រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីរាជការក្រោមឱវាទកាន់បិណ្ឌវេនទី១២ នៅវត្តសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក

រដ្ឋបាលខេត្តកំពង់ធំ៖ បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តសុជុល មានក្តីរំភើប ត្រេកអរ សប្បាយរីករាយ​ក្រៃលែង ដោយបានឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយក​ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន វេរប្រគេនព្រះសង្ឃ ក្នុងថ្ងៃកាន់បិណ្ឌវេនទី១២ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តសុជុល ដែលជាវត្តអត្តខាត់ នៅតំបន់ឆ្ងាយដាច់ស្រយ៉ាល ស្ថិតនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

នៅចំពោះមុខលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងជាច្រើនកុះករ ឯកឧត្តម សុខ លូ បានជម្រាបជូនអំពីសភាពការណ៍នយោបាយថ្មីៗ ដែលកំពុងកើតមាននៅក្នុងប្រទេស ហើយឯកឧត្តមបានប្រាប់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ កុំជឿតាមការឃោសនាបោកប្រាស់របស់ក្រុមទណ្ឌិត សម រង្ស៉ី ដែលជាជនក្បត់ជាតិ ព្រោះតែមហិច្ឆតាចង់បានអំណាច ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ប្រឆាំងជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតឡើង​ពីការបោះឆ្នោត និងប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់​ប្រទេសជាតិ។ ឯកឧត្តមបានបន្តថា បងប្អូនត្រូវជឿជាក់ និងដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកសុខសន្តិភាព​ជូនប្រទេសជាតិ និងផ្តល់ឱកាសការងារជូនប្រជាជន និងអ្នកវិនិយោគគិន មកវិនិយោគនៅក្នុងប្រទេសជាតិយើង​បាន​យ៉ាងច្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូននៅក្នុងរដូវវស្សានេះ ត្រូវថែរក្សាសុខភាព ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស ត្រូវមើលថែរកូនតូចៗ កុំឲ្យលេងទឹក ព្រោះអាចបណ្តាលឲ្យលង់ទឹកស្លាប់។ ម្យ៉ាងវិញទៀត នៅពេលទឹកស្រកទៅវិញ សូមពុកម៉ែបងប្អូនត្រូវខិតខំប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំបន្លែបង្ការួមផ្សំ ដើម្បីជួយបង្កើន​ជីវភាពក្នុង​គ្រួសាររបស់បងប្អូនបន្ថែម។ លើសពីនេះ សូមបងប្អូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវ​ពាក់មួកសុវត្ថិភាព គោយន្តបើកនៅពេលយប់ ត្រូវមានភ្លើងបំភ្លឺ និងខាងក្រោយត្រូវបិទចំណាំងផ្លាតឲ្យបានត្រឹមត្រូវ និងជៀសវាង​ឲ្យឆ្ងាយពីគ្រឿងញៀន៕

Related Post