អភិបាលខេត្តកំពង់ធំ ស្នើក្រុមហ៊ុនសម្ព័ន្ធកៅស៊ូវៀតណាមបន្តយកចិត្តទុកដាក់ គិតគូរពីបញ្ហា​សុខភាព​​បងប្អូនកម្មករជាចម្បង

41

រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនសម្ព័ន្ធកៅស៊ូវៀតណាម​ក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានស្នើក្រុមហ៊ុនសម្ព័ន្ធកៅស៊ូ​វៀតណាម​​ក្នុងខេត្តកំពង់ធំទាំងអស់ បន្តយកចិត្តទុកដាក់បង្កើតកន្លែងសម្រាប់ព្យាបាលជំងឺដល់បងប្អូន​កម្មករ​នៅក្នុង​​ក្រុមហ៊ុន​​របស់ខ្លួន ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសដែលមានចែងនៅក្នុងកិច្ចសន្យាការងារ ​ដែលបានចុះ​កិច្ចព្រមព្រាង​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរឯកឧត្ដមក៏បានធ្វើការ​ដោះស្រាយ ឆ្លើយតបនឹង​កង្វល់​មួយចំនួន ដែល​ក្រុមហ៊ុន​សម្ព័ន្ធ​កៅស៊ូ​វៀតណាមបានលើកជាសំណូមពរ មករដ្ឋបាល​ខេត្តឱ្យជួយសម្របសម្រួល និងដោះស្រាយ មានដូចជា បញ្ហាកម្មករភាគច្រើនដែលថា​មិនមាន​​អត្តសញ្ញាណ​ប័ណ្ណ បញ្ហាកង្វះខាតកម្មករ និង បញ្ហាគ្រឿងញាណជាដើម។ ឯកឧត្តមក៏បាន​ស្នើដល់ក្រុមហ៊ុនសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញ​ពាក់ព័ន្ធនានា រួមគ្នា​ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមក្រុមហ៊ុន ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់៕