ឯកឧត្ដម សុខ លូ៖ ថ្ងៃនេះ! យើងហូបនំបញ្ចុកទាំងអស់គ្នា នំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិ ហើយមិនមែនហូបតែថ្ងៃនេះទេ បងប្អូនចង់ហូបថ្ងៃណាក៏ហូបទៅ!!

85

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីប្រគេនយាគូដល់ព្រះសង្ឃ នៅ​វត្តបុទមរតន៍ ហៅវត្តក្រចាប់ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ បានថ្លែងថា ថ្ងៃនេះ! យើងហូបនំបញ្ចុកទាំងអស់គ្នា នំបញ្ចុកសាមគ្គីជាតិ ឯកភាពជាតិ ហើយមិនមែនហូបតែថ្ងៃនេះទេ បងប្អូនចង់ហូបថ្ងៃណាក៏ហូបទៅ ព្រោះនំបញ្ចុកជាអត្តសញ្ញាណរបស់ខ្មែរយើងតាំងពីដូនតាមកម្ល៉េះ។ ឯកឧត្តមបានបន្តទៀតថា ថ្ងៃនេះនៅខេត្តកំពង់ធំរបស់យើង គឺមានរៀបចំពិធីហូបនំបញ្ចុកគ្រប់ទីកន្លែងទាំងអស់ ហើយមិនមែនមានតែបងប្អូនគណបក្សប្រជាជនកម្ពុជាទេ ដែលហូបនោះ គឺមានបងប្អូនមកពីគ្រប់គណបក្សទាំងអស់ ក៏អាចចូលរួមហូបបានដែរ ធ្វើយ៉ាងណាឲ្យខ្មែរយើងរស់បានសុខ បានសប្បាយ ប្រទេសជាតិ​មានសន្តិភាព។

នំបញ្ចុក គឺជាអាហារមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់ និងនិយមទទួលទានជាទូទៅ ហើយក៏ជាអាហារអត្តសញ្ញាណជាតិរបស់ខ្មែរយើងដែរ។ ការធ្វើនំបញ្ចុកត្រូវប្រើអង្ករមកកិនធ្វើម្សៅ បន្ទាប់មកយកម្សៅមកវាយចូលគ្នាឲ្យសព្វរួចដាក់ចូលក្នុងប៉ែនសង្កត់​ចេញជាសរសៃនំ ធ្លាក់ចូលក្នុងទឹកក្តៅចំអិនរហូតដល់ឆ្អិន ទើបយកមកចាប់ជាចង្វាយ៕