រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបន់ស្រន់អ្នកតាក្រហម ក សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប ដើម្បីសុំសេចក្តីសុខសប្បាយ

រដ្ឋបាលខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អញ្ជើញចូលរួមចំពិធីបន់ស្រន់អ្នកតាក្រហម ក ដើម្បីសុំសេចក្តីសុខសប្បាយ សម្រាប់ត្រៀមរៀបចំ​ពិធីប្រណាំងទូក និងបណ្តែតប្រទីប ឲ្យដំណើរការទៅប្រកបដោយ ភាពរលូន និងជោគជ័យ។

សូមគោរពអញ្ជើញ និងជូនដំណឹងដល់អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទំាងអស់ ទូទាំងខេត្តកំពង់ធំ អញ្ជើញចូលរួមទស្សនាពិធីប្រណាំងទូក និងបណ្តែតប្រទីប ដែលនឹងប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០១៩នេះ តាមបណ្តោយដងស្ទឹងសែន ឲ្យបានច្រើនកុះករ ក្នុងនោះនៅពេលរាត្រី ក៏មានកម្មវិធីប្រគុំតន្ត្រី បណ្តែតប្រទីប បាញ់កាំជ្រួច ព្រមទាំងការតំាង ពិព័ណ៌ផងដែរ។

សូមបញ្ជាក់ថាៈ នៅរាត្រីថ្ងៃទី ២៦/១០/២០១៩ ម៉ោង ៦:៣០នាទី ជួបជុំគ្នានៅវត្តកំពង់ធំ ដើម្បីដង្ហែរប្រទីបយកមក បណ្តែតតាម​ដងស្ទឹងសែន ត្រង់ចំណុចសួនស្ទឹងសែន និងបន្តដោយការបាញ់កាំជ្រួចអបអរសាទរទាំងពីររាត្រីផងដែរ។

Related Post