រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។ របៀបវារៈនៃកិច្ចប្រជុំ៖ ១). ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត ២). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មីនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ៣). បញ្ហាផ្សេងៗ។

មានប្រសាសន៍ស្រដៀងគ្នានាឱកាសនោះ ឯកឧត្តម ឈុន ឈន់ និង ឯកឧត្តម ប្រាក់ សារ៉ាត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបម្រើការងារកន្លងមក ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តម បានជំរុញដល់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន នូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងទ្វេរដង ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ជាពិសេស ត្រូវចុះមូលដ្ឋានជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីទទួលយកការសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋមកដោះស្រាយ និងធ្វើការដោះស្រាយបញ្ហាសំរាម បញ្ហាទឹកលិច បញ្ហាផ្លូវ ជាតម្រូវការចាំបាច់រាល់ថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានបញ្ជាដល់លោកអភិបាលក្រុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុត នូវស្ថានភាពសំរាមជុំវិញទីប្រជុំជន ជាពិសេស ជុំវិញផ្សារកំពង់ធំ មិនត្រូវមានការកកស្ទះសំរាម ដែលនាំឲ្យមានក្លិនស្អុយ ធ្វើឲ្យប៉ះពាល់សុខភាពដល់មនុស្សទូទៅ ម្យ៉ាងវិញទៀត អាចបណ្តាលឲ្យកកស្ទះក្នុងលូបង្ហូរទឹកស្អុយ ពេលមានភ្លៀងខ្លំាងម្តងៗ ធ្វើឲ្យលិចផ្សារផងដែរ និងត្រូវជ្រើសរើសទីតំាងចាក់សំរាមឲ្យបានច្បាល់លាស់នៅតាមក្រុងស្រុកនីមួយៗ ហើយទីតំាងនោះ មិនត្រូវមានការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅឡើយ។ ទន្ទឹមនឹងមានការខិតខំរបស់អាជ្ញាធរក្រុងស្រុក ក៏ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផ្ទាល់ ក្នុងការទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបន្ថែមថា សម្រាប់ខេត្តកំពង់ធំយើងនេះ ពិតជាមានមោទណភាពខ្លំាងណាស់ ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាប្រាសាទសំបូរព្រៃគុក ដូច្នេះយើងត្រូវពង្រឹងលើផ្នែកវិស័យទេសចរណ៍ បន្ថែមទៀត ដើម្បីថែរក្សាកំណើនភ្ញៀវទេសចរណ៍ទំាងអស់នេះ ឲ្យមានការកើនឡើង យើងមានការយកចិត្តទុកដាក់ទៅលើ ការរក្សាសន្តិសុខ ការផ្តល់នៅសេវាសមរម្យ ប្រកបដោយគុណភាព និងអនាម័យ ទំាងការ ហូបចុក ស្នាក់នៅ ជាដើម៕

Related Post