រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តកំពង់ធំ

ក្រោយពីការដាក់ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបប្រជុំជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ក្នុងខេត្តកំពង់ធំ ដើម្បីជួយសម្រួលក្នុងការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនាក្នុងខេត្តកំពង់ធំ នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាពិសេសសម្រាប់សិស្ស ដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ មិនឲ្យតម្លើងថ្លៃលើសេវាស្នាក់នៅ និងហូបចុក ជាដើម។

ក្នុងពិធីសំណេះសំណាលឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សូមឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានទាំងអស់ មិនត្រូវតម្លៃលើសេវាផ្សេងៗដូចជា សេវាស្នាក់នៅ ហូបចុក ស្របពេលដែលសិស្សប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ម្យ៉ាងវិញទៀត សូមឲ្យអាជ្ញាក្រុង ស្រុកជួយសម្រួលដល់ការស្នាក់នៅសិស្សក្រីក្រ ដែលមកឆ្ងាយ មិនមានលទ្ធភាពជួលផ្ទះសំណាក់ បានស្នាក់នៅតាមទីវត្តអារ៉ាមនានា ដែលមានទីកន្លែងជិតមណ្ឌលប្រឡង ហើយក្នុងនោះអាជ្ញាធរខេត្ត បានរៀបចំ ការផ្ញើរកង់ម៉ូតូគ្រប់មណ្ឌលប្រឡងទំាអស់ មិនឲ្យយកលុយទេ ដោយស្នើសុំកម្លំាង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំមកជួយ ហើយខេត្តនឹងឧបត្ថម្ភដល់ក្រុមការងារ ដោយមិនឲ្យយកប្រាក់កម្រៃឡើយ។

ពាក់ព័ន្ធនិងក្រុងត្រូវខិតខំរៀបចំទីក្រុង ទីប្រជុំជនក្នុងខេត្ត ឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ ពិសេសត្រូវគិតគូរជាចម្បងដល់បញ្ហាអនាម័យ ការប្រមូលសំរាម ការគ្រប់គ្រងកាកសំណល់រឹង ទីក្រុងត្រូវមានធុងដាក់សំរាម និងរថយន្តដឹកសំរាមឲ្យបានទាន់ពេលវេលា ដើម្បីឲ្យទីក្រុង រម្យនីយដ្ឋានស្អាត សេវាកម្មល្អ និងត្រូវបំផុសចលនាប្រជាជនចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតឲ្យបានផុលផុស។

ជាមួយគ្នានោះ ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន។ល។ ត្រូវសិក្សាក្នុងការរៀបចំអនាម័យសណ្ដាប់ធ្នាប់ នៅតាមមាត់ស្ទឹងឲ្យបានល្អ ដើម្បីបម្រើឲ្យការសម្រាក និងលំហែកាយរបស់អ្នកទេសចរ ជាពិសេសត្រូវខិតខំពង្រឹងសកម្មភា ពមណ្ឌលព័ត៌មានទេសចរណ៍ និងផ្នែកសន្តិសុខឲ្យបានល្អប្រសើរផងដែរ ក្រសួងទេចរណ៍  នឹងបញ្ជូនមន្រ្តីមកជួយធ្វើការបណ្ដុះបណ្ដាលផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីឲ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក និងដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្ត ពិសេសតំបន់ប្រាសាទសំបូរព្រៃគុក។

Related Post