ឯកឧត្តម សុខ លូ ប្រគល់រទេះជនពិការ ចំនួន ៨០គ្រឿង ជូនដល់ជនពិការ និងចាស់ជរា

148

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ រួមទាំងអង្គភាពពាក់ព័ន្ធដែលបានខិតខំកៀងគរស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីជួយសម្រាលបន្ទុកក្នុងវិស័យមនុស្សធម៌ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកម្មវិធីប្រគល់រទេះជនពិការ ចំនួន ៨០រទេះ ជូនដល់ចាស់ជរា និងជនពិការភាពក្នុងខេត្តកំពង់ធំ ដែលជាអំណោយរបស់កញ្ញា LINDSEY ARRILLAGA និងក្រុមគ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ កញ្ញា LINDSEY ARRILLAGA លើកឡើងថា កញ្ញាមានការសប្បាយចិត្តខ្លំាងណាស់ និងពេញចិត្តផ្តល់នូវរទេះជនពិការ ជូនដល់ចាស់ជរា ជនពិការភាព ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដោះស្រាយទុក្ខលំបាក់របស់បងប្អូន និងជួយសម្រួលដល់ការធ្វើដំណើរ ទៅទីកន្លែងផ្សេងដែលបងប្អូនចង់ទៅ។

ឯកឧត្តម សុខ លូ បានថ្លែងអំណគុណដល់កញ្ញា LINDSEY ARRILLAGA និងក្រុមគ្រួសារ ដែលបានផ្តល់នូវរទេះ ចំនួន ៨០រទេះ តាមរយៈ មូលនិធិរទេះជនពិការពិភពលោក (The Wheelchair foundation) ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានពិការភាព និងចាស់ជរា ក្នុងខេត្តកំពង់ធំ នាពេលនេះ ព្រោះរទេះនេះ គឺជាតម្រូវការចាំបាច់បំផុត សម្រាប់បងប្អូនដែលមានពិការភាព និងចាស់ជរា ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃមិនអាចខ្វះបាន និងជាការរួមចំណែកលើកកម្ពស់ជីវភាព ព្រមទំាំងកាត់បន្ថយភាពក្រីក្រផងដែរ។

ឯកឧត្តមបន្ថែមទៀតថា រទេះទាំងអស់នេះ ក្រុមការងារបាចុះចែកនៅប្រាសាទសំបូរចំនួន ៥រទេះ ហើយនៅពេលនេះ យើងនឹងចែក ៤៣រទេះបន្តទៀត ក្នុងនោះប្អូនប្រជាពលរដ្ឋមកពីក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង ស្រុកសន្ទុក និងមន្ត្រីសាលាខេត្ត ហើយនៅសល់ប៉ុន្មានទៀត ក្រុមការងារនឹងចុះចែកទៅតាមមូលដ្ឋានដល់ផ្ទះបងប្អូនបន្តទៀត។

ឯកឧត្តមបញ្ជាក់ថា ការពិការភាពរបស់បងប្អូនខ្លះ គឺដោយសារសង្គ្រាម ខ្លះគ្រោះថ្នាក់ចរាចរណ៍ ខ្លះពិការពីកំណើត ជាដើម ដូច្នេះ សូមបងប្អូនខិតខំជួយថែរក្សានូវសុខសន្តិភាព បន្តទៀត ព្រោះតម្លៃសន្តិភាព ស្ថេរភាពនយោបាយ សំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាយើង ដើម្បីធ្វើការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោ ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ រអភិវឌ្ឍន៍ប្រទេស និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ៕