ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូរ សម្ពោធឆ្លងឧបដ្ឋានសាលា នៅនៅវត្តសែនសិរី  ក្រុងស្ទឹងសែន

78

នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ភោធឧបដ្ឋានសាលា ដែលជាសមិទ្ធផលថ្មី និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តសែនសិរី ហៅវត្ត ក្តីសែន ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។

ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ងួន ញ៉ិល ថ្លែងថា វត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង សីលធម៌ និងសាមគ្គីភាពរឹងមាំតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។

ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិត បានបញ្ជាក់អំពីសារៈសំខាន់ នៃសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេសជាតិ ដើម្បីបម្រើឲ្យកាអភិវឌ្ឍលើគ្រប់វិស័យ ដូចក្នុងពេលបច្ចុប្បន្ននេះ និងបានលើកឡើងពីគុណតម្លៃ នៃសុខសន្តិភាព ហើយសមិទ្ធផលដែលបានកសាងឡើង និងដាក់សម្ពោធនាពេលនេះ គឺកើតឡើងដោយសារប្រទេសមានសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លើសពីនេះទៀតឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ បានខិតខំណាស់ ក្នុងការបម្រើប្រជាពលរដ្ឋ។ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អ៊ឺរ៉ុប ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើកឡើងបញ្ជាក់អំពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ទោះកម្ពុជាមាន ឬមិនមានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏កម្ពុជាមិនស្លាប់ដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រគេននូវបច្ច័យចំនួន ២០លានរៀល ប្រគេនព្រះអនុគណ ក្រុងស្ទឹងសែន ទេយ្យទាន ១ប្រអប់ បច្ច័យ ២០ម៉ឺនរៀល, ប្រគេនព្រះចៅអធិការវត្ត ៥អង្គ ក្នុងមួយអង្គទេយ្យទាន១ប្រអប់ បច្ច័យ ១០ម៉ឺនរៀល, ជូនលោកយាយ លោកតា ១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល, ប្រជាពលរដ្ឋ១៥០០នាក់ ម្នាក់ៗទទួលបានសារ៉ុង១, លោកគ្រូ អ្នកគ្រូ ២១០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល , យុវជនកាយរិទ្ធិ-យុវជនកាកបាទក្រហម ៥០នាក់ ទទួលបានថវិកាម្នាក់១ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន៧៦៦នាក់ ទទួលបានក្នុងម្នាក់សៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកាចំនួន៥ពាន់រៀល៕