រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាពន្ធដារ

០១.ទីតាំងភូមិសាស្រ្ត
សាខាពន្ធដារខេត្តកំពង់ធំ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹង សែនខេត្តកំពង់ធំ។

 

០២.ទស្សនវិស័យ
   ធ្វើទំនើបកម្មរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងរដ្ឋបាលសារពើពន្ធរបស់សាខាពន្ធដារខេត្តកំពង់ធំ អោយបានល្អ ប្រសើរក្នុងកំរិតស្ដង់ដារមួយដ៏ជាក់លាក់ដើម្បីបង្កើតបានជាមូលដ្ឋានគ្រឹះ និងសមត្ថភាពដ៏​រឹងមាំ​ក្នុងការឈានទៅសំរេច បាននូវបេសកកម្មប្រមូលចំណូលពន្ធ​ ស្របតាមផែនការកំណត់ប្រចាំឆ្នាំ​របស់អគ្គ​នាយក​​ដ្ឋាន​ពន្ធដារ ប្រកបដោយ ប្រសិទ្ធិភាព ស័ក្កសិទ្ធភាព និងគណនេយ្យភាពខ្ពស់។
០៣.គោលដៅ
-បង្កើនប្រសិទ្ធិភាព ស័ក្កិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព នៃសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ តាមរយៈការកែលម្អ និងពង្រឹងរចនាសម្ព័ន្ធ សាខាពន្ធដារខេត្តកំពង់ធំ និងសមត្ថភាពមន្ត្រី​ពន្ធដារ។
-ជំរុញលើកស្ទួយការប្រតិបត្តិកាតព្វកិច្ចបង់ពន្ធដោយស្ម័គ្រចិត្ត និងកាត់បន្ថយបន្ទុកការងាររបស់អ្នក​ជាប់​ពន្ធតាម​រយៈ​ការផ្តល់សេវា ដែលមានប្រសិទ្ធិភាព។
-ធានាជម្រុញឲ្យអ្នកជាប់ពន្ធមានភាពទទួលខុសត្រូវខ្ពស់ចំពោះកាតព្វកិច្ចសារពើពន្ធតាមរយៈការ​អនុវត្ត ​ច្បាប់ប្រកបដោយជំហរយុត្តិធម៌ និងតឹងតែងពិតប្រាកដ ។
០៤.បេសកកម្ម
-ប្រមូលចំណូលពន្ធ តាមការអនុវត្តត្រឹមត្រូវយុត្តិធម៌តាមច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ និងបង់​ចំណូលចូលថវិកាជាតិ។
-ផ្តល់សេវាដល់អ្នកជាប់ពន្ធ រួមមាន ការផ្តល់ព័ត៌មាន ការអប់រំពន្យល់ណែនាំ ដើម្បីឱ្យអ្នកជាប់ពន្ធ​ប្រតិបត្តិ ត្រឹមត្រូវ តាមច្បាប់ និងបទប្បត្តិនានាស្តីពីពន្ធដារ។
-អនុវត្តវិធានការចាប់បង្ខំ ដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងទារ និងអនុវត្តទោស​ទណ្ឌ​តាម ច្បាប់កំណត់ នៃបទប្បញ្ញត្តិស្តីពីពន្ធដារ ចំពោះអ្នកជាប់ពន្ធ ដែលមិនបានប្រតិបត្តិត្រឹមត្រូវតាមច្បាប់ សាពើពន្ធ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។
-ផ្តល់សេវា និងការអប់រំអ្នកជាប់ពន្ធ ដើម្បីធានាឱ្យច្បាប់នានាស្តីពីពន្ធដារត្រូវបានគោរព និងអនុវត្តត្រឹមត្រូវ។
-អនុវត្តកម្មវិធីចាប់បង្ខំ ប្រកបដោយប្រសិទ្ធិភាព មានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នាចំពោះ អ្នកជាប់ពន្ធ ដែលមិនគោរពច្បាប់ និងបទ​ញ្ញត្តិស្តីពី​សារ​​ពើពន្ធ។
-អនុវត្តគោលការណ៍យុត្តិធម៌ និងសង្គតិភាព ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ស្តីពីពន្ធដារ ដើម្បី បង្កើន​ការ​​ជឿទុកចិត្ត ចំពោះរដ្ឋបាលសារពើពន្ធ។
-កាត់បន្ថយរាល់ការចំណាយផ្សេងៗ មិនចាំបាច់របស់រដ្ឋបាលសារពើពន្ធ ក្នុងការរៀបចំកម្មវិធី និងកិច្ច ដំណើរការរបស់​ខ្លួន​ ធ្វើឱ្យមានភាពសាមញ្ញ និងបន្ថយការចំណាយពេលវេលារបស់អ្នកជាប់ពន្ធ។
-បង្កើនសមត្ថភាព ចំណេះដឹងដល់មន្រ្តីពន្ធដារ ជាប្រចាំនៅកម្មសិក្សា ឬសិក្ខាសាលា ដើម្បីយល់ដឹងពី ការងារបំពេញភារកិច្ចឱ្យមាន​ប្រសិទ្ធិ​ភាពខ្ពស់។
០៥.រចនាសម្ព័ន្ធ និងក្របខណ្ឌ
១.រចនាសម្ព័ន្ធ
    សាខាពន្ធដារខេត្តកំពង់ធំដឹកនាំដោយ ប្រធានសាខា០១រូប អមដោយអនុប្រធានសាខា០៣រូប និងមាន ការិយាល័យចំណុះ០៥ ការិយាល័យ
-ការិយាល័យបុគ្គលិក​ និងរដ្ឋបាលហិរញ្ញវត្ថុ
-ការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជី
-ការិយាល័យចាត់ចែងលិខិតប្រកាស
-ការិយាល័យសវនកម្មពន្ធ
-ការិយាល័យបំណុលពន្ធ
រួមទាំងការិយាល័យស្រុក ចំនួន ០៧ ការិយាល័យគឺ
   -ការិយាល័យពន្ធដារស្រុកបារាយណ៍
-ការិយាល័យពន្ធដារស្រុកសន្ទុក
-ការិយាល័យពន្ធដារស្រុកស្ទោង
-ការិយាល័យពន្ធដារស្រុកប្រាសាទបល្ល័ង្គ
– ការិយាល័យពន្ធដារស្រុកកំពង់ស្វាយ
-ការិយាល័យពន្ធដារ ស្រុកប្រាសាទសំបូរ
-ការិយាល័យពន្ធដារស្រុកសណ្តាន់
២.ក្របខណ្ឌមន្រ្តី
       
មន្រ្តីសរុបទូទាំងខេត្ត ៣៦ នាក់ ស្រីចំនួន ១៣ នាក់ចែកចេញជា៖
-មន្រ្តីរាជការថ្នាក់ខេត្តសរុប ៣០ នាក់ ស្រីចំនួន ១០ នាក់
-មន្រ្តីរាជការស្រុកសរុប ០៦នាក់ ស្រី ០៣នាក់
.អង្គការលេខ

០៦.សក្ដានុពល និង បញ្ហាប្រឈម
សក្ដានុពល៖
-មានកំណើនអ្នកជាប់ពន្ធពីមួយឆ្នាំទៅមួយឆ្នាំ មានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋ​កិច្ច​
-មានការគាំទ្រពេញទំហឹង ពីសំណាក់ រាជរដ្ឋាភិបាលចំពោះការងារប្រមូល ចំណូលពន្ធបង់ចូលថវិកាជាតិ សំរាប់អភិវឌ្ឍ សេដ្ឋកិច្ចជាតិ
-ប្រព័ន្ធបច្ចេកវិទ្យា និងពត៌មានវិទ្យានៅក្នុងអគ្គ- នាយកដ្ឋានពន្ធដារ កំពុងមានការវិវឌ្ឍទៅ​មុខ​ជាវិជ្ជមាន
-ការធ្វើវិសោធនកម្មនៃច្បាប់សារពើពន្ធដែលនាំអោយមានភាពច្បាស់លាស់ (ពង្រឹងច្បាប់សារ​ពើពន្ធ និងបទបញ្ញត្តិ)
-វិស័យឯកជនចាប់ផ្ដើមចូលរួមសហការជាមួយ រដ្ឋបាលសារពើពន្ធ ដែលជាសញ្ញាបញ្ជាក់ថា​វិស័យ​ឯកជនចាប់ ផ្ដើមយល់ ពីតួនាទីរបស់​រដ្ឋបាល​សារពើពន្ធ និងកាតព្វកិច្ចបង់ពន្ធរបស់​ពួកគាត់
-ការលុបចោលនៃរបបម៉ៅការ គឺជាកត្ដាវិជ្ជ មានមួយដែលមានសក្ដានុពលដល់ការពង្រីក មូលដ្ឋានពន្ធក្រោមរបបស្វ័យប្រកាស។
-នៅមានសក្ដានុពលសហគ្រាសកើនឡើងជាបន្ដបន្ទាប់ទៀតនៅក្នុងខេត្ដកំពង់ធំ
បញ្ហាប្រឈម៖
-ការបន្ធូរបន្ថយពន្ធនិងអាករផ្សេងៗដោយ ប្រការ​ណាមួយអាចជះឥទ្ធិពលដល់ចំណូលពន្ធ
-ចំណូលអាជីវកម្មមួយចំនួនថយចុះ នឹងជះឥទ្ធពលដល់​ការប្រមូលចំណូលពន្ធ
-អ្នកជាប់ពន្ធមួយចំនួនមិនតែទាន់យល់ពីកាតព្វកិច្ចសារពើពន្ធនៅឡើយ
០៧.សកម្មភាពស្នូល       សាខាពន្ធដារខេត្តបំពេញមុខងារជាសេនាធិកាឱ្យអគ្គនាយកដ្ឋានពន្ធដារលើការងារគ្រប់គ្រងប្រមូលចំណូលពន្ធ។
០៨.អាសយដ្ឋាន និង លេខទំនាក់ទំនង
          សាខាពន្ធដារខេត្តកំពង់ធំ ភូមបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
លេខទូរស័ព្ទអង្គភាព (ប្រធានសាខា ០១២ ៩៦០ ១៤២)