រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ ទទួលផ្លែមៀនចំនួន ៥តោនជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចែក​ជូន​ប្រជាពលរដ្ឋ កងកម្លាំងដែលកំពុងធ្វើចត្តាឡីស័ក

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ទទួលផ្លែមៀន ចំនួន ៥តោន ដែលជាអំណោយ​ដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជារង​បញ្ជាការរដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងតាងនាមអោយមន្ត្រីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំង បងប្អូនកំពុងចត្តា​ឡីស័កនិងអ្នកជំងឺកូវីដ-១៩ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមគោរពថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​នូវ​ទឹកចិត្តថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភផ្លែមានដ៏ឆ្ងាញ់ពិសា ជូនដល់​រដ្ឋបាល​ខេត្តកំពង់ធំ សម្រាប់ចាត់ចែងជូនទៅគ្រប់ក្រុងស្រុក និងបន្តចែកជូនដល់បងប្អូនកំពុងចត្តាឡីស័ក បងប្អូនកំពុងសម្រាក​ព្យាបាលជម្ងឺ ក្រុមគ្រូពេទ្យ មន្ត្រីកំពុងបំពេញការងារជួរ​មុខពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រោយពីទទួលបាននូវផ្លែមៀនពីសម្ដេចតេជោ ហ៊ុនសែន ​ក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ធំ បានចាត់ចែងយកផ្លែមាន​ទាំង​អស់​នោះ ទៅប្រគល់ជូនទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងសំរាកព្យាបាលជំងឺជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យ និងកង​កម្លាំង ដែលមាន ៥មណ្ឌល ក្នុងក្រុងស្ទឹងសែន និងតាមបណ្ដាគ្រប់ក្រុងស្រុកទាំងអស់។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញ​ផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពី​កសិករ​ដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

Related Post