ឯកឧត្តម សុខ លូ ដឹកនាំអង្គភាពពាក់ព័ន្ធទាំងអស់​ឱ្យចូលរួមរៀបចំពូជស្រូវ ដើម្បីត្រៀមចែកជូនដល់​ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារ​ជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ធំ

7

(រដ្ឋបាលខេត្តកំពង់ធំ): នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងទាំង៣ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមរៀបចំពូជស្រូវ​ដែលជាអំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមចែក​ជូន​ដល់ប្រជាពលរដ្ឋចំនួន ៦៦៥០គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ។

បញ្ជាក់កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព​ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅទីតាំងស្តាតថ្មី ភូមិរូង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

DCIM100MEDIADJI_0236.JPG