អភិបាលខេត្តកំពង់ធំ បានអំពាវនាវ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវតែមានការយល់ដឹង ពីការបង្ការ និងពន្លត់អគ្គីភ័យ

99

     ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ បាន​អំពាវនាវ ដល់​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ត្រូវតែមាន​ការយល់ដឹង ពី​ការបង្ការ និង​ពន្លត់អគ្គីភ័យ គឺជា​ករណី​កិច្ច​គ្រប់​ស្ថាប័ន អង្គភាព អង្គការ​សង្គម​ស៊ីវិល ផ្នែកឯកជន និង​ជន​គ្រប់រូប ដែល​ទាំងអស់គ្នា​ចាំបាច់​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន កុំ​ឲ្យ​កើតមាន​អគ្គីភ័យ និង​ត្រូវ​ចូលរួម​ជួយគ្នា​ពន្លត់ នៅពេល​មាន​អគ្គិភ័យ​កើតឡើង ថ្លែង​ក្នុង​ពិធី​ប្រារព្វ​ទិវា​ជាតិ​បង្ការ និង​ពន្លត់ អគ្គីភ័យ​លើក​ទី០១ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែល​ប្រារព្ធ​ឡើង​នៅ​បរិវេណ​ស្តាតចាស់​ភូមិ​ស្លាកែត សង្កាត់​ព្រៃតាហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៧។ លោក​ឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការ​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា ការគ្រោះថ្នាក់​ដោយសារ​អគ្គីភ័យ មាន​ការកើនឡើង​បើ​ធៀប​ក្នុង​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៥ គឺមាន​ចំនួន៥៣លើក/៤១លើក (កើនឡើង១២លើក​ស្មើ២២,១៦ %) ដែល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ៥៦ខ្នង ឆេះ​តូប ៣ខ្នង ឆេះ​រថយន្ត០១គ្រឿង ឆេះ​ម៉ូតូ៤ គ្រឿង ឆេះ​គោយន្ត​កន្ត្រៃ​យ៍ ២គ្រឿង ឆេះ​ប្រាក់រៀល អស់​ចំនួន ១៩៩លាន​រៀល និង​ប្រាក់​ដុល្លា ៥,៦៥០ ដុល្លា ព្រមទាំង​សម្ភារៈ​ផ្សេងៗជាច្រើន​ទៀត។ ករណី​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​មាន កត្តា​ភ្លើងចង្ក្រាន ៣៥,២៥ % កត្តា​ឆ្លង​ចរន្ត​អគ្គីសនី ១០៥៥% កត្តា​ធ្វេសប្រហែស ២៥,១៥ % និង​កត្តា​មូលហេតុ​ផ្សេងៗមាន ២៩,០៥%។

      ឯកឧត្តម សុខ លូ បាន​បញ្ជាក់ថា ការ​ប្រារព្វ​ទិ​វានេះ​ឡើង គឺ​សំដៅ​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ធំ មាន​ការយល់ដឹង និង​ចង់​ចាំ​ថា អគ្គីភ័យ គឺ​គ្រោះថ្នាក់​កាច​សាហាវ​មួយ ដែល​អាច​បំ​ផ្លេច​បំផ្លាញ​អាយុជីវិត និង​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​បាន​គ្រប់ពេល ប្រសិនបើ​មាន​ការធ្វេសប្រហែស ឬ​មិន​ប្រុងប្រយ័ត្ន​នោះទេ។ ឯកឧត្តម បាន​បន្ថែមថា ថ្វីត្បិតតែ​នៅ​ខេត្ត មិនមាន​អគារ ឬ​សំណង់​សម្បូរ​ដូច​នៅ​រាជធានី និង​តាម​បណ្តា​ខេត្ត​ផ្សេង​ក៏ដោយ ប៉ុន្តែ​អគ្គីភ័យ​នៅតែមាន ដោយឡែក​សូម្បីតែ​វាលស្មៅ ក៏បង្ក​រឲ្យ​ភ្លើងឆេះ​ជា​រៀងរាល់ឆ្នាំ ដូច្នេះ បញ្ហា​អគ្គីភ័យ​នេះ គឺ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវតែ​ចូលរួម​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុប​បំ​បាត​អគ្គីភ័យ​ឲ្យ​បាន ជាពិសេស អង្គភាព​ជំនាញ ត្រ​វ​ចូលរួម​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈ និង​ឯកជន ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុម​បង្ការ​និង​ពន្លត់​អគ្គិភ័យ ដោយមាន​ឧបករណ៍ សំភារៈ​ចំាបាច់​មួយចំនួន។ ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត ឯកឧត្តម សូម​សម្តែង​នូវ​ការសោកស្តាយ​ជាអនេក និង​សូម​ចូលរួម​នូវ​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ប្រេ​ជា​ពលរដ្ឋ​យើង​ទាំងអស់ ដែល​ទទួល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​រយៈ​ពេលកន្លងមក និង​សម្តែង​នូវ​អំណរគុណ​ដោយស្មោះស្ម័គ្រ​បំផុត​ចំពោះ​មន្ត្រីនគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ​ទូទាំង​ខេត្ត ដែល​កន្លងមកនេះ​បាន​ខិត​ខំប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​ទោះជា​ត្រូវ​ប្រឈម​និង​ឧបសគ្គ គ្រោះថ្នាក់​យ៉ាងណាក៏ដោយ បងប្អូន​បាន​ពុះពារ​ពន្លត់អគ្គីភ័យ​ជូន​ប្រជាពលរដ្ឋ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ទទួលបាន​នូវ​ការកោតសរសើរ​ពីសំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ដោយមាន​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល គិតគូរ​ជាប្រចាំ​ចំពោះ​កិច្ចការ បង្ការ និង​ពន្លត់អគ្គីភ័យ និង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ទាក់ទង​និង​ការអប់រំ​យល់​ដឹងច្បាប់ និង​គ្រោះមហន្តរាយ​បណ្តាលមកពី​អគ្គីភ័យ ការពង្រឹង​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់ផ្នែក និង​ការបំពាក់​ឧបករណ៍ មធ្យោបាយ សម្ភារៈ​ពន្លត់អគ្គីភ័យ ដូចដែល​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​បាន​ជម្រាបជូន​ហើយ ក្នុង​ឆ្នាំ ២០១៦កន្លងមក រាជរដ្ឋាភិបាល​បានដាក់​បញ្ជាទិញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ២០០គ្រឿង​បន្ថែមទៀត ក្នុងនោះ​សម្រាប់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ទទួលបាន ០៤គ្រឿង​បន្ថែម ដើម្បី​ជួយសង្គ្រោះ​ដល់​គ្រោះ​អគ្គីភ័យ​អោយ​បាន​ទាន់ពេលវេលា។ ឯកឧត្តម បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ ត្រូវ​បង្កើន​វិធាន​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​សកម្ម​ចូលរួម​ក្នុង​ចលនា​បង្ការ និង​ពន្លត់អគ្គីភ័យ​នៅ​មូលដ្ឋាន​ដូចជា៖ ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ទាន ធូប ភ្លើង​សំរាម ភ្លើងព្រៃ បារី រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ចរន្តអគ្គិសនី ឧស្ម័ន​ចំហេះ សារធាតុគីមី និង​វត្ថុ​ដែល​ងាយ​ឆេះ និង​ងាយ​ផ្ទុះ​ឆេះ។ គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់ ត្រូវមាន​បំពាក់​ឧបករណ៍​ពន្លត់អគ្គីភ័យ។

      ឯកឧត្តម បាន​សំណូមពរ​ដល់​សាធារណៈ​ទំាងអស់ ត្រូវគោរព និង​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​អំពី​ការ សាងសង់​លំនៅដ្ឋាន ការប្រើប្រាស់​ចរន្តអគ្គិសនី ឧស្ម័ន​ចំហេះ និង​សារធាតុ​ងាយ​ឆេះ ជាដើម។