អភិបាលខេត្តកំពង់ធំ ជួបពិភាក្សាការងារជាមួយអគ្គនាយករង នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

146

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយ ឯកឧត្តម គង់ ចន្ធី អគ្គនាយករងនៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឯកឧត្តម គង់ ចន្ធី មានប្រសាសន៍លើកឡើងថា ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យទូទំទូលាយ អំពីការអភិវឌ្ឍន៍ និងសកម្មភាពរស់រវើករបស់ថ្នាក់ដឹកនាំខេត្ត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តំាងក្រុមការងារចុះមកតាមបណ្តាខេត្ត ដើម្បីសុំការសហការ ជាមួយរដ្ឋបាលខេត្ត ក្នុងការបញ្ចូនព័ត៌មានទៅក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីចាក់ផ្សាយតាមទូរទស្សន៍ ៩TV របស់ក្រសួងមហាផ្ទៃ និងវេបសាយរបស់ក្រសួងមហាផ្ទៃ បន្ថែមពីលើទូទស្សន៍ផ្សេងៗទៀត។

ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំក្រុមការងារព័ត៌មានរួចហើយ មានទំាង Account Page របស់រដ្ឋបាលខេត្ត និង Page ផ្ទាល់ខ្លួនរបស់ឯកឧត្តម គឺមានការដំណើរការល្អ ដោយបានធ្វើការផ្សព្វផ្សាយលើ វេបសាយ ក៏ដូចជាតាមកញ្ចក់ទូរទស្សន៍នានា អំពីសកម្មភាពថ្នាក់ដឹកនាំខេត្ត។ ដូច្នេះ រដ្ឋបាលខេត្ត រីករាយ និងស្វាគមន៍ក្នុងការសហការផ្តល់ព័ត៌មាន ទៅក្រុមការងាររបស់ក្រសួងមហាផ្ទៃ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕