ស្រុកសន្ទុក

  • តាំងភូមិសាស្រ្ត៖

ស្រុកសន្ទុក គឺជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ធំ មានព្រំប្រទល់ខាង កើតជាប់ នឹងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកព្រែកប្រសព ខេត្តក្រចេះ​ខាងលិចជាប់នឹង ស្រុកកំពង់លែង ខេត្ត​​កំពង់​ឆ្នាំង,ខាងជើងជាប់នឹង ក្រុងស្ទឹងសែន ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់​ និងខាងត្បូង​ជាប់ នឹង​​​ ស្រុក បារាយណ៍។ មានឃុំចំនួន​ ១០ ឃុំ និង  ភូមិ ៩២​ភូមិ   មានផ្ទៃដីសរុប ២៥៩,១២៧.៦៥ ហិកតា  ផ្ទៃដីស្រែ៣៤,៩៣៩.៥០ហិកតា, ដីចំការ៦៨,០២២.០០ហិកតា,ដីភូមិ និងផ្លូវ ៥,៣០៧.០០​ហិកតានិងដីព្រៃ១៥០,៨៥៩.១៥ហិកតា ក្នុងនេះដែរស្រុកសន្ទុក មានរម្យណីយដ្ឋាន ភ្នំសន្ទុកជាតំបន់ទេសចរណ៍មួយដ៏មានប្រជាប្រិយ៍ភាពក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកំពង់ធំ និងមានផ្ទៃដីសម្រាប់បង្កបង្កើនផលចំនួនៈ៣៤.៩៣៩,៥០ហ.តស្រុកសន្ទុកមានប្រជាពលរដ្ឋសរុបចំនួន៩៧,០៧៨នាក់ ស្រីចំនួន៤៩,៣១០នាក់ ​ និងចំនួន គ្រួសារ២១០៨៧គ្រួសារ​។ ក្រុមប្រឹក្សាស្រុក សន្ទុក ដែលមានសមាជិក​ចំនួន១៧ រូប (ស្រី០១ រូប) ត្រូវបានកើតឡើង​តាមរយៈ​​ ការ​​​​បោះឆ្នោតអសកលនា ខែ​ ឧសភា ឆ្នាំ ២០១៤ ។ គណៈ​អភិ​បាល​មាន​សមាសភាព​ចំនួន៥ រូប (ស្រី១ រូប ) ត្រូវបានតែងតាំង និងមន្រ្តីរាជការស៊ីវិល​ចំនួន ៣៧ នាក់(ស្រី ១៣ នាក់)រួមទាំងស្មៀនឃុំ​ ត្រូវបានធ្វើ​​ សមាហរណកម្មទៅក្នុង​រចនា​សម្ព័ន្ធ​​របស់ស្រុកដែលបានកែសម្រួលឡើងវិញ ស្របតាមច្បាប់​​ស្ដីពី​ការ​គ្រប់​គ្រង រដ្ឋ​បាល​រាជ​ធានី​​ ស្រុក ក្រុង ស្រុក ខណ្ឌ​។