រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្ត

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ច​ប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក សមាជិការនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំប្រមាណ ១២០នាក់។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងឆ្លុះបញ្ចាំងទៅលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម ក្តីកង្វល់ និងសំណូនពររបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលក្នុងនោះមានការងារសំខាន់ៗដែលក្រុមការងារ រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបានអនុវត្ត និងការដាក់ចេញទិសដៅអនុវត្តបន្តឲ្យ​មានប្រសិទ្ធ​ភាព មានដូចជា៖

  • ការបន្តអនុវត្តការងារឆ្វៀលដីតំបន់៣ តំបន់២ តំបន់អភិរក្សសត្វខ្សឹប
  • ការឆ្វៀលដីចេញពីសារពើភណ្ឌរបស់មន្ទីរអង្គភាពជូនប្រជាពលរដ្ឋ
  • ការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅតំបន់រណបនៃតំបន់ប្រាសាទសំបូរព្រៃគុក
  • ការចុះអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាពលរដ្ឋ
  • ការបន្តចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
  • ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងកំឡុងពេលកូវីដ១៩
  • ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់ការពារធម្មជាតិនិងគម្របព្រៃឈើ (យោងតាមស្មារតីសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី ០៣ កក្កដា ២០២០)
  • ការបន្តអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្ការការរីករាលដាលជំងឺកីវីដ១៩
  • ការពង្រងការគ្រប់គ្រង និងចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • ការពង្រឹងសន្តិសុខសុវត្ថិភាព ការបង្រាបបទល្មើសព្រៃឈើ ជលផល ធនធានធម្មជាតិ គ្រឿងញៀន
  • ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
  • ការបន្តពិនិត្យ ដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន។

Related Post