ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បី​ធ្វើការកៀគរ​រក​មូល​និធិ តាមបណ្ដាសាខាក្នុងឱកាស ខួបលើកទី១៥៨ ទិវាពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម

52

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជា​ប្រធាន​គណៈ​កម្មាធិការសាខាកាក​បាទក្រហម​កម្ពុជាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​សាខាកាក​បាទ​​​ក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីធ្វើការកៀគររកមូលនិធិ តាមបណ្ដាសាខាក្នុងឱកាស អបអរសាទរ​ខួប​លើក​​ទី១៥៨ ទិវាពិភពលោក​កាក​បាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោម ប្រធានបទ “ទាំងអស់​គ្នា​រួមគ្នា​ជា​មួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹង ជម្ងឺកូវីដ១៩ និងកសាងភាពធន់ របស់សង្គមជាតិ” តាមរយៈ​ប្រព័ន្ធវីដេអូ Microsoft Teams នៅសាលាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា កន្លងមកទោះបីជាយើងមិនមានថវិកា​ច្រើន​ក៏ប៉ុន្តែ​យើងអាចធ្វើសកម្មភាពមនុស្សធម៌បានច្រើន និងប្រើប្រាស់ថវិកា​ចំគោលដៅ ។ ឯកឧត្តមបន្ថែមទៀតថា សកម្មភាពទាំងអស់នេះកើតឡើងបានអាស្រ័យលើយើងទាំងអស់គ្នាមានបេះដូងមនុស្សធម៌ ធ្វើការងារដោយ​មិន​គិត​នូវផលប្រយោជន៍ផ្ទាល់ខ្លួន ថែមទាំងចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនថែមទៀតផង ដើម្បីនាំ​យក​អំណោយ​និងសម្ភារៈចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត និងត្រូវការជំនួយជា​បន្ទាន់។

លើសពីនេះទៀតឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណដល់ក្រុមប្រតិបត្តិសាខា អនុសាខា យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំទាំងអស់ ដែលខិតខំធ្វើការងារមនុស្សធម៌និង​ចូលរួម​ចែក​អំណោយនៅគ្រប់ទីកន្លែងដោយមិនខ្លាចនឿយហត់។