្រេងឥន្ធនៈនិងមានប្រើប្រាស់អុស។

អំពីសិប្បកម្ម

 ស្ថិតិរោងចក្រ និងសិប្បកម្មក្នុងស្រុក

  • រោងចក្រកែច្នៃកៅស៊ូក្រែបមាន   ២ មូលដ្ឋាន
  • សិប្បកម្មកែច្នៃជីជ័រកៅស៊ូស្ងួត ១  មូលដ្ឋាន
  • សិប្បកម្មផលិតទឹកកកដើម   ១  មូលដ្ឋាន
  • សហគ្រាសផលិតទឹកបរិសុទ្ធដប  ៣ មូលដ្ឋាន
  • ស្ថានីយ៍ទឹកស្អាត ១កន្លែងកំពុងដំណើរការ ផ្ដល់អតិថិជនកំពុងប្រើប្រាស់ចំនួន ៣៤២គ្រួសារ តាមផែនការមន្ទីដាក់ចុះនៅថ្ងៃទី០១/០១/២០១៦ ភូមិជាប់ថ្នល់ក្រាលកៅស៊ូក្នុងឃុំឈើទាលត្រូវ

មានទឹកស្អាតប្រើប្រាស់ ។

អំពីផ្នែកធនធានរ៉ែ :

  • អាជីវកម្មខ្សាច់មាន ២ កន្លែងស្ថិតនៅក្នុងឃុំសណ្តាន់
  • ក្រុមហ៊ុន​កំពុង​ស្រាវជ្រាវរ៉ែលោហៈនៅក្នុងភូមិសាស្ត្រភ្នំជី ឃុំសុចិត្រ និងឃុំមានរិទ្ធ ។

ការងារដឹកជញ្ជូន

អំពីបណ្តាញគមនាគមន៍ :  

 ផ្លូវដែលឆ្លងកាត់ស្រុក មានចំនួន ២ខ្សែ

១. ផ្លូវពីព្រំប្រទល់ស្រុកប្រាសាទសំបូរកាត់តាម ឃុំមានជ័យ ឃុំសណ្តាន់ ឃុំមានរិទ្ធនិងឃុំទំរីង ប្រវែង៨៥ គ.ម
២. ផ្លូវពីព្រំប្រទល់ស្រុកប្រាសាទសំបូរកាត់តាម ឃុំក្លែង ឃុំឈើទាល ដល់ឃុំសណ្តាន់ ប្រវែង ១៨ គ.ម  ក្រៅពីនេះនៅមានផ្លូវក្រាលក្រួសក្រហមនៅជនបទដែលបានសាងសង់ និង ស្តារឡើងវិញដោយមន្ទីរ​អភិវឌ្ឍន៍ ដោយឡែក ប្រព័ន្ធធារាសាស្ត្រភាគច្រើនបានជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនរបស់ប្រជាជន និងផ្លូវសាងសង់ដោយមូលនិធិឃុំជាច្រើនទៀត។
អំពីសេវាកម្មលើការដឹកជញ្ជូន
      ដោយសារការរីកចម្រើននៃប្រព័ន្ធផ្លូវគមនាគមន៍ ការប្រកបមុខរបរដឹកជញ្ជូនក៏បានរីកចម្រើនគួរកត់សម្គាល់ បច្ចុប្បន្នមាន ៩៩ គ្រួសារ បានប្រកបមុខរបរនេះ ដែលជួយឲ្យចរាចរណ៍ទំនិញ ការធ្វើដំណើរ រួមទាំងទំនាក់ទំនង ប្រៃសណីយ៍ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន ដោយជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង ដូចនេះពួកគេមាន លទ្ធភាពទិញសម្ភារៈទំនើបៗប្រើប្រាស់ដូចជា៖

  • ទោចក្រយានយន្ត ១៣.០២៨ គ្រឿង
  • រថយន្តប្រើប្រាស់ក្នុងគ្រួសារ ១២៧ គ្រឿង
  • រថយន្តដឹកអ្នកដំណើរ ៣៣ គ្រឿង
  • រថយន្តដឹកទំនិញ ៨១ គ្រឿង
  • រថយន្តកែរច្នៃក្នុងស្រុក ៧៦ គ្រឿង
    អំពីសេវាពាណិជ្ជកម្ម   :  ប្រជាជនអាយុ១៨ឆ្នាំឡើងចំនួន១១៧៣នាក់(១២,៩១%) បានប្រកប មុខរបរ​ ក្នុង​សេវាកម្មនេះ។​ស្រុកមានផ្សារលក់ដូរពេញ១ថ្ងៃមានចំនួន៤កន្លែងចំនួនទីតាំងផ្សារខ្នាតតូច ផ្សារលក់១ព្រឹក ឬល្ងាច ចំនួន៤កន្លែង សម្រាប់ ប្រជាជនលក់ដូរ។ ក្រៅពីនេះ ឃុំ ភូមិមួយចំនួនបានរៀបចំផ្សារតូចៗជូនប្រជាជនលក់ដូរ ។ ឃុំភាគច្រើនមាន កន្លែង លក់ដូរនៅលើចំណីផ្លូវ ឬនៅតាមផ្ទះប្រជាជន។ កសិផលសំខាន់ៗ ត្រូវបានឈ្មួញកណ្តាលចូលទិញដល់គោលដៅ។ ទំនិញមួយចំនួនត្រូវបានឈ្មួញដឹកជញ្ជូន យកទៅលក់ដូរដល់ជនបទ ។

អំពីសេវាកម្មទេសចរណ៍:  (ពុំទាន់មាន)
អំពីសេវាឥណទាន :
នៅក្នុងស្រុកមានសេវាកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ៦ ក្នុងនោះមាន ៖

ក-គ្រឹះស្ថានធនាគារចំនួន ០១ ៖ ធនាគារអេស៊ីលីដាភីអិលស៊ី មានសាខាចំនួន ២កន្លែង ​ការិយាល័យ​ស្ថិតនៅឃុំ សណ្តាន់ និងឃុំទំរីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥ក្នុងនោះមាន៖
១.អេអឹមខេ
២.វិសិនហ្វាន់
៣.ប្រាសាក់
៤.ហត្ថាកសិករ
៥.អម្រិត
៦.LOLC ( អិល.អូ.អិល.ស៊ី )

ចំនួនអ្នកខ្ចីលុយពីមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួន២,៩៧៥នាក់ក្នុងឆ្នាំ២០១៥ដើម្បី ប្រកបអាជីវកម្មផ្សេងៗក្នុងគ្រួសារ។
អំពីការវិនិយោគឯកជន :    

  • មានក្រុមហ៊ុនមួយកំពុងសិក្សាស្រាវជ្រាវរុករករ៉ែនៅតំបន់ភ្នំជី ។
  • មានក្រុមហ៊ុន ដែលកំពុងវិនិយោគលើដំណាំកសិ-ឧស្សាហកម្ម(កៅស៊ូ)នៅ ឃុំទំរីង, ឃុំក្លែង, ឃុំដងកាំបិត , ឃុំសណ្តាន់ ,ឃុំងន ,ឃុំមានជ័យ ដែលស្ថិតលើផ្ទៃដីសរុប: ៣២.៣៧០ ហិចតា ។

ការងារអប់រំ

បុគ្គលិកអប់រំមានចំនួន៤១៧នាក់ (ស្រី១៥៦ នាក់) ដែលក្នុងនោះ ៖
១-បុគ្គលិកមត្តេយ្យសិក្សា សរុប  ១៨នាក់    ស្រី     ១៨នាក់
២-បុគ្គលិកបឋមសិក្សា     សរុប  ២៦១ នាក់     ស្រី     ១១១  នាក់
៣-បុគ្គលិកអនុវិទ្យាល័យ  សរុប  ៨៤    នាក់    ស្រី     ២៤     នាក់
៤-បុគ្គលិកវិទ្យាល័យ       សរុប  ៤០    នាក់    ស្រី     ១២     នាក់
+សាលារៀន សរុប ៦០  សាលា ក្នុងនោះ

១-មត្តេយ្យសិក្សា(កន្លែងបឋម)សរុប ៣៦ សាលា មាន ៣២ ថ្នាក់
២-បឋមសិក្សា                សរុប ៥៣  សាលា    មាន ៣០៤ ថ្នាក់
៣-អនុវិទ្យាល័យ             សរុប ៨     សាលា    មាន ៣៤    ថ្នាក់
៤-វិទ្យាល័យ                  សរុប ១     សាលា    មាន ១៩    ថ្នាក់

+សិស្ស សរុប ១១,០៣៣ នាក់ (ស្រី ៥,៥៨៥  នាក់) ក្នុងនោះ

១-សិស្សមត្តេយ្យសិក្សា    សរុប  ៧៤៦    នាក់ ស្រី ៣៦៣   នាក់
២-សិស្សបឋមសិក្សា       សរុប  ៨២២៨  នាក់ ស្រី ៤១៥២ នាក់
៣-សិស្សអនុវិទ្យាល័យ    សរុប  ១១៨៤  នាក់  ស្រី ៦២៩    នាក់
៤-សិស្សវិទ្យាល័យ           សរុប  ៧៧៥   នាក់  ស្រី ៤៤១    នាក់

ការងារសុខាភិបាល

នៅក្នុងស្រុក មានបណ្តាញសេវាសុខភាពជាច្រើនមានទាំងរដ្ឋ និងឯកជនដើម្បីពិនិត្យព្យាបាលអ្នកជំងឺ ៖

ក.មណ្ឌលសុខភាព មានចំនួន ៣ កន្លែង
ខ.គ្រូពេទ្យ
      ១.មានវេជ្ជបណ្ឌិត                   ចំនួន ០១ នាក់         ស្រី ០០ នាក់
២.គ្រូពេទ្យមធ្យម          ចំនួន ០១ នាក់         ស្រី ០០ នាក់
៣.គិលានុប្បដ្ឋាយិការបឋម      ចំនួន ២១ នាក់         ស្រី ០៥ នាក់
៤.ឆ្មបមធ្យម                ចំនួន ០៥ នាក់         ស្រី ០៥ នាក់
៥.ឆ្មបបឋម                           ចំនួន ១១ នាក់         ស្រី ១១ នាក់

អំពីទឹកស្អាត និងអនាម័យ
   ការប្រើប្រាស់ទឹកពីប្រភពដែលបានឆ្លងកាត់ប្រព័ន្ធធ្វើទឹកអោយស្អាតពុំទាន់មាននៅឡើយ ដូចនេះប្រជាជន ប្រើប្រាស់ទឹកពីប្រភពអណ្តូងស្នប់និងអណ្តូងចំរុះ ចំនួន ៦៨.២២គ្រួសារ (៤៣.១២%) ចំនួនគ្រួសារប្រើប្រាស់ទឹក អណ្តូងជីកមានការការពារចំនួន២០១៩គ្រួសារ(២៥.១៥%)ចំនួនគ្រួសារប្រើប្រាស់ទឹកអណ្តូងជីកមិនមានការការពារ ចំនួន២៩.៤២(៣០.០៦%)ក្រៅពីនេះប្រើប្រាស់ទឹកស្រះ ត្រពាំង បឹង អូរ ស្ទឹង ដែលជាទឹកគ្មានសុវត្ថិភាពមានចំនួន២៣៧គ្រួសារ(៩,១១%)ចំនួនគ្រួសារដែលនិយមប្រើប្រាស់ឧបកណ៍ចំរោះទឹក និង ទឹកដាំពុះសំរាប់ទទួលទាន ២៨៧៨គ្រួសារ (៤៧,៦៦%)។  គ្រួសារមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន៥៩០៣គ្រួសារ(៤៤.២២%)

ស្ថានភាពយេនឌ័រ

អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់សិទ្ធិនារី នាពេលបច្ចុប្បន្ននេះ ស្រុកមាន  ថ្នាក់ដឹកនាំជានារីមាន៖
ក្រុមប្រឹក្សាស្រុកជានារីមាន ចំនួន ០៣ នាក់ ។

  • គណៈអភិបាលស្រុកជានារី ១ នាក់ ។
  • ថ្នាក់ដឹកនាំការិយាល័យ ប្រធានការិយាល័យ៣នាក់,អនុប្រធានការិយាល័យ៤នាក់ ។
  • ក្រុមប្រឹក្សាឃុំសរុប ៥១នាក់ មាននារីចំនួន១៣នាក់
  • ស្មៀនឃុំ ជានារី សរុប ២នាក់
  • ថ្នាក់ដឹកនាំភូមិជានារីសរុបចំនួន៨៣នាក់(ប្រធានភូមិ៣នាក់ អនុប្រធានភូមិ ២នាក់ និង សមាជិក ភូមិ ចំនួន ៧៨ នាក់) ជាទូទៅ ស្រ្តីត្រូវបានសង្គមទាំងមូលលើកកម្ពស់ទាំងស្មារតី និងបច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ជាច្រើន។ រាល់សកម្មភាពទាំងអស់ដែលអនុវត្តទាំងរាជរដ្ឋាភិបាល និងអង្គការជាតិ អន្តរជាតិ តម្រូវឲ្យមាននារីចូលរួមជានិច្ច ។

ស្ថានភាពសាសនា

នៅទូទាំងស្រុកមានសាសនា ២ដែលកំពុងធ្វើសកម្មភាព

          ១.សាសនាព្រះពុទ្ធៈ

មានវត្តចំនួន២១ វត្ត និង អាស្រមចំនួន៣ ព្រះសង្ឃសរុបចំនួន ២៦០អង្គ (ភិក្ខុចំនួន៣៧អង្គ សាមណេរ ចំនួន១០៥.អង្គ) អាចារ្យវត្តចំនួន៧៥នាក់ គណៈកម្មការ វត្តចំនួន ១៤៨នាក់ ឧបាសក ១០១នាក់ ឧបាសិកា ២១៤នាក់ ក្មេងវត្ត ១៧នាក់ សិស្សស្នាក់នៅ​ក្នុងវត្ត ៥នាក់។

២.គ្រិស្តសាសនាៈ

មានវិហារគ្រិស្តិសាសនាចំនួន៦កន្លែង(សណ្តាន់៣,មានជ័យ២,ឈើទាល១)និងមានបរិស័ទ(ឫុបរិសទ្យ)ចំនួន ៣៧៥ នាក់

ផ្នែកសាសនាសិក្សា(ព្រះពុទ្ធ)

-សាលាធម្មវិន័យមាន៣សាលាមា១ បន្ទប់ សមណសិស្សចំនួន៣៥ រូប (ព្រះសង្ឈនិងគ្រហស្ថ)
-មានសាលាពុទ្ធិកបឋមចំនួន១សាលា មាន ១បន្ទប់ សមណសិស្សចំនួន ៣០រូប(ព្រះសង្ឈ)

ស្ថានភាពអន្តោប្រវេសន៍ និងបម្លាស់ទី

ឆ្នាំ២០១៦ បានបង្ហាញឲ្យឃើញថាការធ្វើចំណាកស្រុករបស់ប្រជាជន​​ ដើម្បីចេញទៅប្រកបមុខរបរផ្សេងៗ មានចំនួនសរុប ២៤០៤ នាក់  ក្នុងនោះមាន៖

  • ប្រកបមុខរបរក្នុងប្រទេស ១១៥៧ នាក់ និង ក្រៅប្រទេស ១២៤៧ នាក់ ។
  • ចេញទៅរកស៊ីឬធ្វើជាកម្មករក្រុមហ៊ុន-រោងចក្រ(មានមុខរបរច្បាស់លាស់)ចំនួន៧១១នាក់ ស្រី ៦០០ នាក់។
  • ចេញទៅរកស៊ីមិនមានមុខរបរច្បាស់លាស់ចំនួន ១២៥ នាក់ ស្រី ៧៥ នាក់ ។

ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

ផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន ២០,៥០០        ហ.
-ផ្ទៃដីសម្បទានសង្គមកិច្ចចំនួន ២,៥៨៥         ហ.ត

១.ផ្ទៃដីព្រៃ                                 ២៦១,៧៩៤      ហ.ត
២.ផ្ទៃដីដាំដុះ                              ២០,៧២០        ហ.ត
៣.ផ្ទៃដីលំនៅដ្ឋាន                       ១,៥៨០            ហ.ត
៤.ផ្ទៃដីផ្សេងៗ                            ៥,២២១           ហ.ត
៥.ផ្ទែដីសម្បទាន ៖

-ផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន  ២០,៥០០         ហ.ត

ក.ការងារជលផល

អ្នកប្រកបរបរនេសាទជាចម្បងមាន១១៤៨គ្រួសារ(៩.០២០%)។  សហគមន៍នេសាទទូទាំងស្រុកមានចំនួន៧ សហគមន៍ គ្រប់គ្រងលើផ្ទៃដីសរុប១៤៣.៩ ហ.ត។

វិស័យនេះនៅជួបបញ្ហាប្រឈមជាច្រើន ជាអាទិ៍គឺ ៖

  • ការទន្ទ្រានកាន់កាប់ដីព្រៃ ដែនជម្រកសត្វព្រៃ ព្រៃលិចទឹក ដីបម្រុងទុករបស់រដ្ឋនៅតែបន្តកើតមាន
  • លំហូរចូលនៃការវិនិយោគ និងប្រជាជន​ពីក្រៅ​ខេត្ត បានធ្វើឲ្យ​ប្រជាជននៅនឹងកន្លែង មានការ​ព្រួយ​បារម្ភ​ខ្លាចបាត់ បង់ដីព្រៃឈើ ដែលខ្លួនធ្លាប់​រស់នៅ​​និងប្រកប​មុខរបរ ។
  • ការប្រើប្រាស់ជីគីមី ថ្នាំគីមី និងការប្រព្រឹត្តបទល្មើសនេសាទ បានធ្វើឲ្យប៉ះពាល់ធនធានជលផល ។

ខ.អំពីផល អនុផលព្រៃឈើ

មានគ្រួសារមួយចំនួន ដែលរស់នៅក្នុងតំបន់អភិរក្សព្រៃឈើនិងដែនជម្រកសត្វព្រៃ ក្នុងនេះមាន៣៤២ គ្រួសារដែលនៅ បន្ត​ប្រកបរបរ​ពីអនុផលព្រៃឈើជាចម្បង។ ដោយសារព្រៃឈើកាន់តែរេចរិល ប៉ុន្តៃមានអត្ថប្រយោជន៍ជាសកលទើបបានជាកន្លងមកនេះក្រសួងកសិកម្ម​បានសម្រេចបង្កើតតំបន់ព្រៃសហគមន៍ក្នុងស្រុកចំនួន ៣១ កន្លែង មានផ្ទៃដីព្រៃសរុប ៥០៨,១៣៦ហត។ ជាមួយនេះដែរ ដំណាំកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ កំពុងពង្រីកវិសាលភាពជំនួស​ព្រៃរេចរិល ។

ដោយឡែកផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់មានថ្នាលបណ្ដុះកូនឈើចំនួន ៣កន្លែងបានបណ្ដុះកូនឈើឈើហូបផ្លែសម្រាប់ ដាំ និងចែកជូនប្រជាជនជាលក្ខណៈគ្រួសារ​ ។

តំបន់សិក្សាស្រាវជ្រាវមានៈ

-ឡូតិ៍គំរូអចិន្ដ្រៃយ៍របស់ផ្នែករដ្ឋបាលព្រៃឈើមានចំនួន៣ ឡូតិ៍ គំរូចំការពូជឈើមាន ១ កន្លែង ផ្ទៃដី​ ១១៣​​ហត ប្រភេទ ឈើស្រល់ តាត្រាវ ដូងចែម កកោះ ឈើទាល ផ្ដៀក និងជ័រចុង ។

បន់ពិសោធន៍ទាំងនោះមានៈ-

  • ឧបករណ៍ស្ទង់កំពស់ទឹក ល្បឿនទឹកចំនួន១ នៅអូរល្អក់១​“ភូមិអូរពកសាមគ្គី.ឃុំមានរិទ្ធ ​ស្រុក
    ​សណ្ដាន់”។
  • ឧបករណ៍វាស់សំណើមអាកាសធាតុនិងទឹកភ្លៀងមាន ១ កន្លែងស្ថិតក្នុងភូមិខោស ឃុំទំរីង ។

ស្រុកមានស្ទឹងសែន និងមានបឹងតូច ធំជាច្រើន មានដូចជា

  • ស្ទឹងសែនហូរកាត់ស្រុក ដែលមានប្រភពពីខេត្តព្រះវិហារ ។

របបទឹកស្ទឹងសែនៈ

ចាប់ពីខែសីហាទៅដល់ខែតុលាទឹកមានកម្ពស់ពី៧ទៅ១០ម៉ែត្រល្បឿនទឹកហូរមាន១០.០០០មក្នុង១វិនាទីនៅរដូវវស្សា។ ទូកម៉ាស៊ីនតូចៗអាចធ្វើចរាចរណ៍បានរដូវវស្សា ។ ទូកកាណូត​ធុនធំ ចាប់ពី៥តោន ឡើង អាចធ្វើ ចរាចរណ៍ បានតែក្នុង រដូវវស្សាប៉ុណ្ណោះ។

បរិស្ថានៈ

ស្រុកមានផ្ទៃដីធំល្វឹងល្វឺយ សំបូរធនធានធម្មជាតិដូចជា រ៉ែ ព្រៃភ្នំ ស្ទឹង បឹង អូរ វាលស្មៅ ។

  • ដែនជម្រកសត្វបឹងពែរផ្ទៃដីចំនួន៩៨.០០២ហ.ត(ស្រុកប្រាសាទសំបូរ.ប្រាសាទបល្ល័ង្ក.ស្ទោងនិងសណ្តាន់)

ក.សហគមន៍តំបន់ការពារធម្មជាតិមាននៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ(ស្ថិតក្នុងភូមិសាស្រ្តស្រុកសណ្តាន់)៖

១.សហគមន៍ការពារធម្មជាតិគគីប្រហោង ផ្ទៃដីចំនួន ១,៥២៤ហ.ត   (ឃុំដងកាំបិត)

២.សហគមន៍តំបន់ការពារធម្មជាតិអូរក្រូច ផ្ទៃដីចំនួន ៣,៤៤៩ហ.ត  (ឃុំសណ្តាន់)

៣.សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ផ្ទៃដីចំនួន ៤,៦៨៤ ហ.ត   (ឃុំងន)

៤.សហគមន៍តំបន់ការពារធម្មជាតិត្រពាំងប្រិយ៍ធំផ្ទៃដីចំនួន២,៣៣៤ហ.ត (ឃុំមានជ័យ)

គ្រោះមហន្តរាយ

នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ គ្រោះមហន្តរាយផ្សេងៗមានដូចខាងក្រោម ៖

           ១.ការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ ចំនួន១លើកបណ្តាលឲ្យរលំផ្ទះចំនួន ៩ខ្នង នៅក្លែង សណ្ដាន់ ឈើទាល  និងរបើកតំបូល ៤៥ ខួចម៉ូតូ ៣គ្រឿង រន្ទះបាញ់ស្លាប់មនុស្ស ២នាក់ គោ ១ ក្របី ១ ខ្យល់ព្យុះស្លាប់មនុស្ស ១នាក់ ។

២. គ្រោះអគ្គីភ័យចំនួន ១លើកនៅភូមិជាំស្វាយ បណ្ដាលអោយឆេះកុដ្ឋលោកចំនួន ១ខ្នង ( ៥X៦ ) ។

 .គ្រោះទឹកជំនន់បានបណ្តាលឲ្យខូចដំណាំរបស់ប្រជាពលរដ្ឋចំនួន១,៨២៩.៨០ហិចតា  ។

៤.ក្នុង២០១៥នេះគ្រោះរាំងស្ងួតបង្កនូវគ្រោះមហន្តរាយដល់ដំណាំប្រជាកសិករជាច្រើន គ្រួសារ និងប៉ៈពាល់ ដល់ដីកសិឩស្សាហកម្មជាច្រើនពាន់ហិចតាជាពិសេសដំណាំ ដំឡូងមី សណ្តែកសៀងជាដើម។