អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានបន្ដប្រគល់​ជូន​ក្រុង-ស្រុក​ចំនួន៣ ដែលជាស្រុក​ចុងក្រោយ​ក្នុងចំណោម ៩ ក្រុងស្រុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួម​​គាំទ្រ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩

11

(រដ្ឋបាលខេត្តកំពង់ធំ) ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អម​ដំណើរ​ជាមួយ ឯកឧត្ដម ងួន រាសី នាយក ខុទ្ទកាល័យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ឯកឧត្តម ឃឹង នុភាព និងឯកឧត្តម នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងសហការី បានបន្ដនាំយក​អំណោយ​របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណា​ចក្រ​កម្ពុជា ប្រគល់ជូនក្រុង-ស្រុកចំនួន៣ ដែលជាស្រុកចុងក្រោយ ក្នុងចំណោម ៩ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ រួម​មាន ស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ និងក្រុងស្ទឹងសែន សម្រាប់ប្រើប្រាស់​​ក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ ក្រុង-ស្រុក និងដើម្បីចូលរួម​គាំទ្រក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

មានប្រសាសន៍ក្នុងពិធីប្រគល់អំណោយនោះដែរ ឯកឧត្តម ងួន រាសី បានពាំនាំការផ្តាំផ្ញើសាកសួរ​សុខទុក្ខពី​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ក្រុម​ការងារទាំងអស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅពេលនេះ ព្រមទាំងកោត​​សរសើរអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួននៅក្នុងដំណាក់ កាល​កូវីដ​នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយជាពិសេសសូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការ​របស់​រាជ​រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះដែឯកឧត្តម សុខ លូ បានសំណូមពរដល់ល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវបន្ត​បង្កើនការ​យកចិត្តទុកដាក់ ក្នុងត្រៀមរៀបចំទីតាំងមណ្ឌលច័ត្តាឡីស័កថ្មីសម្រាប់ដាក់អ្នកវិជ្ជមានកូវីដ១៩​កើន​ឡើង​ពីករណីបន្ថែមទៀត ហើយឯកឧត្តម បន្ដថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវវិធាន​ការ​ការពារជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួង​សុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលក្រុង-ស្រុកទាំង៣ បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត ជូនចំពោះ ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និង ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយឯកឧត្តម លោកជំទាវ ប្រភិភូអមដំណើរ ដែលបាន​នាំយក​អំណោយ​ដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារកូវីដ១៩ មកប្រគល់ជូនរដ្ឋបាល​ក្រុង-ស្រុក សម្រាប់​ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថាសម្ភារៈដែលបានឧបត្ថម្ភទូរទាំង ៩ ក្រុងស្រុក រួមមានម៉ាស់ចំនួន ៦១កេសធំ ម៉ីខ្លាឃ្មុំចំនួន ៣០២កេស អាល់កុលចំនួន ៣២៣៩ ត្រីខកំប៉ុងចំនួន ៣២កេស និងទឹកសុទ្ធចំនួន ៣០២០យួរ ជូនដល់ក្រុង ស្រុកទាំង៩ , នៃខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីង-១៩។