អភិបាលខេត្តកំពង់ធំ បន្តចុះត្រួតពិនិត្យស្ថានភាព​ស្រូវរបស់​ប្រជាកសិករ ដែលទទួលរងគ្រោះរាំងស្ងួត នៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង

30

(រដ្ឋបាលខេត្តកំពង់ធំ): ស្របពេលកូនរដូវប្រាំង កើតមាននៅក្នុងរដូវវស្សា ដែលមិនមានភ្លៀងធ្លាក់ជាច្រើន​សប្តាហ៍​កន្លងមក បានធ្វើអោយផ្ទៃដីមួយចំនួន នៅក្នុងខេត្តកំពង់ធំបានជួបបញ្ហាខ្វះខាតទឹក ជាក់ស្តែង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានបន្តចុះត្រួត​ពិនិត្យ​ស្ថានភាពស្រូវរបស់ប្រជាកសិករ ដែលទទួលរងគ្រោះរាំងស្ងួត នៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង បានធ្វើអោយ ប្រភពទឹក និងប្រឡាយទឹកមេមួយចំនួនត្រូវបានគោក ហួតហែង ដែលជាឧបសគ្គក្នុងការ​ធ្វើ​អន្តរាគមន៍បូម​ទឹកជួយសង្គ្រោះស្រូវដែលនៅជាប់តំបន់នោះ។

ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍បន្តទៀតថា យើងខិតខំរួមគ្នាស្វែងរកប្រភពទឹក ដើម្បី​រិះរក​មធ្យោបាយគ្រប់បែបយ៉ាងឲ្យអស់លទ្ធភាព ដើម្បីធ្វើការដោះស្រាយជូន​ប្រជាកសិករ​ឲ្យបានទាន់ពេល​វេលា ក្នុងករណីគ្មានភ្លៀងប៉ុន្មានថ្ងៃខាងមុខនេះ។