អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំកាប់ទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រីពង

21

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំកាប់​ទន្ទ្រាន​ព្រៃលិចទឹក ដែលជាជម្រកត្រីពង ដើម្បីអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប តម្រូវអោយមានការចូលរួម​ពីយើងទាំងអស់គ្នា។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយការគ្រប់គ្រងកាកសំណល់ សម្ពោធសមទ្ធិផលគម្រោង BMZ/GNE និងផ្សព្វផ្សាយគម្រោងថ្មី ពង្រឹងសម្ថភាពសហគមន៍នេសាទ ដើម្បីគ្រប់គ្រងធនធានជលផលជុំវិញ​បឹង​ទន្លេសាប ដែលគាំទ្រមូលនិធិម្ចាស់ជំនួយថ្មី CEPF នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។