រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់អាហាររូបករណ៍ចំនួន ៥០ កន្លែង ដល់ក្មួយៗដែលទើបប្រឡងជាប់បាក់ឌុបក្នុងខេត្តកំពង់ធំ

ឱកាសមាសសម្រាប់ក្មួយៗសិស្សានុសិស្សក្នុងខេត្តកំពង់ធំបានមកដល់ហើយ!!!

គណៈកម្មាធិការអាហាររូបករណ៍សិស្ស-និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អាហាររូបករណ៍ចំនួន ៥០ កន្លែង ដល់ក្មួយៗដែលទើបប្រឡងជាប់បាក់ឌុប ដែលមានបំណងសិក្សាបន្ត តែពុំមានលទ្ធភាពបង់ថ្លៃសិក្សា ។

អាហាររូបករណ៍នេះផ្តល់ជូនសម្រាប់ការសិក្សានៅវិទ្យាស្ថានក្រុងអង្គរចំនួន ៣០ កន្លែង និងសិក្សានៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពង់ធំ ចំនួន ២០ កន្លែង សិក្សារយៈពេល៤ ឆ្នាំ ដោយឥតបង់ថ្លៃ ។ សូមរួសរាន់ឡើងអ្នកមកមុនបានមុន!!!

សូមទំនាក់ទំនង លោក ផេង ភារម្យ តាមរយៈលេខ 070 933 801 ឬ 071 8 9999 36 ចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ នេះតទៅ ។

ជំនួសមុខឲ្យក្មួយៗសិស្សានុសិស្សក្នុងខេត្តកំពង់ធំទាំងមូល ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែបានគិតគូរពីសិស្សានុសិស្សដែលជួបការលំបាក និងខ្វះខាតគ្រប់ពេលវេលា ។

សូមគោរពជូនពរ សម្តេច សូមជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Related Post