អភិបាលខេត្តកំពង់ធំ កំពុងធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខប្រជាពលរដ្ឋដែលធ្វើ ក្នុងតំបន់ចំការកៅស៊ូ

153

អភិបាលខេត្តកំពង់ធំ ធ្វើការយកចិត្តទុកដាក់លើសុខទុក្ខ និងចុះជួបកម្មករកម្មការនី ដែលធ្វើកាងារ នៅក្នុងតំបន់ចំការកៅស៊ូ ជាប្រចាំ ខណៈដែលខេត្តកំពង់ធំ កំពុងមានការកើនឡើងនៃចំនួនកម្មករនៅតំបន់ចំការកៅ ស៊ូ។ ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទីលើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះសួរសុខទុក្ខកម្មករ កម្មការនី ដែលធ្វើការងារនៅតំបន់ចំការកៅស៊ូចំនួន ៥០០នាក់ ក្នុងក្រុមហ៊ុនចំនួន បួន គឺ ក្រុមហ៊ុន តាន់បៀន ភឿកហ្វា បារៀរ៍ និងហ្គោលហ្វ័លសុន។

នាឱកាសនោះដែរ ក្រោយពី ឯកឧត្តម អានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក ឯកឧត្តមលើកឡើងបន្ថែមថា កំពូលថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគ្រប់គ្រង និងធ្វើប័ណ្ណ និងសៀភៅការងារ ជាពិសេសនោះ ការចុះអនុស្សារណៈយោគយល់គ្នា រវាង ក្រុមហ៊ុន និងរាជរដ្ឋាភិបាល។ ឯកឧត្តម បន្តថា លក្ខ័ណ្ឌទាំងនេះរាជរដ្ឋាភិបាល បានផ្តល់ជូននូវ របបសន្តិសុខសង្គម ដែលធ្វើការចំនួនពីជំហានរួចមកហើយ គឺ ជំហ៊ានទី១ គឺ របបធានារ៉ាប់រងហានិភ័យការងារ លើគ្រោះថ្នាក់កាងារ និងជំនាញវិជ្ជាជីវៈ ដល់សហគ្រាស គ្រឹះស្ថាន ដែលមាននយោជិកចាប់ពី១នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជី និងបង់វិភាគទានធានារ៉ាប់រងការងារ ដោយនយោជក ហើយមិនតម្រូវឲ្យកាត់ប្រាក់ ឈ្នួលពីនយោជិកនោះឡើយ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨មកម្លេះ។ រីឯជំហ៊ានទី២ ផ្នែកធានារ៉ាប់រងថែទាំសុខភាព សំណៅលើការផ្តល់ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការព្យាបាល និងថែរទាំវេជ្ជសាស្ត្រ សេវាបង្កាសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជម្ងឺ គ្រោះថ្នាក់ជាយថាហេតុ និងលំហែមាតុភាពផងដែរ។

ជាមួយគ្នានេះដែរលោក លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីខេត្តកំពង់ធំ បានលើកឡើងថា ចំនួនសហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តកំពង់ធំសរុបចំនួន ៣៦៨ ដោយឡែកនៅក្នុងក្រុមហ៊ុន ចំការកៅស៊ូ ក្រុមហ៊ុន តាន់បៀន មានកម្មករនយោជិក ចំនួន១ ២៦២នាក់ ក្រុមហ៊ុនភឿកហ្វា ចំនួន ៦០៤នាក់ ក្រុមហ៊ុនបារៀរ៍ ចំនួន៧០១នាក់ និងក្រុមហ៊ុនហ្គោលហ្វ័លសុន ចំនួន ១៨៦នាក់។