រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោក យ៉ូវ សេងគុណ តំណាងឯកឧត្ដម អភិបាលខេត្ត នាំយកអំណោយមនុស្សធម៌ជូនលោកពូ កែវ សំណាង ដែលពិការភ្នែកទាំងពីរ នៅភូមិអូរកោះគគី ឃុំជ្រាប ស្រុកសន្ទុក ខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅវេលាម៉ោង ១០,០០នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ និងសហការី បាននាំយកអំណោយមនុស្សធម៌ រួមមានអង្ករចំនួន២០០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន១លានរៀល ដែលជាអំណោយ ផ្ទាល់របស់ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ប្រគល់ជូនលោកពូ កែវ សំណាង ដែលពិការភ្នែកទាំងពីរ រស់នៅភូមិអូរកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក យ៉ូវ សេងគុណ បានពាំនាំការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីឯកឧត្ដមអភិបាលខេត្ត និងលោកជំទាវ ដែល តែងតែ គិតគូរ ពីសុខទុកបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំរបស់យើង ហើយក្នុងពេលនេះឯកឧត្តមអភិបាល ក៏បានផ្ដាំផ្ញើទៅអនុសាខាកាកបាទក្រហមស្រុក និងក្រុមការងារស្រុក ត្រូវបន្តយកចិត្តទុកដាក់ ជួយទំនុកបម្រុងចំពោះគ្រួសារលោកពូឲ្យបានជាប់ជាប្រចាំ។

កន្លងមកគ្រួសារលោកពូ កែវ សំណាង តែងទទួលបានអំណោយសប្បុរសធម៌ ពីសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុក និងសប្បុរសជននានា ផងដែរ៕

Related Post