រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យស្ទឹងសែន ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត រដ្ឋបាលក្រុងស្ទឹងសែន អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ការិយាល័យអប់រំយុវជន និងកីឡាក្រុងស្ទឹងសែន បញ្ជាការផ្នែកសឹករង ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រយ៉ូវ ការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុងស្ទឹងសែន ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យស្ទឹងសែន ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ១.៣៣៩នាក់ ស្រី ៧៤៦នាក់ និងមានកម្មវិធីសួរសំនួុរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១. ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខានៗចំនួន ០៥សន្លឹក
២. សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
៣. សៀវភៅផ្លាកសញ្ញាចរាចរណ៍ចំនួន ០១ក្បាល
៤. សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៥០ក្បាល
៥. ផ្ទាំងរូបភាពសម្រាប់អ្នកថ្មើរជើងចំនួន ០៥សន្លឹក
៦. ស្ទីកឃ័រចំណាំងផ្លាតចំនួន៤០០សន្លឹក
៧. ខិត្តបណ្ណជំនួុយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លវចំនួន ២០០សន្លឹក
៨. មួកសុវត្ថិភាពចំនួន ០៥មួក ។
៩. ពាក្យស្លោក”ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍”ចំនួុន ០៥សន្លឹក

Related Post