រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ លេខ ០៥៥ សណន របស់ក្រសួងមហាផ្ទៃ និង ពិនិត្យ សម្រេច ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ លេខ ០៥៥ សណន របស់ក្រសួងមហាផ្ទៃ និង ពិនិត្យ សម្រេច ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានា នៅថ្នាក់ក្រុង ស្រុក នៅក្នុងរចនាសម្ព័នថ្មី នៃរដ្ឋបាលក្រុង ស្រុក ដើម្បីការធានា និរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវា ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ ថ្លែងថាការផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្រុកនាពេលនេះ ដើម្បីធានាបាននូវអត្ថប្រយោជន៍នានា របស់មន្ត្រីរាជការដូចជា ក្របខ័ណ្ឌ ឋានន្តស័ក្តិ ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ព្រមទាំងធ្វើការប្រជុំពិនិត្យ សម្រេច ស្តីពីការធ្វើសមាហរណកម្មបុគ្គលិកនាពេលនេះ ដើម្បីធ្វើយ៉ាងណា ធានានូវការរៀបចំរចនាសម្ព័ន្ធថ្មីរដ្ឋបាល ក្រុង ស្រុក ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព អព្យាក្រឹត្យ និងសមធម៌ ជាពិសេសធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរកើនឡើងទ្វេរដងថែមទៀត។

ឯកឧត្តមបន្ថែមទៀតថា ដោយផ្អែកតាមគោលការណ៍ថ្មីរបស់ក្រសួងមហាផ្ទៃ ឯកឧត្តមបានធ្វើការណែនាំដល់រដ្ឋបាល ក្រុង ស្រុក និងអង្គភាពជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត ត្រូវខិតខំសហការគ្នាធ្វើសមាហរណកម្មបុគ្គលិកនេះ ធានាបាននូវនិរន្តភាព តម្លាភាព និងប្រសិទ្ធភាពការងារ ក្នុងដឹកនាំ គ្រប់គ្រង ការងាររដ្ឋបាលក្រុង ស្រុក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Related Post