​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក​ប្រចាំឆ្នាំ២០១៧ នៅក្នុង​ឃុំ​ដងកាំបិត

149

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាល​ស្រុក​សណ្តាន់​បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក​ប្រចាំឆ្នាំ២០១៧ នៅក្នុង​ឃុំ​ដងកាំបិត ក្រោម​អធិបតីភាព​លោក ប៉ែន និន ប្រធាន​ក្រុមប្រឹក្សា​ស្រុក ។

សមាសភាព​ចូលរួម​ក្នុង​វេទិកា​នេះ​មាន៖
១. សមាជិក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាល នាយក​រដ្ឋបាល ប្រធាន អនុប្រធាន​និង​មន្រ្តី អង្គភាព ការិយាល័យ​ពាក់ព័ន្ធ ជុំវិញ​ស្រុក​សរុប​ចំនួន ២៧ នាក់ ស្រី ០៣ នាក់
២. លោក​ប្រធាន​ឃុំ ស្មៀនឃុំ ប្រធាន​ភូមិ និង​ប្រជាពលរដ្ឋ​មកពី​ភូមិ​ផ្សេងៗនៅក្នុង​ឃុំ​ដងកាំបិត សរុប ១១៦ នាក់ ស្រី ៥៦ នាក់។

វេទិកា​នេះ រៀបចំឡើង​ក្នុង​គោលបំណង៖
១- ផ្ដល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ នូវ​សមិទ្ធិផល​ដែល​ក្រុមប្រឹក្សា​ស្រុក​សម្រេចបាន​កន្លងមក និង​បញ្ហា​ប្រឈម​នានា
២.ផ្ដល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ អំពី​អាទិភាព​នៃ​ការងារ​អភិវឌ្ឍន៍​របស់​ក្រុមប្រឹក្សា​សម្រាប់​ឆ្នាំខាងមុខ
៣.ផ្ដល់ឱកាស​ដល់​ប្រជា​ពលរដ្ឋ ក្នុងការ​ពិភាក្សា​លើ​របាយការណ៍​ការងារ​របស់​ក្រុមប្រឹក្សា
៤.ទទួល​អនុសាសន៍ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា និង​ឆ្លើយតប ជាពិសេស​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងលើ  ។

ក្រោម​ប្រធានបទ​ដូចខាងក្រោម៖
១. ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ
– ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ
– ភូមិ​ឃុំ​មាន​សុវត្ថិភាព
២. ការងារ​សេដ្ឋកិច្ច
– កសិកម្ម
– ដីធ្លី
– ព្រៃឈើ
– សហគមន៍
៣. ការងារ​សង្គមកិច្ច
– ការអភិវឌ្ឍន៍​មូលដ្ឋាន
– ការងារ​អប់រំ
– ការងារ​សុខាភិបាល ៕