ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)

75

រដ្ឋបាលខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារ ពិភពលោក តាមរយៈ កម្មវិធីសម្បទាន ដីសង្គមកិច្ច ក្នុងការបែងចែកដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួចដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោក យ៉ូវ សេងគុណ ប្រធានគ្រប់គ្រងគម្រោង LASED II ខេត្តកំពង់ធំ រួចមក ឯកឧត្តម សុខ លូ បានស្នើដល់ក្រុមការងារទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងដីរក្សាទុកសម្រាប់ គោលដៅ សម្បទានដីសង្គមកិច្ច និងបន្តជំរុញអនុវត្តបញ្ចប់ឱ្យបានជោគជ័យគម្រោង LASED II ក្រោមហិរញ្ញប្បទាន ធនាគារពិភពលោក។ ឯកឧត្តម បន្ថែមទៀតថា នៅពេលខាងមុន បន្ទាប់ពីគម្រោង LASED II បញ្ចប់ដោយជោគជ័យ និងរៀបចំបន្តគម្រោង LASED III បន្តទៀត ក្នុងនោះមានសហគមន៍ ជនជាតិដើមភាគតិចផងដែរ៕