រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ ប្រចាំឆ្នាំ២០២០ នៅស្រុកតាំងគោក

( រដ្ឋបាលខេត្តកំពង់ធំ )៖ នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ២០២០ នេះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម សុក ហៃ អភិបាលរងខេត្តតំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំបានអញ្ជើញជាគណ: អធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ៣ ប្រចាំឆ្នាំ២០២០ ដោយ​មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់នៅសាលាស្រុក តាំងគោក ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថាវេទិការ នាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានបព្ចោញមតិ របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋានដើម្បីឲអាជ្ញាធរដែនដី និងមន្ទីរ​ពាក់ព័ន្ធ ធ្វើការដោះស្រាយ និងឆ្លើយតបរាល់តម្រូវការព្រមទាំងសំណូមពរដែលបានលើកឡើងបានចំ គោលដៅទាន់ពេលវេលាក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹង ការចូលរួមរបស់ប្រជាពលរដ្ឋលើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲកាន់តែល្អប្រសើរឡើងដើម្បីឆ្លើយតបទៅនឹង គោលការណ៍ នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុក ហៃ​ អភិបាលរងខេត្តបានលើកទឹកចិត្តដល់អាជ្ញាធរ និងកម្លាំងមាន​សមត្ថកិច្ច ក្នុងការយកចិត្តទុកដាក់ គ្រប់គ្រងបញ្ហាដែលកើតមានឡើងអោយបានច្បាស់លាស់ ហើយត្រូវបន្តចុះស្រាវជ្រាវ​រក​មុខ​សញ្ញា​ចែកចាយ ជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងនៅតាមភូមិ-ឃុំ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបអោយបានទាន់ពេលវេលាជាពិសេសត្រូវតែពន្លឿនក្នុងការ ដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះដូចជា ការផ្តល់សេវាសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណ, ការងារអត្រានុកូលដ្ឋាន ការរៀបចំ សណ្តាប់ធ្នាប់សាធារណ: និង សំណង់ បរិស្ថាន អនាម័យ , បទល្មើស នេសាទ និងទំនាស់ដីធ្លីអោយបានឆាប់រហ័ស ។

ចុងក្រោយ ឯកឧត្តម ឈុន ឈន់ បានសូមអរគុណដល់សន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណ​ស្ថាបនិក​មគ្គុទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ​ពេញលេញ ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋានត្រូវតែខិតខំយកចិត្តទុកដាក់ក្នុងការ បម្រើសេវា សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អហើយធ្វើឱ្យលឿន និងមានតម្លាភាព។ ជាពិសេស សូមរួមទាំងអស់គ្នាអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការពារ ឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថារាល់សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋបានលើកឡើងអំពីសំណូមពរមួយចំនួន ហើយអង្គវេទិកាបានឆ្លើយតបនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក៏មានការពន្យល់បកស្រាយ និង ដោះ​ស្រាយពីគ្រប់បណ្ដាមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់យ៉ាងផុសផុល ៕

Related Post