រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន ៥១៨គ្រួសារ នៅស្រុកកំពង់ស្វាយ ទទួលអំណោយមនុស្សធម៌ពី​ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពរដ្ឋជួបការខ្វះខាត់ មានទាំងចាស់ជរា ចំនួន ៥១៨គ្រួសារ ដែលមកពី ៩ឃុំ នៃស្រុកកំពង់ស្វាយ នៅវត្តប្រាសាទស្វាយព្រៃ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកក្របាទក្រហមកម្ពុជាខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា បានណែនាំ​ជានិច្ចឲ្យក្រុមការងារ​កាកបាទក្រហមកម្ពុជាគ្រប់ជាន់ថ្នាក់ គិតគូរ​ពីសុខទុករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាព​ខ្វះខាតនៅគ្រប់ទីកន្លែង ទីណាឲ្យតែមានប្រជាពលរដ្ឋ​ងាយរងគ្រោះ ទីនោះតែងតែមានវត្តមាន​កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយនោះឡើយ ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ ឯកឧត្តមបានជំរុញដល់ប្រធាន អនុប្រធានសាខាកាកបាទក្រហម​ក្រុងស្រុកទាំងអស់ ត្រូវចុះពិនិត្យ និងតាមដានស្រង់ស្ថិតិប្រជាពលរដ្ឋណា​ដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយើងមានការងាយស្រួលក្នុងការជួយដោះស្រាយបញ្ហា​ទុកលំបាក់របស់ពួកគាត់បានទាន់ពេលវេលា។ ម្យ៉ាងវិញទៀត សូមពុកម៉ែបងប្អូន ត្រូវថែរក្សានូវសុខភាពឲ្យបានល្អ ដោយ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ខិតខំបង្កបង្កើនផល​ទៅតាម​មុខរបរជំនាញរៀងៗខ្លួន ជាពិសេសត្រូវចិញ្ចឹមសត្វ និងដំាដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​បាន​មួយកម្រិតផងដែរ។ ទន្ទឹមនឹងនោះ សូមពុកម៉ែបងប្អូនជួយអប់រំកូនចៅអោយឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់​ចរាចរណ៍ទាំងអស់គ្នា ។

គួរជម្រាបថា អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចែកជូននៅពេលនេះ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង អាវយឺត ២៕

Related Post