ឯកឧត្តម សុខ លូ ដឹកនាំកម្លាំងចម្រុះ ចុះដុតកម្ទេចចោលមធ្យោបាយបង្ក​បទល្មើស​ព្រៃឈើ​នៅភូមិសាស្រ្ត ឃុំសណ្ដាន់ ស្រុកសណ្ដាន់

110

រដ្ឋបាលខេត្តកំពង់ធំ៖ ក្រោយពីទទួលព័ត៌មានថាមានរថយន្តប៉ាកុង(រ៉េវ)ចំនួន២គ្រឿង និងម៉ាស៊ីនរ៉ៃអារឈើ​លាក់ទុក​នៅ​ភូមិជាំផ្អប់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ និងមន្ទីរអង្គភាពពាក់ព័ន្ធចុះទៅ​ពិនិត្យដល់​ទីតាំងផ្ទាល់ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

ក្រុមការងារបានរកឃើញមធ្យោបាយបង្កបទល្មើសធនធានធម្មជាតិ ដែលជនល្មើសយកមកលាក់ទុករួមមាន៖ រថយន្តបាកុង​កែច្នៃចំនួន០២គ្រឿង ម៉ាស៊ីនរ៉ៃចំនួន០៨គ្រឿង ម៉ាស៊ីនម៉ាស៊ូត២៤សេសចំនួន ០១គ្រឿង កៅឡាក់ចំនួន០២គ្រឿង ជើងកៅឡាក់ចំនួន០៨គ្រឿង ជើងរ៉ៃចំនួន២៧ដើម និងរណារខ្សែចំនួន ៣០ខ្សែ។ មធ្យោបាយបង្កបទល្មើស​ព្រៃឈើ​ទាំងអស់​នេះ ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែងនា រសៀលថ្ងៃទី៦ នេះតែម្ដង៕