ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំសន្និបាតសាខាអាណត្តិទី៥ នឹងពិធីសម្ពោធអគារសាខា

65

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំសន្និបាតសាខាអាណត្តិទី៥ នឹងពិធីសម្ពោធអគារសាខា នារសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទ​ក្រហមខេត្ត ថ្លែងថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីសន្និបាតសាខាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី១៤ ខែសីហា និងរៀបចំពីធីសម្ពោធអគារសាខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានជម្រុញដល់គណៈកម្មការសាខាកាកបាទក្រហម​កម្ពុជា​​ខេត្តកំពង់ធំ​ទាំងអស់ ត្រូវខិតខំរៀបចំធ្វើផែនការការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវជូនដំណឹងដល់អ្នកដែលត្រូវចូលរួម​ក្នុងកម្មវិធីនេះអោយ​បាន​មុន គឺដើម្បីងាយស្រួលដល់ពួកគាត់ត្រៀមលក្ខណៈពីចំងាយចូលរួមក្នុងកម្មវិធីនេះ អោយបានអធិកអធមនិងប្រព្រឹត្តទៅ​ដោយរលូនផងដែរ។